វិធី​សាស្ត្រ​ដើម្បី​បិទ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​នៅ​លើ Browser

វា​ជា​គន្លឹះ​តូច​មួយ​ប៉ុន្តែ​ខ្លឹម​សម្រាប់​អ្នក​ដែល​មាន​តំណែង​ជា​អ្នក គ្រប់គ្រង​ការប្រើប្រាស់​អ៊ីនធឺណិត។​ព្រោះ​វា​អាច​បិទ​នូវ​ការ​ប្រើប្រាស់​អ៊ីនធឺណិត​តាម​រយៈ​Browser ទៅដល់​User ទាំងឡាយ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។​វិធីសាស្ត្រ​បែប​នេះ​យើង​អាច​ធ្វើ​បាន​តាម​រយៈ​ការ​Modify ទៅ​លើ​កម្មវិធី​Internet Explorer ដោយ​ប្រើប្រាស់​នូវ​Proxy Server។​​ជំហាន​ដំបូង​សម្រាប់​ដំណើរការ​ពីរ​ជំហាន​ទៀត​គឺ​ធ្វើការ​បញ្ឆោត​ទៅ​លើ​ការ​ប្រើ​អ៊ីនធឺណិត​ដោយ​ប្រើប្រាស់​​Proxy Server ដែល​ពុំ​ត្រឹមត្រូវ។​ ដោយ​ជា​លក្ខណៈ​Default​នៃ​LAN settings នៅ​ក្នុង​IE របស់​អ្នក​​ជា​ធម្មតា​ត្រូវ​បាន​កំណត់​ជា​ការ​​មុខងារ​​detect នូវ​Internet Connection settings ដោយ​ស្វ័យប្រវត្តិ។​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​គឺ​យើង​នឹង​ធ្វើ​ការ​ផ្លាស់​ប្ដូរ​វា។
​​សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖
កែប្រែ​Internet Explorer ដោយ​ប្រើ​Proxy Server បញ្ឆោត
-ចុច​លើ​Tools មីនុយ​> Internet Options > Connections > LAN settings

-ដំបូង​ឡើយ គឺ​ត្រូវ​ធ្វើ​ការ​ដក​ធីក​ត្រង់​មុខងារ​” Automatically detect settings” ចេញ​បន្ទាប់​មក​​ធីក​ទៅ​លើ​មុខងារ​Proxy Server ដោយ​កំណត់​Address ​ទៅ​កាន់​IP ណាមួយ​ដែល​ខុស​​ទៅ​តាម​​Port 80។​​វា​ពិត​ជា​មិន​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ឡើយ​នូវ​អ្វី​ដែល​អ្នក​បាន​ធ្វើ​ការ​កំណត់​នោះ។​ប៉ុន្តែ​​គ្រាន់​តែ​គិត​ថា​វា​មិន​មែន​ជា​Sever ពិត​ប្រាកដ​នោះ​ឡើយ​គឺ​គ្រាន់​តែ​វាយ​​IP បង្វែងដាន​ប៉ុណ្ណោះ។
-ចុច​ប៊ូតុង​OK រួច​សាកល្បង​ប្រើ​IE Browser របស់​អ្នក​។​អ្នក​នឹង​ប្រទះ​នូវ​សារ​Error ដូច​ខាងក្រោម៖​

អ្វី​ដែល​យើង​បាន​ធ្វើ​គឺ​គ្រប់គ្រាន់​ហើយ​មែន​ទេ?​ពិត​ជា​ខុស​!​​សម្រាប់​​ក្មេងៗ​តូច​អាច​នឹង​បើក​នូវ​មុខងារ​នេះ​បាន​វិញ​ដោយ​គ្រាន់​តែ​ចូល​ទៅ​កាន់​តាម​ជំហាន​ខាង​លើ​ជាការស្រេច។​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​បន្ទាប់​នោះ​គឺ​បិទ​ទៅ​ដល់​ការ​ចូល​ទៅ​ប្រើប្រាស់​Internet Option settings ដែល​ជា​ការ​ប្រសើរ​បំផុត។
បិទ​Internet Options នៅ​ក្នុង​Control Panel
-ចុច​នៅ​លើ​Start > Run > វាយ​”Regedit.exe”

