​ជម្រើស​ការទិញ​ឧបករណ៍ connector សម្រាប់ Notebook

ក្នុង​ការ send និង receive owsetheweb និង sharefiles ឬ printers នោះ Notebook របស់អ្នក​ត្រូវតែមានការត​ភ្ជាប់​ប្រព័ន្ធ​ network ឬ internet ជាដាច់ខាត ។

ដើម្បី​បង្កើត​ប្រព័ន្ធ​ទាំងនេះ គឺត្រូវធ្វើឡើង​តាមរយៈ modem, Ethernet hookup ឬ wireless connection (ទាំង WLAN ឬ WWAN) ។ ប៉ុន្តែ​បន្ថែម​ពីនេះទៅទៀត Notebook របស់អ្នក​មាន​ភ្ជាប់​មកជាមួយ​នូវ ports ផ្សែងៗ​ជា​ច្រើន​ដែល​អ្នកត្រូវការផងដែរ ឬ​ជា connectors ដែល​មាន​ភ្ជាប់​នឹងម៉ាស៊ីនជាស្រេច​ក្នុង​ការ link ឬ ការទំនាក់ទំនង​ជាមួយនឹង​ឧបករណ៍​ផ្សែងៗ ដូចជា digital cameras និង external monitors ។

​ប្រសិនបើ​អ្នកមិនឃើញមាន port ដែល​អ្នកបាននោះទេ អ្នកអាចទិញ port replicator ឬ docking station ដែល​អាច​បន្ថែម connectors ។ ជម្រើស​ការទិញ​ឧបករណ៍​ទាំងនោះ​គឺមាន​តម្លៃ​ថ្លៃ ដូច្នេះមុននឹងទិញ​ឧបករណ៍ connector សម្រាប់ Notebook របស់អ្នក គឺត្រូវតែគិត​ឱ្យ​បានច្បាស់លាស់ connector មួយណា​ដែល​អ្នកត្រូវការ និង ចង់បាន ។

សូម​ធ្វើការ​ស្វែងយល់អំពី​ប្រភេទ connection ផ្សេងៗ​ខាងក្រោម​នេះ៖

• PC Cards and ExpressCards

PC Card គឺជា​ឧបករណ៍ credit card ដែល​អាច​បន្ថែម​ទៅ​ក្នុង slot នៃ Notebook របស់អ្នក ហើយអាច​ផ្តល់​នូវ​ប្រភេទ​នៃការទំនាក់ទំនងមួយចំនួនមាន​ដូចជា modems, USB connections (digital camcorder) និង wireless WAN radios គឺ​ទាំងអស់​នេះសុទ្ធតែអាច​ប្រើ​ជាមួយនឹង PC Card ។ PC Card គឺ​ងាយស្រួល​ប្រើ​ណាស់ ពី​ព្រោះ​តែពួកវា​ងាយស្រួល​ក្នុង​ការ update ហើយអ្នកអាចទិញ Notebooks គឺមាន​ភ្ជាប់​មកជាមួយតែមួយ ឬ ពីរ​ប្រភេទ​នៃ II PC Card slots តែប៉ុណ្ណោះ ដែល​បង្ខំ​ឱ្យ​អ្នកមាន​កម្រិត​ក្នុង​ការ​បន្ថែម PC Card ដែល​អ្នកអាច​បន្ថែម​បាន ។

ExpressCard គឺជា​ជំនាន់​ក្រោយរបស់ PC Card ។ វាមាន​ទំហំ​តូចជាង PC Card ហើយ ExpressCard ធ្វើការ​បញ្ចូន​ដំណឹង (data-transfer) លឿន​ជាង PC Card ពីរដង ដែល​មានន័យថា វាជា Card អាច​ត្រូវបាន​គេ​ប្រើ​ជាមួយ high-bandwidth interfaces បាន មាន​ដូចជា Ethernet ports និង HDTV tuners ។ ជា​ទូទៅ​លក្ខណៈ standard គឺវានៅតែជាបំរែបំរួលថ្មី ដែល​បច្ចុប្បន្ន​នេះមិនសូវមាន​គំរូ​ម៉ូដនៃ ExpressCard ច្រើន​នោះទេ នៅលើ​ទីផ្សារ ប៉ុន្តែ​យ៉ាង​ហោចណាស់​ក៏​មាន ExpressCard slot មួយ​សម្រាប់​ប្រើ​ដែល​បញ្ចូលនៅ​ក្នុង laptop ដែល​ចេញ​គំរូ​ក្រោយគេបង្អស់ ។ ប្រសិនបើ​អ្នកដឹងពីអ្វី​ដែល​អ្នកចង់​បន្ថែម​មុខងារមួយចំនួននៃ high-bandwidth ទាំងនេះ ទៅ​ក្នុង laptop ដែល​អ្នកបានទិញ ដូច្នេះអ្នកត្រូវតែគិតពី system របស់វាថាតើវា supports នឹង​ឧបករណ៍​ជា standard ថ្មី ឬ​ក៏​អត់?

