ទំនាក់​ទំនង​ Desktop​ រវាង​ប្រព័ន្ធ​ប្រតិបត្តិការ​ Ubuntu​ & ​Windows7

មាន​លក្ខណ​ពិសេស​មួយ​របស់​Windows​ដែល​អាច​យើង​ភ្ជាប់​ពី​Desktop​របស់​លោក​អ្នក​ចេញ​ពី​កន្លៃង​ផ្សេងៗ​ដើម្បី​ចូល​ទៅ​រៀបចំ​ ដោយ​ផ្ទាល់​នៅ​លើ​កុំព្យូទ័រ​ផ្សេងៗ​ទៀត​។​នេះ​ជា​តួ​នាទី​មួយមាន​នៅ​ក្នុង​Windows​7​និង​ជា​ជំនាន់​លើក​ដំបូង​ប៉ុន្តែ​វា​អាច​ប្រើ​ប្រាស់​ បាន​នៅ​ក្នុង​អំបូរ​ Linux ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ​។​ទោះបី​ បែប​នោះ​ក្ដី​ក៏​យើង​អាច​ប្រើប្រាស់​Tool​ដ៏​ងាយ​បាន​ដែរ​ដែល​គេ​ហៅ​ថា​ Gnome-RDP​ដែល​វា​និង​អនុញ្ញាត​ឲ្យ​លោកអ្នក​ធ្វើការ​ភ្ជាប់​រវាង​ផ្ទៃ​Desktop​នៃ​Windows 7​ចេញ​ពី​ផ្ទៃ​Desktop​របស់​Ubuntu Linux​។​សូម​មើល​ ពី​ របៀប​អនុវត្តន៍​ដូច​ខាង​ក្រោម​៖
១-កំណត់​ដើម្បី​ឲ្យ​អាច​ភ្ជាប់​បាន​សម្រាប់​Windows​7​
ដើម្បី​អាច​ភ្ជាប់​ទៅ​កាន់​Windows7​របស់​លោក​អ្នក​បាន​លោក​អ្នក​ត្រូវ​តែ​ចូល​ទៅ​កំណត់​តួនាទី​សម្រាប់​ភ្ជាប់​Desktop​ដែល​មាន​ស្រាប់​នៅ​ក្នុង​Windows 7​។​ដើម្បី​ចូល​ចុច​Right-click​លើMyComputer​ហើយ​រើស​យក​Properties។​នៅ​ខាង​ឆ្វេង​ ដៃ​ចុច​លើ​ពាក្យ​ ’Remote Setting…’​។

នៅ​ក្នុង​System​ Properties​ Windows​រួច​ចុច​លើRemote​ Tab​បន្ទាប់​មក​រើស​យក​’Allow ​connection ​from​ computers​ running​ any​ version​ of​ Remote ​Desktop’​ បន្ទាប់​មក​ចុចok​ ។​

បញ្ជាក់៖​លោកអ្នក​ប្រហែល​ជា​មាន​ការ​ភ្ញាក់​ផ្អើល​ហើយ​ថា​មូលហេតុ​អ្វី​បាន​ជា​ត្រូវ​តែ​ប្រើ​ជម្រើស​នេះ​ជំនួស​វិញ​ហើយ​មាន​សុវត្ថិភាព​ ច្រើន​កម្រិត​ត្រូវ​តាម​ក្រិត​ក្រំ​នៃ​ដំណើរការ​Network​ (Level)​។​ ហេតុផល​គឺ៖​Linux Desktop​មិន​ប្រើ​កម្ម​វិធី​ទំនាក់​ទំនង​Desktop​ ដូច​Windows​ទេ​ដូច្នេះ​នៅ​ក្នុង​Linux​គឺ​មិន​អាច​ធ្វើ​ដូច​Windows​បាន​ឡើយ​។​
២-ដំឡើង​កម្ម​វិធី​Gnome-RDP
​ដើម្បី​ភ្ជាប់ផ្ទៃ​Desktop​ពី​Linux​នោះ​លោក​អ្នក​ត្រូវ​យល់​ដឹង​ឲ្យ​បាន​ច្រើន​អំពី​ការ​ត​ភ្ជាប់​ផ្ទៃ​Desktop Protocol​នេះ។​ហើយ​នៅ​ក្នុង​ ការ​ភ្ជាប់​ផ្ទៃ​Desktop​ទៅ​កាន់​ម៉ាស៊ីន​Client​ឬ​ហៅ​ថា​កុំព្យូទ័រ​កូន​យើង​មាន​កម្មវិធី​ជា​ច្រើន​ដែល​អាច​ធ្វើ​បាន​ប៉ុន្តែ​នៅ​ពេល​នេះ​យើង​ ខ្ញុំ​បង្ហាញ​លោក​អ្នក​ពី​របៀប​ប្រើ​កម្មវិធី​Gnome-RDP​។​ដើម្បី​ដំឡើង​កម្មវិធី​Gnome-RDP​សូម​ចូល​ទៅ​បើក​Terminal​(ចុច​ លើ​Application​ =>​ Accessories ​=>​ Terminal)​ នៅ​ក្នុង​Linux​រួច​វាយ​command​’sudo​ apt-get ​install​ gnome-rdp​ ’បន្ទាប់​មក​វាយ​បញ្ចូល​លេខ​សម្ងាត់​ឬ​Password​របស់​Admin​ប្រសិន​វា​ទាមទារ​។

