អ្នក​ណា​ដឹង​ថា​GPU​ជា​អ្វី?

ប្រិយមិត្ត​ មិត្ត​យុវវ័យ​ប្រហែល​ជា​ធ្លាប់​ឃើញ​ពាក្យ GPU ហើយ! ជា​ពិសេស​ Sabay ធ្លាប់​បាន​សរសេរ​ពាក្យ​នៅ​ក្នុង​អត្ថបទ​មុន​ៗ​ជា​ច្រើន។ និយាយ​ចឹង​ដឹង​ថា GPU មាន​ន័យ​ដូចម្ដេច​អត់?

GPU មាន​ពាក្យ​ពេញ​ជា Graphics Processing Unit ឬ​អាច​ហៅ​​ម្យ៉ាង​ទៀត​​ថា​ជា Visual Processing Unit ឬ VPU។ វា​គឺ​ជា​ Circuit មួយ​ដែល​ត្រូវ​បាន​រចនា​យ៉ាង​ពិសេស​សម្រាប់​ចែក​ចាយ​ ឬ​ផ្លាស់​ប្តូរ​សមត្ថភាព​លើ​ការ​បង្ហាញ​គុណភាព​រូបភាព​នៅ​ក្នុង​អេក្រង់។ GPU ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ទូរស័ព្ទ​ដៃ កុំព្យូទ័រ ឧបករណ៍​លេង​ហ្គេម និង​Device ផ្សេង​ៗ​ទៀត។

GPU សម័យ​ថ្មី​មាន​សមត្ថភាព​យ៉ាង​អស្ចារ្យ​នៅ​ក្នុង​ការ​បង្ហាញ​ក្រាហ្វិក​លើ​ កុំព្យូទ័រ។ GPU មាន​វត្តមាន​នៅ​ក្នុង Video Card ឬ​អាច​មាន​នៅ​លើ Motherboard ឬ​អាច​មាន​នៅ​លើ​ CPU តែ​ម្តង។ ប៉ុន្តែ​គេ​ជឿ​ថា​ GPU ដែល​មាន​នៅ​លើ​ Video Card មាន​សមត្ថភាព​ខ្លាំង​ជាង​ GPU ដែល​មាន​នៅ​លើ​ CPU។

ពាក្យ​នេះ​ត្រូវ​បាន​បង្កើត​ឡើង ក៏​ដូច​ជា​ប្រើប្រាស់​ជា​សាធារណៈ​ដោយ Nvidia នៅ​ឆ្នាំ ១៩៩៩ ដែល​បាន​ចេញ​លក់ GeForce 256 ជា​ GPU ដំបូង​ក្នុង​លោក។ បន្ទាប់​មក​ក្រុមហ៊ុន ATI Technologies បាន​បង្កើត​ពាក្យ​ផ្សេង​ដែល​មាន​អត្ថន័យ​ដូចគ្នា​គឺ VPU ដោយ​បាន​ចេញ​លក់ Radeon 9700 នៅ​ឆ្នាំ ២០០២។

តើ​ការ​ចែក​រំលែក​ដោយ​សង្ខេប​នេះ អាច​ធ្វើ​ឲ្យ​ប្រិយមិត្ត​អ្នក​អាន​បាន​យល់​ខ្លះ​ដែរ​ឬ​ទេ? បើ​ធ្លាប់​ដឹង​ហើយ​ ក៏​ជួយ​បន្ថែម​ផង​ បើ​សិន​មាន​ចំណុច​ខ្វះ​ខាត។

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s