វិធីសាស្រ្ត​ក្នុង​ការកែរូបភាព​ឲ្យ​ស្បែកភ្លឺ​ស្អាត​

ដើម្បី​ពង្រីកណេះដឹង​ទៅលើ​ផ្នែក​ដល់សិស្សនិស្សិតសូមលើកយកវិធីសាស្រ្តមួយកែរូបភាពជូនដល់មិត្ត

អ្នកអាន ដើម្បី​ធ្វើការ​សិក្សា ស្វែងយល់ ។

 ​កម្មវិធី AdobePhotoshop គឺជា​កម្មវិធី​មួយដ៏ល្អ​ប្រសើរ​ក្នុង​ការធ្វើ​ឱ្យ​រូបភាពរបស់យើងមាន​លក្ខណៈ​កាន់តែ
ស្រស់​ស្អាត ។

មានវិធីសាស្រ្តជា ​ច្រើន​សម្រាប់​ធ្វើការ​កែរូបភាពនៅ​ក្នុង​កម្មវិធី AdobePhotoshop ប៉ុន្តែ​ខ្ញុំសូមលើកយក​នូវ​វិធីសាស្រ្តមួយ​ដែល​ងាយស្រួល និងមិនចាំបាច់​ធ្វើការ Setup កម្មវិធី​សម្រាប់​កែរូបភាព​នៅលើ​កុំព្យូទ័រ​របស់​លោកអ្នក​ឡើយ​ព្រោះ​ ថាវិធីសាស្រ្តនោះវាអាចជួយ​ឱ្យ​លោកអ្នក​អាចកែរូបភាពបាន​ស្អាត​និងជួយ​ឱ្យ​ ស្បែកមុខរបស់រូបភាពមាន​លក្ខណៈ​រលោង​ស្អាត​គួរ​ឱ្យ​គយគន់ ។

វិធីសាស្រ្ត​ក្នុង​ការកែរូបភាពៈ

បើករូបភាពដើម ដើម្បី​ធ្វើការ​កែប្រែដោយចុចលើ File Menu  ចុច Open

Look in: គឺជា Drive ឬ Folder សម្រាប់​ដាក់រូបភាព​ដែល​យើងចង់​ធ្វើការ​កែ​តម្រូវ​ឱ្យ​ស្អាត ។

File names: គឺជា​ឈ្មោះ​រូបភាព​ដែល​ធ្វើការ​កែ​តម្រូវ​

ឧទាហរណ៍ៈ យើងចង់បើករូបភាព msb01.jpg មក​ធ្វើការ​កែ​តម្រូវ សូមចុចប៊ូតុង  Open

ហើយធ្វើតាម​ដំណាក់​កាលដូច​ខាងក្រោម​៖

ជាដំបូងយើង ​ធ្វើការ​លុបស្នាម​ដែល​មាន​នៅលើ​រូបភាពជាមុនសិន ដូចជា​លុបស្នាម​នៅលើ​កស្រមោលច្រមុះនៅមុខ និងស្នាម​ដទៃ​ទៀត​ដែល​យើងចង់លុបចោលដោយ​ប្រើ​

