ដាក់ និង ដោះ Password នៅលើ Drive ឬ USB Flash ដោយប្រើ Bitlocker ក្នុង Windows 7

អ្នកអាចធ្វើការដាក់ password ទៅឲ្យ Drive (ដូចជា Drive D ឬ Drive USB Flash) របស់អ្នកបាន​ ដោយធ្វើបាន​យ៉ាងងាយនៅ​ក្នុង Windows 7 ដោយមិនបាច់​ដំឡើងកម្មវិធីអ្វីទាំងអស់ គឺប្រើ BitLocker ដែលមានស្រាប់ក្នុង Windows 7 ។

ចំណាំ៖ BitLocker មិនអាចដាក់ password ទៅ drive C បានទេ​ព្រោះ​វាជា drive ដែលទុក Operating System ។ នៅពេលបើកកុំព្យូទ័រ​ភ្លាម Windows ត្រូវការ load ចូល drive C ប្រសិនបើវាមាន password នោះ Windows មិនអាច load ចូលបាននោះទេ ។

របៀបដាក់ Password ដោយប្រើ Bitlocker

Right-click លើ Flash Drive (ឬ Drive data ផ្សេងទៀតដែល​អ្នកចង់ដាក់ password) យកពាក្យ Turn On BitLocker…

បន្ទាប់មក Check លើពាក្យ Use a Password to unlock the drive ហើយបំពេញ Password (យ៉ាងតិចបំផុត ៨ខ្ទង់)

បន្ទាប់មកចុច Next ហើយផ្ទាំង recovery key នឹងបើកឡើងដើម្បីឲ្យអ្នកធ្វើ recovery key ទុក នៅពេលណាមអ្នកភ្លេច password អ្នកអាចប្រើ recovery key នេះ ។

វាមានពីរជម្រើសគឺ រក្សាទុកជា txt file ឬ print លើក្រដាស ។ ជ្រើស​រើសមួយណាតាមតម្រូវការរបស់អ្នកហើយចុច Next នោះ​វានឹងសួរបញ្ជាក់​អ្នកតើពិតជាចង់ដាក់ encrypt drive (ដាក់ password) ឬមែនទេ?

ចុចលើ button Start Encrypting ហើយរង់ចាំរហូតដល់វាធ្វើ​ការ​ចប់ជាការស្រេច ។

របៀបដោះ Password Bitlocker

ជាដំបូងត្រូវដោត flash ដែលជាប់ password នោះ បន្ទាប់មកវាយ password ដែលអ្នកបានដាក់សម្រាប់ការ Encrypt (ប្រសិនបើអ្នកភ្លេច password សូមមើលវិធីខាងក្រោម) ។

ចូល Start -> Setting -> Control panel -> BitLocker Drive Encryption

បន្ទាប់មកជ្រើសរើស Drive Flash ដែលអ្នកបាន Encrypt នោះ Click លើពាក្យ Turn off BitLocker

បន្ទាប់មកចុចលើ button Decrypt Drive។

បញ្ជាក់៖ ខ្ញុំបានសាកល្បងជាមួយ CPU Core i3 វាចំណាយពេលប្រហែល ៤០នាទី ទើបអាច Decrypt បាន ក្នុងពេល Decrypt និង Encrypt មិនត្រូវផ្អាកវាទេ បើមិនដូចច្នោះទេ អ្នកនិងត្រូវ FormatFlash នេះជាមិនខាន ។

ដោះ Bitlocker ពេលភ្លេច Password

បើសិនជាអ្នកភ្លេច password អ្នកអាចចូលទៅរក File នៅក្នុង Drive ណាមួយដែលអ្នកបានធ្វើការ Save ពេលអ្នក Encrypt ជា Default វានឹងទុកនៅក្នុង Drive c:/windows/system32/ បន្ទាប់រក text file មួយឈ្មោះ BitLocker Recovery Key បើក File នោះដើម្បីមើល Key ដែលវាបាន encrypt និង ស្ថិតនៅបន្ទាប់មក BitLocker Recovery Key: ហើយ Copy វាទុក ។

បន្ទាប់មក click លើ Drive Flash ហើយចុចលើពាក្យ I forgot my password រួចចុចលើពាក្យ Type Recovery Key បន្ទាប់មកបំពេញ Key ដែលអ្នកបាន Copy ពី Text File នៅក្នុង Drive C: រួចចុច Next ហើយចុច Finish ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s