-ចូល​ទៅ​កាន់​ទីតាំង HKEY_CURRENT_USER/Software/Policies/Microsoft/Internet​Explorer/Restrictions
-អ្នក​ចាំបាច់​ត្រូវ​បង្កើត​Internet Explorer and Restrictions keys ប្រសិន​បើ​វា​ពុំ​ទាន់​មាន​នៅ​ទីតាំង​នោះ។​បន្ទាប់​មក​ចាំបាច់​ត្រូវ​បង្កើត​នូវ​តម្លៃ​DWORD ថ្មី​មួយ​​មានឈ្មោះ​”NoBrowserOptions” ហើយ​កំណត់​តម្លៃ​ឲ្យ​ស្មើ​១។ ឥឡូវ​នេះ​សូម​ធ្វើ​ការ​Restart Internet Explorer។​
អ្នក​នៅ​តែ​មិន​អាច​ប្រើ​ប្រាស់​បាន​គ្រប់កន្លែង​ពីព្រោះ​វា​គឺ​ជា​ការ​កំណត់​លក្ខណៈ​Default ទៅ​ដល់​Proxy server។​ដូច្នេះ​ឆ្ពោះ​ទៅ​មុខ​ទៀត​ហើយ​ព្យាយាម​ចុច​នៅ​លើ​Tools > Internet Options ។ អ្នក​នឹង​ប្រទះ​នូវ​សារ​មួយ​ដែល​លេចឡើង​ដូច​ខាងក្រោម៖

ការ​បិទ​នេះ​ពិត​ជា​មាន​ប្រសិទ្ធភាព​ទៅ​ដល់​អ្នក​ប្រើប្រាស់​ធម្មតា​ៗ​ច្រើន​​សម្រាប់​ការ​ចូល​ទៅ​ប្រើប្រាស់​អ៊ីនធឺណិត​តាមរយៈ IE។​ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​សម្រាប់​អ្នក​ដែល​ឆ្លាត​មាន​ចំណេះ​ដឹង​ច្រើន​ទាក់ទង​នឹង​ការ​ប្រើប្រាស់​ពួក​គេ​នឹង​ចូល​ទៅ​កាន់​Control Panel ហើយ​ធ្វើការ​បើក​នូវ​មុខងារ​នេះ​ជា​ការស្រេច​​ដូច្នេះ​អ្នក​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​បិទ​ចោល​នូវ​Control Panel Setting ទាំងនោះ​នៅ​ក្នុង​Registry គឺ​កាន់​តែ​ល្អ។​

-ចូល​ទៅ​កាន់​ទីតាំង​ HKEY_CURRENT_USER/Software/Policies/Microsoft/Internet Explorer/Control Panel (ឬ​បង្កើត​នូវ Key ប្រសិន​ណា​ជា​ចាំបាច់​)។​​យើង​បាន​ធ្វើ​ការ​បន្ថែម​នូវ​ការ​បិទ​សិទ្ធ​ក្នុង​ការ​ប្រើប្រាស់​ប្រមាណ​ជា​ពីរ​ទៅ​បី​ដល់​Control Panel ប៉ុន្តែ​អ្វី​ដែល​ជា​កត្តា​សំខាន់​ជាង​គេ​នៅ​ទីនេះ​គឺ​DWORD Connections Tab ។​ចូរ​ធ្វើ​ការ​កំណត់​វា​ទៅកាន់​តម្លៃ​១​ដូច្នេះ​វា​នឹង​ធ្វើការ​បិទ​ទៅ​លើ​Connections Tab នៅ​ក្នុង​Control Panel ដូច្នេះ​USER មិន​អាច​ធ្វើការ​ផ្លាស់​ប្ដូរ​នូវ​Internet settings ចេញ​ពី​Proxy ដែល​អ្នក​បាន​Setup បាន​ឡើយ។​

