ធ្វើឱ្យ Laptop មានសមត្ថភាពដូច Wireless Router

ជាធម្មតាលោកអ្នកតែងតែមានបញ្ហាជាមួយនឹងការភ្ជាប់ Wireless សម្រាប់ឡើង Internet ដូចជាការភ្ជាប់ Internet តាមផ្ទះ លោកអ្នកប្រាកដជាចង់ចែកចាយ Internet ទៅឲ្យអ្នកដទៃ ក៏ប៉ុន្តែលោកអ្នកមិនចង់ចំណាយប្រាក់​ក្នុង​ការទិញនូវ wireless router ឬក៏ wireless access point ជាដើម ។

អាន “ANT” សូមលើកយកនូវគន្លឹះក្នុងការធ្វើឲ្យ Laptop របស់លោកអ្នកអាចប្រើជំនូសនូវ Wireless Router បានមួយផ្នែក ដើម្បីសម្រួលដល់ការប្រើរបស់លោកអ្នក (សូមមើលរូបខាងក្រោម)

ជំហានទី១៖ លោកអ្នកត្រូវភ្ជាប់កុំព្យូទ័រទៅកាន់ Internet តាមរយ:ខ្សែ network ជាមុនសិន(LAN connection)

ជំហានទី២៖ បន្ទាប់មកលោកអ្នកត្រូវចែកចាយ (Share) នូវ LAN Connection របស់អ្នក ដែលបានភ្ជាប់ទៅកាន់ Modem ដូចខាងក្រោម៖

ក្នុង Windows XP

Start => Control Panel រួចចុចលើ Network Connection បន្ទាប់មក right-click លើ Wireless device ហើយចុចយក properties ។

រួចចុចលើ Advanced Tab

ក្នុងផ្នែក Internet Connection Sharing section ធីកលើ Allow other network users to connect through this computer’s Internet connection ហើយចុច OK ។

ក្នុង Windows 7

ចុច Start => Control Panel => Network and Sharing Center

ចុចលើ Change adapter settings

Right-click លើ Wireless Network Connection ហើយចុចលើ Properties

ចុចយក tab Sharing

ហើយធីកលើ Allow other network users to connect through this computer’s Internet connection ហើយចុចលើ OK ។

ជំហានទី៣៖ បន្ទាប់ពី Connection ដែលបានភ្ជាប់ទៅកាន់ Modem ត្រូវបាន Share រួចរាល់ហើយ លោកអ្នកត្រូវដំឡើងនូវ Wireless connection ដើម្បីឲ្យកុំព្យូទ័រដទៃទៀត ចាប់យកពីកុំព្យូទ័ររបស់អ្នក ។

Start => Control Panel => Network and Sharing Center => Set up new connection or Network

ជ្រើសរើសយក Setup a new network ហើយចុច Next button

ចុច Next button

ដាក់ Network Name របស់អ្នក ដើម្បីឲ្យកុំព្យូទ័រអ្នកដទៃចាប់ពីអ្នកនូវឈ្មោះនេះ និង ដាក់នូវ password សម្រាប់ security រួចហើយចុច Next button

សំគាល់ ៖ ដូចនេះនៅពេលលោកអ្នកចង់ឲ្យ កុំព្យូទ័រមួយទៀតអាចប្រើប្រាស់នូវ Wireless របស់អ្នកបានត្រូវមាន Password

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s