ស្វែងយល់ពី Bad Sector របស់ Hard Disk

យើងគ្រប់គ្នាប្រហែលជាធ្លាប់ឮនូវពាក្យថា bad sectors ហើយពាក្យនេះ បានធ្វើឲ្យអ្នកប្រើ​កុំព្យូទ័រ​ជាច្រើន បានខាតបង់ និង ឈឺក្បាលដោយសារវា ។ ទន្ទឹមហ្នឹងនេះយើងក៏ប្រហែលជាឆ្ងល់ថាតើ bad sector វាមានន័យ​យ៉ាងដូចម្តេច?

ជាទូទៅ hard disk មានថាសជាច្រើន ដែលថាសនេះត្រូវបានហៅថា platters ។ Platter ខ្លះត្រូវបានបង្កើតឡើយ ដោយជាតិ អាលុយមីញ៉ូម ឬក៏សេរ៉ាមីក ឬក៏ជាប្រភេទកែវកញ្ចក់ និង គ្របដណ្តប់ដោយ​ជាតិមាញ៉េទិច​សម្រាប់​ផ្ទុកទិន្នន័យ ។

បើនិយាយពី floppy disk វាមាន platter តែមួយបន្ទះ ហើយសព្វថ្ងៃនេះគេក៏បានសង្កេតឃើញ hard disk ម៉ាក Samsung ដែលមានទំហំ 1TB (តេរាបៃត៍) ប្រើប្រាស់ platters តែ២បន្ទះប៉ុណ្ណោះ គឺមានន័យថា platter មួយអាចផ្ទុក​ទំហំបានរហូតដល់ 500GB (ជីហ្គាបែត៍) ដែលការប្រើប្រាស់ platter មានចំនួនតិចបញ្ជាក់ថា​វាត្រូវការ​ថាមពល​អគ្គិសនី​ក៏តិចដែរ ។

ក្នុង platters នីមួយៗ គឺបែងចែកចេញជា tracks ដូចបង្ហាញក្នុងរូបខាងក្រោម ក្នុង hard disk មួយគឺមានរាប់ពាន់ tracks អាស្រ័យទៅលើទំហំនៃសមត្ថភាព ក្នុងការរក្សាទុកទិន្នន័យរបស់ hard disk នោះ ។ បណ្តា tracks ទាំងនោះគឺ​ត្រូវបានបែងចែកចេញជា sectors ដែលជាផ្នែកតូចៗនៃការរក្សាទុកទិន្នន័យរបស់ hard disk សូមមើលរូប​ខាងក្រោម ។

ដូច្នេះពាក្យថាខូច sectors ឬ bad sectors គឺមានន័យថា hard disk របស់លោកអ្នកបានខូចផ្នែកតូចៗនៅលើ track ណាមួយដែលជាហេតុធ្វើឲ្យលោកអ្នកមិនអាចអាន ឬ រក្សាទុកទិន្នន័យទៅកាន់ផ្នែកតូចៗទាំងនោះបាន ។ បច្ចុប្បន្ន hard disk ភាគច្រើនត្រូវបានបង្កើតឡើងដោយមានបំរុងទុកនូវ sectors មួយចំនួនសម្រាប់ជំនួសឲ្យ sectors ទាំងឡាយណាដែលបានខូច ដែលដំណើរការនេះវាកើតមានឡើងនៅពេលដែល hard disk ធ្វើការ formatted (ការសម្អាត និង រៀបចំឡើងវិញរបស់ hard disk) ។

ទោះបីជាយ៉ាងណាក៏ដោយវា គឺជាដំណឹងមិនល្អមួយដែល hard disk របស់អ្នកខូច sector ព្រោះវានឹងបណ្តាលឲ្យ ទិន្នន័យដែលស្ថិតក្នុង sector នោះអាចខូចបានហើយលោកអ្នកនឹងបាត់បង់វា មិនតែប៉ុណ្ណោះ hard disk នោះនឹងត្រូវ​បានកាត់ បន្ថយទំហំនៃការរក្សាទុកទិន្នន័យ និងធើ្វឲ្យដំណើរការយឺតទៀតផង ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s