ទម្លាប់ល្អទាំង ៥ ក្នុងការប្រើកុំព្យូទ័រ

អាន “ANT” សូមលើកយកទម្លាប់ល្អ ៥ ដែលអ្នកប្រើកុំព្យូទ័រទូទៅ​គួរតែអនុវត្ត ដើម្បីធ្វើឱ្យការប្រើប្រាស់​ប្រកបដោយ​ភាពងាយស្រួល កាពារពីមេរោគកុំព្យូទ័រ កាត់បន្ថយនូវការបញ្ហាផ្សេងៗ និង ធ្វើឱ្យដំណើរការ​របស់​កុំព្យូទ័រមានល្បឿនលឿនជាងមុន ។

១. រៀបចំ Folders របស់អ្នក

ក្នុងការរក្សាទុកនូវឯកសារផ្សេងៗ លោកអ្នកគួរតែរៀបចំឱ្យមានសណ្តាប់ធ្នាប់ ទៅតាមផ្នែកផ្សេងគ្នា ដើម្បីងាយស្រួលក្នុងការសែ្វងរក ។ ខាងក្រោមនេះជាគន្លឹះមួយចំនួន សម្រាប់លោកអ្នក​ក្នុងចាប់ផ្តើមរៀបចំ​ឯកសារ ផ្សេងនៅក្នុងកុំព្យូទ័រ៖

ដំណាក់កាលសម្អាត

លោកអ្នកចាប់ផ្តើមលុបនូវឯកសារ មួយចំនួនដែលឥតប្រយោជន៍ចេញពី Hard Disk របស់លោកអ្នក ។

បញ្ជាក់៖ លោកអ្នកគួរប្រយ័ត្នក្នុងលុបឯកសារ លោកអ្នកគួរលប់តែឯកសារណា​ដែលលោកអ្នក​ប្រាកដថា​មិនបានការ ។ មិនត្រូវលប់ឯកសារណាដែលលោកអ្នកមិនស្គាល់នោះទេ ព្រោះឯកសារទាំងនោះអាចជា​របស់​កម្មវិធីណាមួយ ឬ ជារបស់អ្នកប្រើផ្សេងទៀត ឬ ជារបស់ប្រព័ន្ធដំណើរការជាដើម ។

គិតក្នុងការរៀបចំកុំព្យូទ័ររបស់អ្នក

សូមលោកអ្នកចំណាយពេលគិតអំពីគម្រោងដែលល្អបំផុតក្នុងការរៀបចំនូវ file របស់អ្នក ដោយលោកអ្នកគិតអំពី​ការងាររបស់កុំព្យូទ័ររបស់លោកអ្នកដូចជា ការកែច្នៃរូបភាព សរសេរ website សរសេររឿងនិទាន ស្រាវជ្រាវ​ការងារ​សាលា ចាក់ចម្រៀង ឬ សម្រាប់លេង game ហើយលោកអ្នកត្រួវបង្កើតនូវ folder ដែលមានឈ្មោះ​ច្បាស់លាស់ទៅតាមប្រភេទ file និង ការងារផ្សេងៗគ្នា ។

ប្រើ  Subfolders

ក្រោយពីបង្កើត folder ផ្សេងៗសម្រាប់ file របស់លោកអ្នករួច លោកអ្នកគួរតែបង្កើតនូវ subfolder (ជា folder ដែលនៅក្នុង folder ណាមួយ) ដើម្បីចែក files ទាំងនេះជាផ្នែកផ្សេងគ្នាទៀត ។ ឧទាហរណ៍ នៅក្នុង Folder ដែលលោកអ្នករក្សាទុកនូវ កិច្ចការសាលា សូមលោកអ្នកបង្កើត subfolder ដើម្បីរក្សាទុកនូវឯកសារ​ទៅតាមផ្នែក​នៃមុខវិជ្ជានីមួយៗ ។

