របៀប​ដក​ចេញ​នូវ​ជម្រើស “Network” ចេញ​ពី​ផ្ទាំង Explorer

ប្រសិន​ណា​ជា​អ្នក​ធ្វើ​ការ Enable នូវ “NavigationPane” នៅ​ក្នុង Windows7Explorer។វា​នឹង​បង្ហាញ​នូវ​មុខងារ​ទាំង​៥​ក្នុង Pane ដូច​ខាង​ក្រោមៈ
-Favorites
-Libraries
-Homegroup
-Computer
-Network
ជា​មួយ​នឹង​គន្លឹះ​មួយ​នេះ​នឹង​ជួយ​ដល់​អ្នក​ក្នុង​ការ​ដក​ចេញ​នូវ​មុខងារ “Network” ចេញ​ពី NavigationPane ដូច​ដែល​បាន​បង្ហាញ​ក្នុង​រូប​ខាង​ក្រោម៖

សូម​អនុវត្តន៍​តាម​ជំហាន​ខាង​ក្រោម៖
ជំហានទី១៖
វាយ​ពាក្យ regedit ក្នុង​ប្រអប់ RUN ឬ Startmenu searchbox ហើយ ចុច Enter។វា​នឹង​បើក​នូវ​ផ្ទាំង RegistryEditor មួយ​ឡើង​មក។
ជំហានទី២៖
ឥឡូវ​នេះ​សូម​ចូល​ទៅ​កាន់​ទី​តាំង​ដូច​ខាង​ក្រោម៖
HKEY_CLASSES_ROOT\CLSID\{F02C1A0D-BE21-4350-88B0-7367FC96EF3C}\ShellFolder
ជំហានទី៣៖
អ្នក​ចាំ​បាច់​ត្រូវ​កែ​តម្លៃ “Attributes” DWORD Value ដែល​មាន​បង្ហាញ​នៅ​ក្នុង​ផ្នែក​ខាង​ស្តាំ។ប៉ុន្តែ Windows នឹង​មិន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើ​ការ​កែ​ទៅ​លើ​តម្លៃ​របស់​វា​នោះ​ឡើយ​ព្រោះ​អ្នក​ពុំ​មាន​សិទ្ធ​ត្រឹម​ត្រូវ។ដើម្បី​អាច​ទទួល​បាន​នូវ​សិទ្ធ​នោះ​ដំបូង​សូម​ចុច​កណ្ដុរ​ស្តាំ​នៅ​លើ “ShellFolder” Key ហើយ​ជ្រើស​រើស​យក “Permissions”។

វា​នឹង​បើក​នូវ​ផ្ទាំង​ថ្មី​មួយ។សូម​ជ្រើស​រើស “Administrators” ក្នុង​បញ្ជី USER ហើយ​សូម​ធីក​ត្រង់​ប្រអប់ “Allow” ដើម្បី​ផ្តល់​នូវ​សិទ្ឋ​ពេញ​លេញ “FullControl”។

ចុចនៅលើប៊ូតុង OK ដើម្បីទទួលយកនូវការកែប្រែ ជំហានទី៤៖ ឥឡូវសូមចុចពីរដង លើ “Attributes” DWORD Value ដែលមានផ្តល់ឲ្យនៅផ្នែកខាង ស្តាំ ហើយកែតម្លៃរបស់វា ទៅជា b0940064ជំហានទី៥៖ សូមធ្វើការ Log off ឬ Restart ម៉ា ស៊ីនរបស់អ្នក ហើយពេលនោះ “Network” នឹងមិនមានបង្ហាញខ្លួននៅក្នុងWindows Explorer ។ ចំណាំ: ប្រសិនជាអ្នកចង់ធ្វើការទាញត្រឡប់មកវិញ នូវមុខងារ”Network” នេះគឺគ្រាន់តែធ្វើការកែ​នូវ តម្លៃនៃ​ “Attributes”DWORD ទៅជា b0040064 ដោយធ្វើតាមជំហានទី៤។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s