តើអ្វីជា Blog ឬ Weblog?

Blog ឬអាចហៅថា Weblog គឺជា website មួយប្រភេទ ឬ ជាផ្នែកមួយនៃ website ។ ភាគច្រើននៃ blog គឺជាកម្មសិទ្ធិរបស់បុគ្គលម្នាក់ៗ ។ ម្ចាស់ blog ជាអ្នកដាក់ content (អត្ថបទ រូបភាព វីដេអូ ។ល។) ឬ ហៅថា post ឬ entry ទៅក្នុង blog របស់ពួក ហើយ posts ទាំងនោះបង្ហាញតាមលំដាប់ពីថ្មីទៅចាស់

 

ឬ អ្នកមើលអាចជ្រើសឱ្យបង្ហាញតាមខែ ឬថ្ងៃណាមួយក៏បាន ។

Blogs ភាគច្រើនបំផុតអនុញ្ញាតឱ្យអ្នកមើលបញ្ចេញនូវយោបល់ (comments) របស់ពួកគេទៅលើអត្ថបទនីមួយៗដែលពួកគេបានផ្សាយ ។

ជាទូទៅ blog មានតែងតែមានអក្សរ រូបភាព និង link ទៅកាន់ blog ផ្សេងទៀត ឬ link ទៅកាន់គេហទំព័រផ្សេងទៀត ។

Blogs ភាគច្រើនសង្កត់ធ្ងន់ទៅលើអក្សរ ហើយសម្រាប់ blogs ដែលសង្កត់ធ្ងន់ទៅលើ៖

  • សិល្បៈហៅថា art blog
  • រូបភាពហៅថា photoblog
  • វីដេអូហៅថា video blogging
  • ចម្រៀងហៅថា MP3 blog
  • សំឡេងហៅថា podcasting

ចំណែកឯ Microblogging គឺជាប្រភេទមួយទៀតនៃ blogging ដែលធ្វើការផ្សាយខ្លីៗ ។

គិតមកដល់ត្រឹមថ្ងៃទី ១៦ កុម្ភៈ ២០១១ blogs ដែលដាក់ឱ្យមើលជាទូទៅមានចំនួនជាង ១៥៦ លាន ។

Blog ដែលគេនិយមប្រើមាន ២ គឺ៖ BlogSpot (ដែលបង្កើតដោយក្រុមហ៊ុនសាជីវកម្ម Google) និង WordPress (ដែលបង្កើតដោយក្រុមហ៊ុនសាជីវកម្ម Automattic) ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Website. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s