បច្ចេកវិទ្យា​NFC លើ​ទូរស័ព្ទ​ដៃ​ជា​អ្វី?

មួយ​រយៈ​ចុងក្រោយ​នេះ បន្ទាប់​ពី​មាន​ការ​ប្រកួត​ប្រជែង​គ្នា លើ​ការ​រចនា​ទូរស័ព្ទដៃ ក៏​ដូច​ជា​ទ្រង់ទ្រាយ​ ឬ​លក្ខណៈ​សម្បតិ្ត​លើ​ការ​ប្រើប្រាស់ គេ​ក៏​សង្កេត​ឃើញ​លើ​ទូរស័ព្ទ​ដៃ​Smartphone ភាគ​ច្រើន​បាន​បំពាក់​មុខងារ​ថ្មី​​មួយ​ដែល​មាន​ឈ្មោះ​ថា Near Field Communication(NFC)។ ប៉ុន្តែ​សម្រាប់​មុខងារ​ថ្មី​នេះ មាន​បណ្ដា​អ្នក​ប្រើប្រាស់​មួយ​ចំនួន​ពុំ​ទាន់​យល់​សេចក្ដី ឬ​អត្ថន័យ ក៏​ដូច​ជា​មុខងារ​របស់​វា​នៅ​ឡើយ។ ដូច្នេះ​តើ​NFC មាន​ន័យ​យ៉ាង​ម៉េច​ទៅ? តួនាទី​សម្រាប់​ធ្វើ​ខ្លះ?

Near Field Communication (NFC) ជា​របក​គំហើញ​ថ្មី​​​​ដែល​ត្រូវ​បាន​បង្កើត​ឡើង សម្រាប់​ផ្លាស់​ប្ដូរ​ទិន្នន័យ, ត​ភ្ជាប់​បណ្ដាញ​ឥត​ខ្សែ(Wireless Connection), ឬ​ប្រតិបត្តិការ​ផ្សេង ដោយ​គ្រាន់​តែ​យក​ទូរស័ព្ទ​ទៅ​ប៉ះ​នឹង​ឧបករណ៍(ទូរស័ព្ទ, ឧបករណ៍​បំពង​សំឡេង…)​ដែល​មាន​មុខងារ​Near Field Communication ដូច​គ្នា​ នោះ​វា​ក៏​អាច​ធ្វើ​ការ​ទំនាក់ទំនង​គ្នា​បាន។

ឧទាហរណ៍៖
#.Tap to access Information​ and Data៖ប្រសិន​បើ​អ្នក​ ប្រើប្រាស់​ចង់​ចែករំលែក​រូបភាព, វីដេអូ, ​ចម្រៀង ឬ​ទិន្នន័យ​ផ្សេងៗ ​ទៅ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក នោះ​គេ​គ្រាន់​តែ​យក​ខ្នង​ស្មាត​ហ្វូន​មក ប៉ះ​គ្នា ប៉ុណ្ណោះ
#.Tap to pair devices and accessories៖ គ្រាន់​តែ​យក​ខ្នង​Smartphone ទៅ​ប៉ះ​ជាមួយ​ឧបករណ៍​បំពាក់​បន្ថែម​ដូចជា​ ធុង​បាស​ ៣៦០ដឺក្រេ​ វា​ស្គាល់​គ្នា​ហើយ​បញ្ជូន​សំឡេង​មក​ឧបករណ៍​បំពង​សម្លេង​​ដោយ​ពុំ​ចាំ​បាច់​ ភ្ជាប់​ខ្សែ
#.Tap to play multiplayer games៖ ក្នុង​ករណី​លេង​ហ្គេម កម្សាន្ត​គឺ​គ្រាន់​តែ​យក​ឧបករណ៍​ដែល​បំពាក់​មុខងារ​NFC (ជា​ពិសេសSmartphone) ទៅ​ប៉ះ​គ្នា​នោះ អ្នក​នឹង​អាច​កម្សាន្ត​(រួមគ្នា)​​បាន​ហើយ

ដូច្នេះ​ ដើម្បី​ឲ្យ​Smartphone របស់​ខ្លួន​អាច​ប្រាស្រ័យ​ទាក់ទង​គ្នា​បាន អ្វី​ដែល​អ្នក​ប្រើប្រាស់​ត្រូវ​ធ្វើ​គឺ គ្រាន់​តែ យក​ឧបករណ៍​នោះ​មក «ប៉ះគ្នា​» ប៉ុណ្ណោះ។

មាន​អារម្មណ៍​ថា បច្ចេកវិទ្យា​កាន់​តែ​រីកចម្រើន មនុស្ស​កាន់​តែ​ស្រួល​ហើយ​មែន​ទេ? ឬ​មួយ​ក៏…

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s