ស្គាល់ពីសមត្ថភាពកុំព្យូទ័រតាមរយៈ Rate ក្នុង Windows 7 និង ស្វែងយល់ពីចំណុចនីមួយៗ

ចំពោះ Windows Vista និង 7 មាននូវ Rate ដើម្បីមើលថាតើវាកុំព្យូទ័រនោះមានសមត្ថភាពប៉ុណ្ណា ដែលនេះជួយឱ្យ​លោកអ្នកដឹងពីចំណុចខ្វះខាតរបស់កុំព្យូទ័រអ្នក និង ងាយស្រួលក្នុងការ upgrade hardware ផងដែរ ។

ការ Rate ធ្វើដើម្បី Check មើលពិន្ទុកុំព្យូទ័ររបស់អ្នក ដែលនៅចន្លោះពី ១,០ ទៅ ៧,៩ ។

របៀបធ្វើ Rate

មុននឹងអ្នកធ្វើ rate អ្នកត្រូវដោត Adapter ថ្មជាមុនសិន (ប្រសិនបើអ្នកប្រើ laptop) ព្រោះនៅពេលដែល Rate វាត្រូវការបើកពន្លឺទាំងអស់ បន្ទាប់មកធ្វើការ Rate តែម្តង ។

ដើម្បីចូលទៅផ្ទាំងសម្រាប់ rate អ្នកត្រូវ right-click លើកុំព្យូទ័រ => Properties

នៅក្នុងផ្ទាំង Properties ចុចលើ Retrieve System Rating រួចចុចលើ button Rate this computer

សម្រាប់ការ rate អ្នកអាចត្រូវរង់ចាំរហូតដល់ ៣០ នាទី ហើយអ្នកនឹងឃើញពិន្ទុដែលកុំព្យូទ័ររបស់អ្នកទទួលបាន ដែលអាស្រ័យលើពិន្ទុទាបបំផុតរបស់ hardware នីមួយៗ ។

របៀប Check មើល

ក្នុងនោះវាមាន ប្រាំចំណុចគឺ ៖ Processor, Memory, Graphics, Gaming Graphics និង Primary Hard Disk (Disk Data Transfer Rate) ។

Processor (Calculation per second)

នៅចំណុច Processor នេះ គឺសំដៅទៅលើទំហំរបស់ CPU តើវាមានល្បឿនលឿនកម្រិតណា ដែលអាចដំណើរការ​ជាមួយ Windows 7 នោះ ដូចនេះអ្នកអាចផ្ទៀងផ្ទាត់ល្បឿនរបស់កុំព្យូទ័ររបស់អ្នកតាមវិធីនេះបាន ។

ឧទាហរណ៍ដូចជា CPU Core 2 due 2.4 = 5.9, Core i3 2.13 = 6.2 និង Core 2 quote 3.0 = 6.9 ទាំងអស់នេះ គឺសំដៅ​លើ​ល្បឿនរបស់ CPU ដែលអាចដំណើរការ នេះក៏ជាការប្រៀបធៀបមួយយ៉ាងល្អសម្រាប់កុំព្យូទ័រនីមួយៗដែរ ។

Memory (Memory operation per second)

ចំពោះ Memory នេះគឺ RAM (Random Access Memory) គឺជាចំនួន RAM ដែលអ្នកមាននៅក្នុងម៉ាស៊ីនរបស់អ្នក តែពេលខ្លះ RAM DDR II ដូចគ្នាតែ បានពិន្ទុខុសគ្នាគឺមកពី bus របស់ RAM នោះខុសគ្នា ។ ពេលខ្លះវា bus របស់ 533 ពេលខ្លះ 677 ពេលខ្លះទៀត 800 ចំណែកឯ DDR III វិញគឺចាប់ពី 1066 ឡើងទៅ ដូចនេះ RAM ក៏វាមាន capacity ខុសគ្នាដែរ នេះក៏ជាចំណែកមួយដែលធ្វើឱ្យកុំព្យូទ័ររបស់អ្នកដើលឿនដែរ និង ជាចំណុចក្នុងការទិញ​កុំព្យូទ័រគួរតែជ្រើសរើស RAM ប្រភេទណាដែលជាជំនាន់ថ្មីរបស់ Hardware នេះ ។

Graphics (Desktop performance for Windows Aero)