Clone Stamp  ហើយ​នឹងត្រូវ​ការប្តូរ​នូវ​តម្លៃ​របស់វា​ដូចជា​ៈ

Tool Brush:  ត្រូវប្តូរ​ទំហំ​ឱ្យ​តូចជាង​ទំហំ​ស្នាម​ដែល​ចង់លុបបន្តិច

Mode: ចុច Drop Down ដើម្បី​ប្តូរទៅជា lighten ឬ normal

Opacity: ប្តូរ​តម្លៃ​ទៅជា 15%

Flow: តម្លៃ​របស់វាគឺ 100% ឬ​តូចជាងនេះ

របៀប​ធ្វើការ​លុបស្នាម៖

ចុច Alt ឱ្យ​ជាប់ហើយរំកិល Mouse ទៅលើ​កន្លែងមានសភាព​ស្អាត​នៅជិតស្នាមហើយ Click លើវា បន្ទាប់មកលែង Alt រំកិល Mouse ទៅចាប់អូសម្តងបន្តិចៗ​នៅលើ​ស្នាមធ្វើបែបជានេះ​ច្រើន​ដងរហួតស្នាមបាត់អស់ ។ នេះមានន័យថាៈអ្នក​ធ្វើការ​ចំឡងពីកន្លែង​ដែល​មានសភាព​ស្អាត​ទៅលុប​បំបាត់​ ស្នាម ។ សូមប្រយ័ត្នការធ្វើបែបនេះអាចធ្វើ​ឱ្យ​រូបភាព​របស់អ្នក​ខូចទ្រងទ្រាយដើម ដូច្នេះអ្នកអាចចុច Ctrl+Alt+Z ដើម្បី​ត្រលប់ក្រោយវិញ ។

យើងនិងបានរូបភាព​ដែល​មិនមានស្នាមទៀតទេ ។

Apply a Gaussian Blur ដើម្បី​ឱ្យ​ស្បែកម៉ត់រលោងនិងមានសភាពស្រស់​ស្អាត​

ដំបូងត្រូវការ Copy Layer ដើមដោយចុច Ctrl+J ពីរដង ដើម្បី​បាន Layers ពីរ

​នៅលើ Layer Pallet យើងបិតភ្នែក Layer1 Cooy ដែល​នៅលើ​គេ ហើយ Select យក Layer1

ចូល ​ទៅលើ Filters ចូល Blur ចុច Gaussian Blur  និងធើ្វការប្តូរ​នៅលើ Radius ទៅជា 30 pixels ហើយកុំបារម្មណ៍ពីការខូចទ្រង់ទ្រាយនៃរូបហើយចុច OK ។

​នៅលើ Layer Pallet យើង​ធ្វើការ​ប្តូរត្រង់ Blend Mode របស់ Layer ពី NormalDarken  ហើយ Opacity ពី 100% ទៅ 45% ។

យើង ​ធ្វើការ Select និងបើកភ្នែកលើ Layer1 Copy នៅលើ​គេហើយចូល​ទៅលើ Filters BlurGaussian Blur  និងធើ្វការប្តូរ​នៅលើ Radius ទៅជា50 pixels ចុច OK ។ នៅលើ Layer Pallet យើង​ធ្វើការ​ប្តូរត្រង់ Blend Mode របស់ Layer ពី Normal ទៅ Lighten ហើយ Opacity ពី 100% ទៅ 30% ។

បិទភ្នែក​ទៅលើ Layer Background ហើយ​បង្កើត Layer ថ្មីមួយដោយចុច Ctrl+Shift+NOK រុញ Layer ថ្មីនេះ​ទៅលើ​គេ ។

ចុច Alt ឱ្យ​ជាប់ហើយរំកិល Mouse ចុច​ទៅលើ Layer Menu ដោយចុច​ឱ្យ​ជាប់ហើយអូសចុះក្រោម​ទៅលើ Merge Visible ដូចខាងក្រោ

បើកភ្នែក  Layer Background  និង​ធ្វើការ​លុប Layer1 និង Layer1 Copy ចោលដោយចុចលើ Layer ទាំងពីរហើយចុចលើធុង​សម្រាម​លើ Layer Pallet គឺទុកតែ Layer Background និង Layer2 ដែល​យើងទើប​បង្កើត​ថ្មី ។

​ នៅលើ Tool Bar យក History brush Tool មកគូសលើភ្នែក មាត់ និង សក់ ដើម្បី​ឱ្យ​មាន លក្ខណៈ​ច្បាស់ ដែល​យើងមិនចង់​ឱ្យ Gaussian  Blur មាន​នៅលើ​សក់ ឬ ភ្នែក ។

Merge Layer ទាំងអស់​បញ្ចូលគ្នាដោយចុច Layer Merge Visible យើងនឹងបានរូបភាពដ៏​ស្អាត​មួយ ។

យើង​ក៏​អាចកែរូបភាព​បន្ថែម​ដោយ​ប្រើ Levels, Brightness/Contrast ដែល​ជួយ​ឱ្យ​រូបភាពកាន់តែច្បាស់ និង ភ្លឺថ្លាថែមទៀត ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s