បញ្ឈប់​ការ​ទទួល​អ៊ីមែល​រំខាន​ពី​ Facebook

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ធុញ​ទ្រាន់​ជា​មួយ​ការ​ពិនិត្យ​មើល​អ៊ី​មែល​ជា ​ច្រើន​ដែល​ផ្ញើ​ចូល​អ៊ី​មែល​របស់​អ្នក​ពី ​Facebook​?​ វា​ជា​ការ​ពិត​ណាស់​មាន​អ្នក​ប្រើ​ប្រាស់​សេ​វា​កម្ម​បណ្ដាញ​ទំនាក់​ទំនង​ សង្គម​ជា​ច្រើន​នាក់​បាន​លាន់​មាត់​ថា​ពួក​គេ​តែង​តែ​ទទួល​បាន​សារ​ជា​ច្រើន ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​ពួក​គេ​ចំណាយ​ពេល​អាន​និង​ ចំណាយ​ពេល​ច្រើន​ដើម្បី​មើល​និង​ស្វែង​រក​លុប​អ៊ីមែល​ឥត​ប្រយោជន៍​ចេញ​ពី​ Inbox​ នៃ​អ៊ីមែល​របស់​ពួក​គេ​។​ដែល​អ៊ីមែល​ទាំង​អស់​នោះ​តែង​តែ​ចូល​មក​រំខាន​ គ្រប់​ពេល​មាន​ចំនួន​យ៉ាង​ច្រើន​មក​ពី​គ្រប់​ទិស​ទី​និយាយ​ជា​រួម​គឺ​អ៊ីមែល ​នោះ​ត្រូវ​បាន​ផ្ញើ​មក​ពី​អ្នក​ប្រើ​ Facebook ​ទាំង​អស់​ទោះ​បី​អ្នក​មិន​បាន​ចូល​ជា​ Friend ​ក៏​ដោយ​។​ ប្រ​សិន​បើ​អ្នក​មាន​ភាព​ធុញ​ទ្រាន់​ជា​មួយ​អ៊ី​មែល​ទាំង​នោះ​ដែល​តែងតែ​ចូល ​ក្នុង​ In-box ​របស់​អ្នក​សូម​កុំ​អារម្មណ៍​ដូច​​បាន​លើក​ខាង​លើ​នៅ​ពេល​នេះ​អ្នក​អាច​ បញ្ឈប់​ពួក​វា​បាន​យ៉ាង​ងាយ​ស្រួល​ពី​ការ​រំខាន​អ្នក​គ្រប់​ពេល​ដោយ​យើង​ ខ្ញុំ​លើក​យក​ចំណុច​ងាយ​ៗ​ដែល​ជួយ​អ្នក​បំបាត់​នូវ​ភាព​ធុញ​ទ្រាន់​និង​ ចំណាយ​ពេល​ច្រើន​ក្នុង​ការ​មើល​អ៊ី​មែល​។​សូម​មើល​ការ​អនុវត្តន៍​ដូច​ត​ទៅ​ នេះ​ ៖
១​-​ Log in ​ចូល​ Account​ Facebook ​របស់​អ្នក​នៅ​ក្នុង​ Home​ page​ សូម​ចុច​នៅ​លើ​ Account ​របស់​អ្នក​ផ្នែក​ខាង​ស្ដាំ​។

-​ជ្រើស​រើស​យក​ Account​ Setting​ និង​មាន​ផ្ទាំង​សារ​មួយ​បង្ហាញ​ព័ត៌​មាន​ដល់​អ្នក​។

២​-​ចុច​លើ​ពាក្យ​ថា​ ‘Notifications ​‘ ​ថេប​បន្ទាប់​មក​អ្នក​និង​ឃើញ​មាន​តួនាទី​ដោយ​មាន​ឈ្មោះ​នីមួយ​បញ្ជាក់​ សម្រាប់​ឱ្យ​អ្នក​ធ្វើ​ការ​ជ្រើស​រើស​យក​ជម្រើស​ណា​ដែល​អ្នក​មិន​ចង់​ប្រើ​ ដោយ​ដក ​check ​ចេញ​ពី​ Check ​box​។​ក្រោយ​ពី​អ្នក​បាន​ជ្រើស​រើស​រួច​ហើយ​សូម​ចុច​លើ ​Save ​Change​ ដើម្បី​រក្សា​ការ​កំណត់​អ្វី​ដែល​អ្នក​បាន​រើស​យក​។