ចំពោះ Graphics នេះមានលំដាប់ Score ដែលអាចប្រើប្រាស់ចំពោះកម្មវិធីណាមួយ

  • 1.0 ទៅ 2.0 ចំពោះកុំព្យូទ័រដែលមាន Graphics នេះគឺមានសមត្ថភាពត្រឹមតែ Run ជាមួយ Office និង check internet ដែលមិនមានសមត្ថភាព Run នូវ Program ដែលទាក់ទងនិង Graphics ខ្លាំងដូចជា Adobe Photoshop, Multimedia ផ្សេងៗទៀតបានទេ ។
  • 3.0 ចំពោះកុំព្យូទ័រនេះវិញជា basic level របស់ Windows 7 ដែលអាចដំណើរការជាមួយ graphics និង អាច Play ជាមួយ high definition television(HDTV) បាន ព្រមទាំងអាច Support ជាមួយ multi monitors ។
  • 4.0 ទៅ 5.0 ចំពោះពិន្ទុនេះវិញ គឺអាចមានសមត្ថភាពខ្ពស់ដែលអាចដំណីរការច្រើនកម្មវិធីក្នុងពេលតែមួយ និង មានសមត្ថភាព Play Multi Media ប្រភេទ HDTV បានល្អទៀតផង ។
  • 6.0 ទៅ 7.0 ចំណែកឯចំណុចនេះវិញជាកម្រិតខ្ពស់របស់ Graphics របស់ Windows 7 ដែលមានផ្សេងមួយ​ទៀត​សម្រាប់ដំណើរការជាមួយ Multi Player, 3-D gaming និង ការ Design ជាមួយនិង កម្មវិធីធំៗបានយ៉ាងល្អ ។

Gaming Graphics (3D business and gaming graphic perform)

ចំណុចនេះគឺទាក់ទងនិង 3D ទាំង game និង សម្រាប់អ្នកដែលចូលចិត្តមើលវីដេអូ ដែលមានទំហំធំ ដោយហេតុថា​បើ Source Video របស់អ្នកទំហំដែលច្បាស់នោះវា និង ត្រូវការ Graphics នេះខ្ពស់ដើម្បីដំណើរការវាបាន ។

Primary Hard Disk (Disk Data Transfer Rate)

នៅត្រង់ចំណុចនេះគឺសំដៅទៅលើ data transfer របស់ hard disk (ចំនួនជុំក្នុងមួយវិនាទី) ចំពោះ

  • Laptop មានចាប់ពី 4200 rpm, 5200 rpm, 5400 rpm, 7200rpm ។
  • Desktop មានចាប់ពី 5400 rpm និង 7200 rpm ។
  • Enterprise មានចាប់ពី 10000 rpm និង 15000 rpm ។

ដូចនេះបើ hard disk របស់មាន ល្បឿន 5400 rpm គឺ វាបានពិន្ទុ 5.4 តែ បើ hard disk របស់អ្នក 7200 rpm គឺវាបាន 5.9 ។ ពេលដែលអ្នកទិញកុំព្យូទ័រគួតែគិតឱ្យបានដល់ចំណុចនេះផងដែរ ព្រោះវា ក៏ជាផ្នែកមួយ​ធ្វើឱ្យកុំព្យូទ័រ​ដើរ​លឿន​ដែរ ។

នៅពេលដែលអ្នកធ្វើការ rate ចប់អ្នកអាច print ជា Report ដោយចុចលើ view and print detailed performance and system information នោះវានិងចេញផ្ទាំង សម្រាប់មើលពី Model, System របស់លោកអ្នកទាំង Hard Disk, RAM, Graphic (share & not share)  ។

ចំណាំ៖ អ្នកត្រូវដំឡើង drive ឱ្យបានគ្រប់មុនពេល rate ដើម្បី Check មើលថាតើ Machine របស់អ្នកមាន Driver គ្រប់ឬនូវ អ្នកអាច Right Click លើ My Computer => Manage => Device Manager

បើអ្នកឃើញ សញ្ញា (!) ឬ សញ្ញា (x) នៅត្រង់កន្លែងណាមួយមានន័យថាកុំព្យូទ័ររបស់អ្នកមាន Driver មិនទាន់​គ្រប់​ទេ ដូចនេះអ្នកត្រូវដំឡើងឱ្យគ្រប់សិន ទើបវាអាចបាននូវព័ត៌មានច្បាស់ ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s