២. សម្អាត Hard Disk របស់អ្នក

ក្រោយពីលោកអ្នកបានធ្វើការរៀបចំឯកសារផ្សេងៗទៅតាមផ្នែកនីមួយៗឱ្យមានសណ្តាប់ធ្នាប់ រួចរាល់អស់ហើយ លោកអ្នកត្រូវធ្វើ Disk Defragmenter (រៀបចំទីតាំងឯកសារនៅលើ Hard Disk ឱ្យទៅតាមលំដាប់លំដោយនៃ cluster របស់ Hard Disk) និងធ្វើការ Disk Cleanup ដើម្បីធ្វើឱ្យកុំព្យូទ័រដំណើរការលឿនក្នុងការបើកឯកសារផ្សេងៗ និង ធ្វើឱ្យចំណេញទំហំ hard disk ថែមទៀតផងព្រោះ Disk Cleanup ធ្វើការសម្អាតឯកសារមួយចំនួន ដែលមិនបាន​ការ​ចេញពី Hard Disk ។ ជាទូទៅលោកអ្នកគួរតែធ្វើ Disk defragmenter និង Disk Cleanup ក្នុងរយៈពេលមួយខែមួយម្តង ។

សម្រាប់របៀបក្នុងការធ្វើសូមចុចត្រង់នេះ

៣. ប្រើ System Restore

System Restore ជា Tool មួយនៅក្នុង Windows ដែលធ្វើការស្រដៀងទៅនឹង Undo ក្នុង Microsoft Word ដែរ ដោយ System Restore ត្រូវការ Restore Point ដើម្បីធ្វើការ rollback (ត្រឡប់ទៅសភាពដើមវិញ) ។ ការ rollback របស់ system restore ក៏អាចបញ្ឈប់ដំណើរការរបស់មេរោគដែលឆ្លងចូលក្នុងកុំព្យូទ័ររបស់អ្នកបានផងដែរ ។

ដូច្នេះលោកអ្នកគួរតែបង្កើត Restore Point នៅខណៈពេលណាមួយ ដែលកុំព្យូទ័ររបស់លោកអ្នក​ដំណើរការ​ល្អធម្មតា សម្រាប់ការពារនៅពេលកុំព្យួទ័រមានបញ្ហា ដោយធ្វើការ rollback ទៅកាន់ចំណុច Restore Point ដែលលោកអ្នកបានបង្កើត ។

សម្រាប់របៀបក្នុងការបង្កើតសូមចុចត្រង់នេះ

៤. ឧស្សាហ៍ Update ប្រព័ន្ធប្រតិបត្តិការណ៍ និង កម្មវិធីផ្សេងៗ

ជាទូទៅរាល់ប្រព័ន្ធដំណើរការ និង កម្មវិធីផ្សេងៗដែលបានបង្កើតរួចតែងតែមានចំណុចខ្វះខាត និង បញ្ហា មួយចំនួនជាមិនខាន ដូច្នេះលោកអ្នកគួរតែធ្វើការ update ប្រព័ន្ធប្រតិបត្តិការណ៍ និង កម្មវិធី ដើម្បីកែសម្រួលនូវ​ចំណុចខ្វះខាត កែតម្រូវបញ្ហាដែលមាន និង បន្ថែមនូវចំណុចថ្មីៗ ។

ដើម្បីកំណត់ការ Update របស់ Windows សូមចុចត្រង់នេះ

៥. ដំណើរការកម្មវិធីកម្ចាត់មេរោគ Spyware និងប្រើ removal tool

កម្មវីធីកម្ចាត់មេរោគ និង កម្ចាត់ Spyware ជាចំណុចសំខាន់ ដែលលោកអ្នកត្រូវតែមាន​ជាប្រចាំ​នៅក្នុងកុំព្យូទ័រ​ជានិច្ច ហើយធ្វើការ Update នូវ definition របស់កម្មវិធីទាំងនេះ ជាប្រចាំដើម្បីធ្វើឱ្យ កម្មវិធីទាំងនេះ​មានប្រសិទ្ធភាព​ក្នុង​ការប្រឆាំង និង កម្ចាត់មេរោគ និង Spyware ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s