វិធីតំលើង​ភាសារ​ខ្មែរ​​ដាក់​ចូល​ Galaxy SII មហា​ងាយ

កាល ពីខ្ញុំធ្លាប់បានសរសេរម្តងហើយ ស្តីអំពីរបៀបតំលើងភាសារខ្មែរតាមរបៀបងាយៗ។ ពេលនេះ ខ្ញុំសូមណែនាំពីរបៀបតំលើង ភាសារខ្មែរដាក់ចូលទៅក្នុង Galaxy SII  ដែលគេទទួលស្គាល់ថា អធិរាជ Android ប្រចាំឆ្នាំ2011នោះ។ អ្វីដែលគួឲ្យស្តាយបំផុតនោះគឺ វាមិនអាចដាក់បានជាមួយ Stock ROM បាននោះទេ។ ដំណោះស្រាយនៅពេលនេះ គឺគេដាក់វាទៅក្នុង MIUI ROM។

ប្រិយមិត្តប្រាកដជាមានអ្នកខ្លះស្គាល់ហើយថា MIUI ROM ជាអ្វី តែអ្នកខ្លះប្រហែលជាមិនទាន់ស្គាល់នៅឡើយ។ MIUI ROM ជា Firmware របស់ទូរស័ព្ទ Android ដែលគេយកទៅ Custome ហើយវាមាន UI ស្រដៀងទៅនឹង iOS ដែរ។ វាជា ROM មួយដែលមានភាពល្បីគួសម ដោយការ រចនា icon និងរបៀបប្រើប្រាស់យ៉ាងងាយស្រួល ព្រមជាមួយ នឹងល្បឿនគួឲ្យចាប់ចិត្ត ពីក្រុមអ្នកផលិតជនជាតិចិនមួយក្រុម។ បច្ចុប្បន្ននេះវាត្រូវបានគេយកទៅ ធ្វើជាច្រើនក្រុម គឺមាននៅ ទ្វីបអាមេរិច និង អឺរ៉ុបផងដែរ។

ខាងក្រោមនេះ ខ្ញុំសូមបង្ហាញ ពីរបៀបដែល ត្រូវដំលើង MIUI  ROM។ តែខ្ញុំសូមមិនធានាថាលើរាល់បញ្ហាដែលកើតមាននោះទេ។

  1. ជាដំបូងត្រូវទាញយក MIUI Galnet (2.3.4) ហើយចំលងវាដាក់ក្នុង sdcard
  2. ទាញយក ROM MIUI Galnet (4.0.1)_khmer build-in ហើយចំលងដាក់ចូល sdcard ដែរ
  3. បន្ទាប់មកត្រូវ Root ទូរស័ព្ទតាមវិធី Root Galaxy SII ដែលបានចុះផ្សាយរួចហើយ
  4. បិទទូរស័ព្ទ ឲ្យចូលទៅកាន់ ClockWorkMod ដោយចុច Volume Up + Home + Power តាមលំដាប់
  5. Backup ROM មុនដឹង Flash ROM ថ្មីចូល
  6. ជ្រើសយក wipe data/fatory reset ហើយចុច yes
  7. ជ្រើសយក wipe partition cache ហើយយក yes
  8. ចូលទៅ Advance ហើយយក wipe dalvik cache ហើយចុច yes
  9. ត្រលប់ចូលទៅ menu list វិញ
  10. ជ្រើសយក Flash from sdcard
  11. ជ្រើសយក select file from sdcard
  12. ស្វែងរក ROM ដែលបានទាញយក ក្នុងចំនចទី១ គឺ MIUI Galnet (2.3.4)  ពីsdcard
  13. យក yes ដើម្បីចាប់ផ្តើមតំលើង ROM
  14. ក្រោយចប់រួចរាល់ហើយត្រូវ reboot
  15. ចូលទៅ recovery mode ម្តងទៀតហើយ flash ROM  MIUI Galnet (4.0.1)_khmer build-in  រួច reboot
សាកបើកគេហទំព័រដែលមានភាសារខ្មែរ (www.cambodroid.com)
ដកស្រង់ចេញ ពីឯកសារតំលើងភាសារខ្មែរ របស់ roberto.callos
About these ads

About khmerlaor

Loveខែ្មរល្អ
This entry was posted in Android. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s