ជួសជុល Windows ពេលមានបញ្ហា Invalid Boot

នៅពេលកុំព្យូទ័រលោកអ្នកដំណើរការចូលមិនដល់ Windows ហើយលោកអ្នកឃើញអក្សរ Invalid Boot.iniWindows could not start because the following file is missing or corrupt: Windows\System32\Hal.dll (ដូចរូបខាងក្រោម)

មួលហេតុនៃបញ្ហានេះបណ្តាលមកពីបាត់ ឬ ខូចនូវ file system មួយចំនួនដូចជា Boot.ini ជាដើម ហើយដើម្បីដោះស្រាយបញ្ហានេះសូមអនុវត្តតាមខាងក្រោម៖

ដំបូងសូមធ្វើការដាក់ CD Windows ទៅក្នុង CD-Rom drive ឬ DVD-Rom បន្ទាប់មក restart កុំព្យូទ័រ រួចចូលទៅកាន់ CMOS ដើម្បីឱ្យកុំព្យួទ័រចាប់ផ្តើមធ្វើការ boot ពី CD-Rom drive រឺ DVD-Rom

នៅពេលលោកអ្នកទទួលបាន message “Press any key to boot from CD” សូមធ្វើការចុច key ណាមួយសម្រាប់ឱ្យកុំព្យូទ័រចាប់ផ្តើមធ្វើការចេញពី Windows XP CD-ROM

សូមរងចាំរហូតដំណើរការដល់ចំនុចដូចរូបខាងក្រោម រួចសូចចុច R key ដើម្បីធ្វើការ Recovery Console\

សូមចុច 1 រួចចុច Enter key ប៉ុន្តែប្រសិនបើលោកអ្នកមានប្រព័ន្ធដំណើរការច្រើន សូមជ្រើសរើស installation ណាមួយដែលលោកអ្នកចង់ធ្វើរការ Recovery Console រួចសូមចុច Enter key

សូមបញ្ចូលនូវ password user administrator រួចចុច Enter key

បន្ទាប់សូមវាយនូវ command ដើម្បីបង្កើត boot.ini សាជាថ្មី bootcfg  /rebuild រួច Enter key

សូមចុច Y រួច Enter key នៅពេលលោកអ្នកទទួលបានដូចរូបខាងក្រោម

សូមបញ្ចូលនូវឈ្មោះប្រព័ន្ធដំណើរការរបស់លោកអ្នក (ex. Microsoft Windows XP Professional  រឺ  Microsoft Windows XP Home Edition)

សូមវាយបញ្ចូលនូវពាក្យ /fastdetect រួច Enter key នៅពេលលោកអ្នកទទួលបាន message “ Enter OS Load options” ដូចរូបខាងក្រោម

សូមវាយពាក្យ exit រួច Enter key ដើម្បីចាក់ចេញ Recovery Console ។

ក្រោយមកសូមលោកអ្នកដក CD Windows ចេញពី CD-Rom រួចកុំព្យូទ័ររបស់លោកអ្នកដំណើរការចូលដល់ Windows ធម្មតាដូចដើមវិញ ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s