អ្នក​បាន​ធ្វើ​ការ​បិទ​ទៅ​លើ​IE ពី​ការ​ចូល​ប្រើប្រាស់​អ៊ីនធឺណិត​ហើយ​អ្វី​តែមួយគត់​ដែល​​USER ជំនាញ​អាច​ធ្វើ​ការ​ដោះ​បាន​នោះ​គឺ​ត្រូវ​ស្វែងរក​Registry Key ដែល​យើង​កំណត់​តម្លៃ​ឲ្យ​ឃើញ​រួច​កំណត់​វា​ទៅ​តម្លៃ​ដើម​វិញ​។​​មាន​កម្មវិធី​Internet មួយ​ចំនួន​​ដែល​បង្កើត​នូវ​ប្រើ​ប្រាស់នៃ​Connection Settings នៅ​ក្នុង​Internet Options របស់​អ្នក។​មាន​កម្មវិធី​មួយ​ចំនួន​អនុញ្ញាត​ឲ្យ​អ្នក​ធ្វើការ​Configure Proxy settings ចេញ​ពី​ខាងក្នុង​កម្មវិធី​ដោយ​ខ្លួន​វា​ប៉ុន្តែ​ករណី​នេះ​គឺ​មិន​ទាំងអស់​នោះ​ឡើយ។​សម្រាប់​ការ​ធ្វើ​ខាង​លើ​គឺ​មាន​ប្រសិទ្ធភាព​ស្ទើ​តែ​គ្រប់​Internet Browser។
ស្គេន​Web URL និង​វ៉ិបសាយ​មុន​ពេល​បើក​​នៅ​ក្នុង​Firefox
សព្វថ្ងៃ​ជាមួយ​បច្ចេកវិទ្យា​ទំនើប​និង​ការអភិវឌ្ឍន៍​នៅ​ក្នុង​កម្មវិធី​កម្ចាត់​មេរោគ​ដែល​ប្រើប្រាស់​ជាមួយ​អ៊ីនធឺណិត​នៅ​លើ​ម៉ាស៊ីន​កាន់​តែ​មាន​សុវត្ថិភាព។​កម្មវិធី​ទាំង​នេះ​ផ្ដល់​ឲ្យ​យើង​នូវ​សុវត្ថិភាព​ខ្ពស់​ចេញ​ពី​ការ​យាយី​នៃ​ពពួក Malicious Software​និង​Trojans ដែល​វា​អាច​បង្ក​នូវ​ក្ដី​អន្តរាយ​ដល់​ប្រព័ន្ធ​ដំណើរការ​​ឬ​ក៏​លួច​យក​នូវ​ទិន្នន័យ​សម្ងាត់ របស់​យើង។​ប្រសិន​ជា​អ្នក​មិន​មាន​ទំនុក​ចិត្ត​នៅ​លើ​កម្មវិធី​កម្ចាត់​មេរោគ​របស់​អ្នក​នោះ​អ្វី​ដែល​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើ​ការ​រារាំង​ពី​ការ​ជ្រៀត​ចូល​នៃ​មេរោគ​ពី​ប្រព័ន្ធ​អ៊ីនធឺណិត​នោះ​គឺ​ធ្វើការ​ស្គេន​នូវ​វ៉ិបសាយ​ដែល​សង្ស័យ​មុន​ពេល​បើក​វា​ឬក៏​Download។​ការងារ​នេះ​មាន​លក្ខណៈ​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ជាមួយ​Virus Total កម្មវិធី​ស្គេន​លើ​Link ដែល​គេ​ឲ្យ​ឈ្មោះ​ថា​VTzilla។​វា​គឺ​ជា​add-on ដ៏​តូច​មួយ​សម្រាប់​Firefox browser ដែល​អាច​ធ្វើការ​ស្គេន​រាល់​Link ផ្សេងៗ​ឬ​វ៉ិបសាយ​ដែល​មាន​នៅ​លើ​Browser ។​​វា​ប្រើ​ប្រាស់​​សេវាកម្ម​ដូចជា​Google SafeBrowsing , OperaAVG, Phishtank , Internet Explorer‚s Smartscreen filter និង​TRUSTe ដើម្បី​ប្រាកដ​ថា​​Link ដែល​ផ្ដល់​ឲ្យ​គឺ​ត្រូវ​បាន​សម្អាត​និង​មាន​សុវត្ថិភាព​ក្នុង​ការ​បើក​ប្រើ​និង​Download។​​បន្ទាប់​ពី​ធ្វើ​ការ​ដំឡើង​នូវ​add-on នេះ​វា​នឹង​លេច​ឡើង​ជា​Tool bar ដាច់​ដោយ​ឡែក​ក្នុង​Firefox។​អ្នក​អាច​ដាក់​Link ដោយ​ផ្ទាល់​ដើម្បី​ឆែក​ឬ​ស្គេន​នូវ​វ៉ីបសាយ​ដែល​កំពុង​បើក​នៅ​លើ​Tab។​វា​ក៏​បញ្ចូល​ខ្លួន​វា​ដោយ​ផ្ទាល់​ជាមួយ​Firefox Context Menu និង​​Link ដែល​អាច​ត្រូវ​បាន​ស្គេន​ដោយ​ផ្ទាល់​ដោយ​គ្រាន់​តែ​ចុច​មួយ​នៅ​លើ​ពួកវា។
វិធីសាស្រ្តក្នុង​ការ​អនុវត្តន៍៖​
-អ្នក​ត្រូវ​ដំឡើង​នូវ​add-on ដែល​អាច​រក​បាន​នៅ​ក្នុង​ស៊ីឌី​កម្មវិធី​CM ឬ​ទាញ​ចេញពី​ទីតាំង៖​
http://virustotal.hispasecsistemas.netdna-cdn.com/progs/vtzilla.xpi
-មានពីរវិធី​ក្នុង​ការ​ដំឡើងគឺ​បើក​vtzilla.xpi ជាមួយ​កម្មវិធី​Firefox ឬ​Download ចេញ​ពី​Link ខាងលើ។​ករណី​ដែល​យើ​ង​បើក​វា​ជាមួយ​កម្មវិធី​​firefox យើង​នឹង​ទទួល​បាន​រូប​ដូច​ខាង​ក្រោម៖