• Networking Options

Notebooks ភាគ​ច្រើន​នៅតែមាន​ភ្ជាប់​មកជាមួយ​នូវ​បច្ចេកវិទ្យា​ទំនាក់ទំនង 56Kbps-modem (RJ-11) connection និង Ethernet (RJ-45) ឬ Gigabit Ethernet connections ដែល​មាន​ល្បឿន​លឿន​ជាង ទោះបីជា​លក្ខណៈ standard បាន​កំពុង​តែបោះបង់ចោល​ក៏​ដោយ ។ Notebooks ភាគ​ច្រើន​ស្ទើរតែ​ទាំងអស់​នាសម័យ​បច្ចុប្បន្ន​ត្រូវបាន​គេបញ្ចូល​នូវ built-in antennas សម្រាប់ wireless networking (802.11 ឬ Wi-Fi) ដូច្នេះអ្នកអាច​ធ្វើការ access wireless hot spots បាន ។ ប្រសិនបើ​អ្នកចង់​ស្វែងរក​ព័ត៌មាន​បន្ថែម​ពីការ​ប្រើ​ប្រាស់ wireless network buying guide ដែល​មាននៅ​ក្នុង networking built-in សូម​ស្វែងរក​នៅលើ​ទីផ្សារ និង ត្រូវមើល​ឱ្យ​យល់ពីភាពខុសគ្នារវាងការ​ប្រើ networking standards មាន​ដូចជា 802.11a, 802.11b, 802.11g និង 802.11n ។

​ ប្រសិនបើ​អ្នកមិនចង់​ប្រើ​ជាមួយនឹង Wi-Fi ទេនោះ អ្នកអាច​ប្រើ​់ built-in WWAN card ភ្ជាប់​ជាមួយនឹង Notebook របស់អ្នក​បាន ។ ប្រព័ន្ធ​នេះវា​អនុញ្ញាត​ឱ្យ​អ្នកអាចផ្ទេរ​ទិន្នន័យ​តាម network របស់ cellular provider ។ ពួកវាគឺ​ងាយស្រួល​ប្រើ​នៅពេល connection មានភាពរអាក់រអួល ប៉ុន្តែ​បច្ចេកវិទ្យា​នេះវាមាន​តម្លៃ​ថ្លៃ ល្បឿន​នូវ​មាន​កំណត់​កំឡុងពេល​ដំណើរ​ការ ហើយមាន​ល្បឿន​យឺតជាង high-speed internet ។ ម៉្យាងទៀត built-in cellular card អាច​ប្រើ​បានតែជាមួយ cellular provider តែប៉ុណ្ណោះ ។

យោង​ទៅតាម​ម៉ូដ​ដែល​អ្នក​ប្រើ អ្នកអាចមាន​ជម្រើស​យក connection ដែល​មាន​តម្លៃ​ថ្លៃ​ជាមួយនឹង Bluetooth ភ្ជាប់​ក្នុង laptop របស់អ្នក ។ វាអាច​ឱ្យ​អ្នក​ធ្វើការ​ទំនាក់ទំនង laptop របស់អ្នក​ជាមួយ​ឧបករណ៍​ផ្សេងៗ​ដែល​អាច support នឹង Bluetooth មាន​ដូចជា printer, cell phone ឬ PDA) ដែល​មានរយៈ​ចម្ងាយ​ជិតៗ ។

​ប្រសិនបើ Notebook របស់អ្នក​មិនមាន network adapter ណាមួយពីការ​បង្ហាញ​ខាងលើនេះទេ អ្នកអាច​ប្រើ​ជាមួយ PC Card ក៏​បានដែរ ។

• Other ports and connectors

Notebooks ភាគ​ច្រើន​គឺតែងតែមាន​ភ្ជាប់​មកជាមួយ​នូវ VGA port សម្រាប់​ការ​ប្រើ external monitor, Ethernet និង modem jacks, headphone ព្រមទាំង microphone jacks ។ ល ។  USB port ប្រើ​សម្រាប់​ធ្វើការ​ទំនាក់ទំនងនឹង external keyboard និង mouse, drives, digital cameras, និង MP3 players ។ សម្រាប់​ការ​ប្រើ​ប្រាស់​ធម្មតានៅផ្ទះអ្នកអាច​ប្រើ A/V connection ផ្សេងៗ​ទៀត​ដូចជា S-Video, DVI, ឬ S/PDIF output និង FireWire port សម្រាប់​ការ capture និង edit digital video ឬ ការពាក់ព័ន្ធលើ external storage drive ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s