របៀប​ប្រើ​រូបភាព​ធ្វើជា background របស់ folder ក្នុង window 7

លើសពីអ្វី​ដែល​អាចកែប្រែដូចខាងលើ លោកអ្នក​ក៏​អាច​កំណត់ background ជារូបភាព​សម្រាប់ folder ហើយអាចប្ដូរពណ៌អក្សរ​ឲ្យ​ស៊ីគ្នាទៅនឹង background ។
ដើម្បី​ធ្វើដូចនេះ​លោកអ្នក​អាច​ប្រើ​កម្មវិធី Windows7FolderBackgroundChanger សម្រាប់​ធ្វើជា​ជំនួយការ​ក្នុង​ការកែប្រែបែបនេះ លោកអ្នក​ចាំបាច់​ដំណើរ​ការ​កម្មវិធី​នេះជា​លក្ខណៈ Administrator ដោយ​គ្រាន់តែ right-click លើ file W7FBC.exe ហើយជ្រើសយក Run as administrator ។ សូមចុចត្រង់នេះ ដើម្បី download file W7FBC.exe ។
​ បញ្ជាក់​៖ ប្រសិន​លោកអ្នក​មិន​ដំណើរ​ការ​កម្មវិធី​នេះជា​លក្ខណៈ administrator នោះវាមានឱកាស​ច្រើន​ដែល​ធ្វើ​ឲ្យ​កម្មវិធី​នេះគាំង ហើយរាល់កំណែប្រែទាំងឡាយគឺមិនមានឥទ្ធិពលឡើយ

​នៅពេល​កម្មវិធី​នេះ​ត្រូវបាន​បើក សូមចុច Browse ដើម្បី​ជ្រើសយក folder ដែល​អ្នកចង់ដាក់ background រូបភាពនៅ​ក្នុង​ទីតាំងណាមួយ

បន្ទាប់មកសូមចុចលើ Change Background Image ដើម្បី​ជ្រើសរើស​រូបភាពយកមក​ធ្វើជា background របស់ folder ដែល​ត្រូវបាន​ជ្រើសយកមក

បន្ទាបពីដាក់រូបភាព ​ធ្វើជា background ហើយ​លោកអ្នក​អាចដាក់ពណ៌អក្សររបស់​ឈ្មោះ folder និង file បានថែមទៀតដោយ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ផ្ទៃប្ដូរពណ៌នៅខាងមុខ Text Color រួច​ជ្រើសរើស​ពណ៌ណាមួយអ្នកអាចដាក់ស្រមោលអក្សរ ព្រមទាំងអាច​កំណត់​ឲ្យ sub folders នៅ​ក្នុង folder នេះមាន​លក្ខណៈ​ដូចទៅនិង folder មេបានផងដែរ​លោកអ្នក​គ្រាន់តែ​ចុច​នៅលើ​ប្រអប់មុខ Show Shadow Under Text និង Apply to Sub Folder

​ នៅពេល​ដែល​ការកែប្រែ​ត្រូវបាន​ចប់សព្វគ្រប់ លោកអ្នក​គ្រាន់តែ​ចុចបិទ​កម្មវិធី​នេះ ហើយបើក folder ដែល​បាន​កំណត់​នោះអ្នកនឹងបានឃើញដូចអ្វី​ដែល​លោកអ្នក​ចង់បាន

អត្ថបទនេះដកស្រង់ចេញពីទស្សនាវដ្ដី អាន “ANT” ច្បាប់ទី ២៨ ចេញផ្សាយខែ កក្កដា ឆ្នាំ ២០១១ ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s