Wireless ពេញនិយមប្រើក្នុងគ្រឿងអេឡិចត្រូនិចនៅឆ្នាំ ២០១១

ប្រធានបទដែលសំខាន់ជាងគេក្នុងឆ្នាំ ២០១១ របស់ Consumer Electronics Show (CES) នៅឯទីក្រុង Las Vegas គឺជាបច្ចេកវិទ្យាថ្មីរបស់ Wireless ដែលគេហៅថា Wi-Fi Direct ។ បើយើងគិតពី Wireless យើងច្បាស់ជានឹកដល់ពី ការតភ្ជាប់ Internet តាមរយៈ Laptop ឬ Mobile Phone ជាមិនខាន តែយើងមិនដែលនឹកស្មានដល់ពីឧបករណ៍ មួយចំនួនដូចជា ទូរទស្សន៍, Printer, Camera និង ឧបករណ៍អេឡិចត្រូនិចផ្សេងៗទៀតនោះទេ ។

ការបង្កើត Wi-Fi Direct បានផ្តល់ភាពងាយស្រួលជាច្រើនដល់ ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចបំពាក់ដោយ Wireless ព្រោះថា Wi-Fi Direct ជា Software Standard មួយដែលអនុញ្ញាតឱ្យឧបករណ៍មួយ ភ្ជាប់ទៅឧបករណ៍ មួយទៀតបានយ៉ាងងាយស្រួលបំផុត ។ ជាពិសេសសព្វថ្ងៃនេះសូម្បីតែ ទូរទស្សន៍, Printer ឬ Camera ក៏មានបំពាក់ Wi-Fi មកជាមួយតែម្តងដូចជា ទូរទស្សន៍ Vizio អាចភ្ជាប់ទៅ Internet តាមរយៈ Wi-Fi បាន នៅពេលដែល​យើងកំពុង​ទស្សនា ។

មានទូរទស្សន៍មួយចំនួនក៏អាចប្រើប្រាស់ជាមួយនឹង Internet បានផងដែរ គ្រាន់តែដោត Wireless USB Display Adapter ជំនួយទៅទូរទស្សន៍នោះប៉ុណ្ណោះ ។

អ្វីដែលកាន់អស្ចារ្យទៅទៀត Camera Wi-Fi ដែលផ្តល់ភាពងាយស្រួលកាន់ប្រសើរ យើងអាច transfer files ទាំងឡាយ ដោយមិនចំបាច់ គាស់យក Memory ទេ យើងអាច transfer picture video ឬ files ផ្សេងៗទៀតចេញ ពី Camera ដោយផ្ទល់តែម្តងតាមរយៈ Wi-Fi ។

Camera ដែលមាន Wi-Fi សព្ទថ្ងៃ មានដូចជា Nikon Coolpix P1, Sony Cyber-shot DSC-G3 WiFi ។ល។

លើសពីនេះទៅទៀត Printer ក៏អាច connect ទៅ PC តាមរយៈ Wireless ផងដែរ ដូចជា Canon PIXMA iP5200R, Brother MFC-640CW, HP Officejet Pro K550dtwn Colour Printer ឬ HP Photosmart 3310 All-in-One series ។ល។

ដោយហេតុនេះហើយទើប នៅឆ្នាំ ២០១១ ការតាំងបង្ហាញ gadget (គ្រឿងអេឡិចត្រូនិចតូចៗ) ប្រចាំឆ្នាំ នៅទីក្រុង Las Vegas បានផ្តោតទៅលើកម្មវិធីមួយមានឈ្មោះថា Wi-Fi Direct ដែលអនុញ្ញាតឲ្យឧបករណ៍អេឡិចត្រូចនិច ទាំងអស់ភ្ជាប់ទៅកាន់ទៅ Internet និង ភ្ជាប់ពីឧបករណ៍មួយ ទៅឧបករណ៍មួយទៀតបានយ៉ាងល្អ ។

នេះជាសញ្ញាដ៏ធំមួយ ដែលកំពុងលុបបំបាត់បច្ចេកវិទ្យាប្រើខ្សែសម្រាប់ការភ្ជាប់ឧបករណ៍ ឬ Network ។

២០១៣ ជាឆ្នាំដែលពួកគេសន្និដ្ឋានថា ការប្រើប្រាស់គ្រឿងអេឡិចត្រូនិច ដែលបំពាក់ជាមួយ Wi-Fi Direct និងមានចំនួនកើនដល់ជាង ១២.០០០ លានគ្រឿង ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s