-​ក្រោយ​ពី​ដំឡើង​ចប់​ចូរ​ត្រលប់​ទៅកាន់​Main Panel​វិញ​ហើយ​រើស​យក​Gnome-RDP​ដែល​មាន​នៅ​ក្នុង​បញ្ជី​ខាង​ក្រោម​ អ៊ីុន​ធឺណិត​ម៉ឺនុយ​បារ​។

៣-កំណត់​ដើម្បី​តភ្ជាប់​ផ្ទៃDesktop​
នៅ​ពេល​នេះ​យើង​កំពុង​តែ​ឈរ​លើGnome-RDP​នៅ​ក្នុង​Linux​ ហើយ​លោក​អ្នក​ក៏​អាច​កំណត់​ឲ្យ​វា​មាន​ទំនាក់ទំនង​ផ្ទៃ​Desktop​បាន​ដែរ​ដោយ​ចុច​លើ​ប៊ូតុង​New។

-​បំពេញ​ព័ត៌មាន​ដូច​ខាង​ក្រោម​ហើយ​ប្រើ​RDP​ជា​Protocol​នៅ​ក្នុង​dropdown ​menu ​បន្ទាប់​ពី​Session name។​
+​Session​ name​:​វាយ​បញ្ចូល​ការ​ពិព័ណ៌នា​របស់​លោក​អ្នក​ទៅលើ​ការ​ធ្វើ​ទំនាក់ទំនង​ផ្ទៃ​Desktop​ក្នុង​Windows​របស់​Gnome-RDP​។​
+​Computer:​ វាយ​ជា​IP ​Address​ឬ​hostname​នៃ​កុំព្យូទ័រ​ របស់​លោក​អ្នក​ភ្ជាប់​ទៅកាន់​។​
+​User name:​ ជា​username​ ដើម្បី​ចូល​ទៅ​កាន់​ទៅ​លើ​Remote host​។​
+​Password:​ ជា​Password​របស់​Username​។​
+​Domain:​ យើង​មិន​ចាំបាច់​ប្រើ​ក៏​បាន​ដែរ​ប្រសិនបើ​ទំនាក់ទំនង​host​ដែលវាជា​ផ្នែក​មួយ​នៃdomain​ហើយ​យើង​អាច​ទុក​វា​ចំហ​ចោល​ក៏ បាន​។​
-នៅ​ខាង​ក្រោម​dropdown​ box​ ’Save ​password’​យើង​អាច​រើស​យក​Windows XP/2003​។​ហើយ​នៅ​ពេល​មិន​មាន​ជម្រើស​ ជាក់​លាក់​សម្រាប់​Windows 7​លោកអ្នក​អាច​ប្រើ​Windows XP/2003​ក៏​បាន​ទាំងVista​ &​ Win7​។

នៅ​ខាង​ក្រោម​General​នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ​រើស​យក​RDP​ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដំណើរការ​ទំនាក់ទំនង​ផ្ទៃ​Desktop​និង​ការ​កំណត់​ជា​ សំម្លេង​ផ្សេង​ៗ​។

ដូច​បាន​បង្ហាញ​ខាង​លើ​យើង​អាច​រើស​យក​ទំហំ​នៃ​Desktop​ ពណ៌​ពន្លឺ​ប្រភេទ​ Keyboard​សំម្លេង​ជា​ដើម​។​ ចំណាំ៖​ការ​រើស​យក​ទំហំ​Desktop​និង​Color​ឲ្យ​សម​ទៅតាម​កម្រិត​នៃ​ការ​ប្រើប្រាស់​ពេល​ទំនាក់ទំនង​Desktop​ការ​ជ្រើស​រើស​បែប​នេះ​យើង​អាច​កែ​បាន​។បន្ទាប់​មក​ចុច​ Ok​ដើម្បី​រក្សា​ទុក​។​
៤-ភ្ជាប់​ដើម្បី​ទំនាក់ទំនង​ផ្ទៃDesktop​
ក្រោយ​ពី​យើង​បាន​Save​រួច​យើង​និង​ឃើញ​គ្រប់​ផ្នែក​ដែល​បាន​បញ្ចូល​នៅ​ក្នុង​ផ្ទាំង​Windows​។​រើស​យក​ឈ្មោះ​ណាមួយ​ដែល​យើង​ចង់​ ភ្ជាប់​ទៅកាន់​រួច​ចុច​លើ​ប៊ូតុង​ ’Connect’ ​ដើម្បី​បើក​Session​ឬផ្ទៃ​Desktop​នោះ។

នៅ​ពេល​នេះ​លោក​អ្នក​និង​បាន​ការ​ភ្ជាប់​ទំនាក់ទំនង​Desktop​នៅ​ក្នុង​ Linux​ហើយ​ លោក​អ្នក​និង​ឃើញ​Windows 7​ថ្មី​។

-យើង​ក៏​អាច​ប្រើ​កម្មវិធី​នេះ​ដើម្បី​ធ្វើការ​ទំនាក់ទំនង​គ្នា​បាន​ទៅវិញ​ទៅ​មក​ដែល​កម្ម​វិធិ​ទាំង​នេះ​ភាគ​ច្រើន​ត្រូវ​បាន​គេដាក់​ឲ្យ​ប្រើ​ដោយ​ឥត​គិត​ថ្លៃសម្រាប់​ប្រភេទ​Linux។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s