-លោក​អ្នក​គ្រាន់​តែ​ចុច​លើ​ប៊ូតុង​Install Now រួច​ចុច​លើ​ប៊ូតុង​Restart Now ជាការស្រេច។

​ករណី​ដែល​យើង​ចុច​នៅ​លើ​Link នៃ​វ៉ិបសាយ​យើង​នឹង​ទទួល​បាន​របៀប​ដំឡើង​បាន​ដូច​ខាងក្រោម៖

-ចុច​លើ​ប៊ូតុង​Allow វា​នឹង​បង្ហាញ​​ផ្ទាំង​ដូច​ជំហាន​ខាងលើ​​។​ដូច្នេះ​លោក​អ្នក​គ្រាន់​តែ​ធ្វើ​ការ​អនុវត្តន៍​ដូចគ្នា​ជាការស្រេច។ក្រោយ​ពេល​ដំឡើង​add-on នេះ​ចប់​យើង​នឹង​ទទួល​បាន​ការ​ប្រើ​ប្រាស់​ដូចខាង​ក្រោម៖-ស្គេនបណ្ដា​Link ដែល​សង្ស័យ​ជាមួយ​VTzilla

​-ស្គេន​Download មុន​ពេល​រក្សា​ក្នុង​ម៉ាស៊ីន

-ស្គេន​វ៉ិបសាយ​ដែល​កំពុង​បង្ហាញ

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s