ស្វែងយល់ខ្លះៗពី Hard Disk Drive (HDD)

Hard Disk Drive (HDD) ជាឧបរកណ៍សម្រាប់រក្សាទុកទិន្នន័យជាចិន្រៃ្តរបស់កុំព្យូទ័រដ៏សំខាន់ ដែលបង្កើត​ដំបូង​នៅ​ឆ្នាំ ១៩៥៦ ដោយក្រុមហ៊ុន IBM ហើយមានឈ្មោះថា RAMAC ។

ជាទូទៅនៅក្នុងកុំព្យូទ័រមួយត្រូវមាន HDD មួយយ៉ាងតិចសម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ (Operating System) កម្មវិធីសម្រាប់ប្រើប្រាស់ (Software) និង ឯកសារផ្សេងៗទៀត ។ HDD ដែលសិ្ថតនៅខាងក្នុង case ត្រូវបាន​គេ​ហៅថា Internal HDD ហើយមាន HDD មួយប្រភេទទៀតដែលប្រើនៅខាងក្រៅសម្រាប់រក្សាទុកឯកសារ ឬ backup ត្រូវបានគេហៅថា External HDD ដែលអាចភ្ជាប់តាមរយៈខ្សែ USB ។

មុខនាទីរបស់ Hard Disk Drive (HDD)

នៅក្នុង case មួយប្រសិនបើមាន HDD ច្រើនចាប់ពី ២ឡើងទៅ ត្រូវចែកតួនាទី HDD នីមួយៗឱ្យបានច្បាស់ ហើយតួនាទីរបស់ HDD មាន ២ គឺ Master និង Slave ។

Master HDD គឺជា HDD សម្រាប់រក្សាទុកនូវប្រព័ន្ធដំណើរការ និង boot loader ។ ចំណែកឯ Slave HDD ជា HDD សម្រាប់រក្សាទុកនូវឯកសារផ្សេងៗ ។

ដើម្បីបែងចែកនូវតួនាទីរបស់ HDD នីមួយៗជា Master ឬ Slave អាស្រ័យទៅលើការដំរៀប jumper ។ ចំពោះការដំរៀប jumper សូមមើលព័ត៌មានដែលមានបិទនៅលើ HDD ហើយធ្វើការដំរៀប jumper ទៅតាមតួនាទីណាមួយ (Master ឬ Slave) ដែលលោកអ្នកចង់បាន ។

សូមមើលព័ត៌មាននៃការដំរៀប jumper នៅលើ HDD

ទីតាំងនៃការដំរៀប jumper របស់ HDD

ប្រភេទរបស់ Hard Disk Drive (HDD)

បច្ចុប្បន្ននេះមាន HDD ៣ប្រភេទដែលគេនិយមប្រើគឺ IDE (Integrated Drive Electronics) ឬ PATA (Parallel ATA), SATA (Serial ATA) និង SCSI (Small Computer Systems Interface) ។

IDE ជាប្រភេទ Connection មួយដែលត្រូវបានដាក់បង្ហាញដំបូងក្នុងឆ្នាំ ១៩៨៦ ហើយជាទូទៅមានល្បឿន ៥៤០០ ឬ ៧២០០ RPM (Around Per-Minute “ជុំក្នុងមួយនាទី”) ចំណែកឯ SATA វិញត្រូវបានដាក់បង្ហាញក្នុងឆ្នាំ ២០០២ ហើយមានល្បឿន ៧២០០ RPM (មាន SATA ខ្លះមានល្បឿនដល់ទៅ ១០០០០ RPM) ។

តារាងប្រៀបធៀបរវៀង IDE និង SATA

IDE

  • ល្បឿនអតិបរមា ៖ ១០០ MB/s រហូតដល់ ១៣៣ MB/s
  • ប្រវែងខ្សែ ៖ ៤៥ cm
  • Cable Pins ៖ ៤០
  • Power Connector Pins ៖ ៤
  • ខ្សែប្រើក្នុងការបញ្ចូនទិន្នន័យ ៖ ២៦
  • ប្រើថាមពល ៖ ៥V (៥០០០ mV)
  • អាចផ្លាស់ប្តូរពេលបើកកុំព្យូទ័រ? អត់បាន

Serial ATA (SATA)

  • ល្បឿនអតិបរមា ៖ ១៥០ MB/s រហូតដល់ ៦០០ MB/s
  • ប្រវែងខ្សែ ៖ ១០០ cm (មួយម៉ែត)
  • Cable Pins ៖ ៧
  • Power Connector Pins ៖ ១៥
  • ខ្សែប្រើក្នុងការបញ្ចូនទិន្នន័យ ៖ ២
  • ប្រើថាមពល ៖ ២៥០ mV
  • អាចផ្លាស់ប្តូរពេលបើកកុំព្យូទ័រ? បាន

ខ្សែ IDE និង SATA

SCSI ជាប្រភេទ HDD មួយដែលគេប្រើសម្រាប់ computer server សម្រាប់បង្កើត Raid ។ SCSI មានល្បឿនលឿន​ក្នុង​ការបញ្ចូនទិន្នន័យដែលមានល្បឿនរហូតដល់ ១០០០០ ឬ ១៥០០០ RMP ។ ជាងនោះទៅទៀត SCSI ជា​ប្រភេទ HDD ដែលបង្កើតឡើងសម្រាប់ការប្រើប្រាស់បានយូរ ហើយអាចប្រើបាន ២៤ ម៉ោងក្នុង ១ថ្ងៃ និង ៧ថ្ងៃ​ក្នុង ១ សប្តាហ៍ ។

ខ្សែ SCSI

សូមចុចត្រង់នេះដើម្បីស្វែងរក Hard Disk Drive ដែលមានលក់តាមបណ្តាហាងនៅភ្នំពេញ

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s