កំណត់ម៉ោងបិទកុំព្យូទ័រដោយខ្លួនឯង ដោយមិនប្រើកម្មវិធី

ក្នុងការ Shutdown កុំព្យួទ័រមួយដែលលោកអ្នកកំពុងប្រើគឺជាការងាយស្រួល ប៉ុន្តែប្រសិនបើលោកអ្នកចង់ធ្វើការ Shutdown ឬ Restart ទៅតាមពេលវេលាដែលលោកអ្នកកំណត់ ឬ Shutdown ឬ Restart កុំព្យូទ៏រផ្សេងៗនៅក្នុងប្រព័ន្ធ Network លោកអ្នកត្រូវការកម្មវីធីមកជាជំនួយ ។ ប្រសិនបើលោកអ្នកគ្មានកម្មវិធីអ្វីមកប្រើទេសូមលោកអ្នកប្រើនូវ Shutdown command ជា command មួយសម្រាប់ធ្វើការបញ្ចាឱ្យកុំព្យូទ័រដែលលោកអ្នកកំពុងប្រើ ឬ កុំព្យួទ័ផ្សេងៗ​នៅក្នុងប្រព័ន្ធ Network ឱ្យធ្វើការ shutdown ឬ restart ជាងនេះទៅទៀតលោកអ្នកអាចប្រើ Scheduled Tasks ដែលមាន​ស្រាប់នៅក្នុងប្រព័ន្ធដំណើរការសម្រាប់ធ្វើការកំណត់ពេលវេលា និង រៀបចំការវិភាគសម្រាប់ឱ្យកុំព្យូទ័រ shutdown ឬ restart បានទៀតផង ។

រូបមន្តទូទៅនៃការប្រើ Shutdown Command

shutdown  –m \\computername /l  /s /r /a /r /t xx /c

 • -m \\computername:  ជាឈ្មោះរបស់កុំព្យូទ័រដែលលោកអ្នកចង់បញ្ជាឱ្យ Shutdown ឬ Restart (ប្រសិនបើ​លោកអ្នក​បញ្ចាលើកុំព្យូទ័រដែលកុំពុងប្រើមិនបាច់បញ្ចូលទេ)
 • /l :សម្រាប់បញ្ជាឱ្យកុំព្យូទ័រធ្វើការ Log off (មិនអាចបញ្ជាទៅកុំព្យូទ័រផ្សេងបានទេ គឺប្រើបានតែកុំព្យូទ័រ​ដែលលោកអ្នកកុំពុងប្រើ)
 • /s : បញ្ជាឱ្យ shutdown កុំព្យូទ័រ
 • /r : បញ្ជាឱ្យ restart កុំព្យូទ័រ
 • /a :  បញ្ឈប់នូវបញ្ជា Shutdown ឬ Restart
 • /t xx : សម្រាប់កំណត់នូវពេលវេលាឱ្យធ្វើការ shutdown ឬ restart ដែល xx គិតជាវិនាទី
 • /c : សម្រាប់ផ្ញើសារទៅកាន់កុំព្យួទ័រដែលត្រូវបានបញ្ជា

របៀបក្នុងការប្រើ Shutdown Command

ជាដំបូងសូមលោកអ្នកបើកនូវកម្មវិធី Command Prompt ដោយចុចលើ Start menu > Programs > Accessories > Command Prompt រួចវាយបញ្ចូលនូវ shutdown command តាមរូបមន្តឱ្យបានត្រឹមត្រូវឧទាហរណ៍៖

 • លោកអ្នកចង់បញ្ជាឱ្យកុំព្យូទ័ររបស់លោកអ្នក shutdown សូមសរសេរ
  shutdown /s
 • បញ្ជាឱ្យកុំព្យូទ័រធ្វើការ restart ក្រោយពេល 360sec
  shutdown /r /t 360

ក្រោយមកលោកអ្នកនឹងឃើញ dialog ដូចរូបខាងក្រោម

បញ្ជាឱ្យកុំព្យូទ័រនៅក្នុងប្រព័ន្ធ Network ដែលកុំព្យូទ័រនោះមានឈ្មោះថា dara-pc ឱ្យធ្វើការបិទនៅក្រោយពេល 360sec និងភ្ជាប់នូវជាមួយសារ “Please save your document” សូមសរសេរ

shutdown –m \\dara-pc /s /t 360 /c “Please save your document”

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s