៣​-​អ្នក​ក៏​អាច​ចូល​ទៅ​កាន់​ចុច​ទៅ​លើ​ Icon​ នៅ​ផ្នែក​ខាង​លើ​នៃ​ Home​ page > ​‘​See All ​Notifications“ ​បន្ត​មក​ទៀត​ចុច​លើ “ ​Notifications​ Setting” ​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​។

-ចុច​លើ​ “Notifications ​Setting”​ ភ្លាម​នោះ​អ្នក​អាច​ធ្វើការ​បិទ​អ៊ីមែល​ពី​អ្នក​ប្រើ​ប្រាស់​ Facebook ​ដែល​តែងតែ​ផ្ញើ​អ៊ីមែល​មក​អ្នក​ដោយ​ការ​ដក ​Check ​ចេញ​ពី​ Check ​box​។​
៤-ដើម្បី​បិទ​ Facebook​ notifications​ថ្មី​ទៀត​នោះ​ដោយ​អ្នក​គ្រាន់តែ​ដាក់​នៅ​ជ្រុង​ខាង​ស្ដាំ​ខាង ​លើ​នៃ​ទីតាំង​បញ្ជូន​ដំណឹង​(post) ​បន្ទាប់​មក​ចុច​លើ​សញ្ញា​ X ​នោះ​អ្នក​និង​ឃើញ​ប៊ូតុង ​”Remove” ​បង្ហាញ​អ្នក​។​

៥​-​ចុច​លើ​សញ្ញា ​X ​បន្ទាប់​មក​អ្នក​និង​មាន​ជម្រើស​មួយ​ចំនួន​ដើម្បី​លាក់​រាល់ ​post​ ទាំង​នោះ​ពី​អ្នក​ដែល​បាន​ផ្ញើ​មក​ឬ​អ្នក​ដែល​បាន​ post ​ឬ ​page ​នោះ​ឬ​ក៏​ធ្វើ​វា​ឱ្យ​ទៅ​ជា​ Spam​វិញ​។​
​៦-​ទោះ​បី​ជា​អ្នក​បាន​រា​រាំង​ហើយ​ក៏​ដោយ​ក៏​អ្នក​អាច​មើល​ប្រភេទ​នៃ​បាន​ ដែរ​ដោយ​អ្នក​ចុច​លើ​ “​ Most ​Recent” ​នៅ​ខាង​លើ​ផ្នែក​ខាង​ស្ដាំ​នៃ​ទំ​ព័រ​។

-បន្ទាប់​ពី​អ្នក​បាន​ធ្វើ​តាម​ការ​ណែនាំ​ខាង​រួច​មក​សូម​លោក​អ្នក​ចូល​ទៅ​ កាន់​អ៊ីមែល ​Account ​របស់​អ្នក​ដែល​អ្នក​បាន​យក​វា​ទៅ​ធ្វើការ​ចុះ​ឈ្មោះ​ប្រើ​នៅ​ក្នុង​ សេវាកម្ម​បណ្ដាញ​ទំនាក់​ទំនង​ Facebook ​។​ដូច្នេះ​រាល់​អ៊ី​មែល​ដែល​តែងតែ​ផ្ញើ​មក​រំ​ខាន​អ្នក​លែង​មាន​ទៀត​ហើយ​ ហើយ​អ្នក​ក៏​មិន​ត្រូវ​ចំ​ណាយ​ពេល​ច្រើន​ដើម្បី​ពិនិត្យ​មើល​និង​លុប​ចោល​ ច្រើន​ដូច​មុន​ទៀត​ហើយ​។​ម្យ៉ាង​ទៀត​ប្រសិន​បើ​អ្នក​ចង់​បិទ​នូវ​លក្ខណ​ជាក់ ​លាក់​ណា​មួយ​អ្នក​អាច​ធ្វើ​ការ​ជ្រើស​រើស​និង​ធ្វើ​ការ​កំណត់​បាន​នៅ​ក្នុង ​ជម្រើស​នៃ ​”Notifications”​ ដោយ​គ្រាន់​តែ​អ្នក​ដាក់​ check​ box​ ឡើង​វិញ​ហើយ​ចុច​លើ​ប៊ូ​តុង​ “Save​ Changes”​ ជា​ការ​ស្រេច​ ៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s