របៀបបិទមុខងារ​”Switch User” ក្នុង​Windows Vista និង​7

មុខងារ​”Switch User” ត្រូវ​បាន​ដាក់​បញ្ចូល​ឲ្យ​បាន​ប្រើប្រាស់​នៅក្នុង​Windows XP ដែល​អនុញ្ញាតិ​ឲ្យ​អ្នក​Userម្នាក់​អាច​ប្តូរ​ទៅ​កាន់​User ផ្សេង​ទៀត​បាន​ដោយ​មិន​ចាំ​បាច់​បិទ​នៅ​នូវ​ការងារ​ដែល​User នោះ​កំពុង​តែ​ប្រើប្រាស់​ឡើយ ។ វា​ជា​ផ្នែក​មួយ​មាន​សារៈ​សំខាន់​បំផុត​ហើយ​ក៏​មាន​ភ្ជាប់​មក​ជាមួយ​​ផង​ដែរ ​នៅ​ក្នុង​Windows Vista និង​Windows 7 ​។​ដោយ​ឡែក​អ្នក​គ្រប់​គ្រង​ប្រព័ន្ឋ​បណ្តាញ​មួយ​ចំនួន​បែរ​ជា​ចង់​បិទ​ចោល​ នូវ​មុខងារ​នេះ​ទៅ​វិញ​ព្រោះ​ដើម្បី​ធ្វើ​ការ​រឹត​បន្តឹង​(Restrict) ទៅ​លើ​ការ​ប្រើប្រាស់​របស់​User។​ ​ដើម្បី​អាច​ធ្វើ​បែប​នេះ​បាន​សូម​សាកល្បង​ជា​មួយ​វិធីសាស្រ្ត​ដូចខាង​ ក្រោមៈ
ជំហានទី១: សូមវាយ​gpedit.msc ក្នុង​Run ឬ​Startmenu Searchbox ហើយ​ចុច​លើ​ប៊ូតុង​Enter។​ពេល​នោះ​វា​នឹង​បើក​Group Policy Editor។
ជំហានទី២: ចុចត្រង់​Local Computer Policy => Administrative Templates => System => Logon
ជំហានទី៣: នៅ​ផ្នែក​ខាង​ស្តាំ​នៃ​ផ្ទាំង​សូម​ចុច​ពីរ​ដង​លើ​”Hide entry points for Fast User Switching” រួច​ធ្វើ​ការ​កំណត់​ឲ្យវា​Enable។

បន្ទាប់​ពី​បាន​បញ្ច​ប់​ការងា​រខាង​លើ​ហើយ​នោះ​ជំរើស​មុខ​ងារ​”Switch User” នឹង​មិន​បាន​បង្ហាញ​ទៀត​ឡើយ​នៅ​ក្នុង​មីនុយ​Shutdown ដូច​ខាង​ក្រោមៈ

បិទចោលនូវផ្ទាំង​Windows 7 RC Watermark (Build Info) ចេញពី​Desktop ប្រសិន​ជា​អ្នក​បាន​ធ្វើការ​ដំឡើង​នូវ​Windows 7 RC build ដែល​ទើប​តែ​ចេញ​ផ្សាយ​ថ្មី​ៗ​នោះ​។​អ្នក​ប្រហែល​ជា​បាន​កត់​សំគាល់​ហើយ​ដែរ​ ទៅ​លើ​ចំណុច​នេះ​ដែល​វា​បាន​បង្ហាញ​នូវ​Watermark លើ​Desktop ជាមួយ​ពាក្យ​ដែល​បាន​បង្ហាញ​ថា​”Windows 7 Evaluation copy. Build 7100” ។

វា​មើល​ទៅ​ហាក់​ដូច​ជា​មិន​ល្អ​មើល​នោះ​ឡើយ​ជាមួយ​នឹង​រូបភាព​ Wallpaper ដែល​មាន​ភាព​ងងឹត​​ហើយ​ធ្វើ​ឲ្យ​អ្នក​ប្រើ​ប្រាស់​Windows 7ទាំង​ឡាយ​មាន​ការ​ខឹង​សំ​បា​យ៉ាង​ខ្លាំង​។​ប្រសិន​ជា​អ្នក​ជា​User មួយ​រូប​ក្នុង​ចំណោម​User ដែល​ប្រើ​ប្រាស់​Windows 7នេះ​ហើយ​ចង់​បំបាត់​ចោល​Watermark​នេះដែរ​នោះ​។​ខាង​ក្រោម​នេះ​ជា​គន្លឹះ​ មួយ​ដែល​អ្នក​អាច​ធ្វើ​ទៅ​បានៈ​ កម្ម​វិធី​”Universal Watermark Remover” គឺ​ជា​កម្មវិធី​ពិសេស​តូច​មួយ​និង​ជា​ប្រភេទ​Portable Utility ដែល​បង្កើត​ឡើង​ដោយ​”Orbit30” ដែល​អាច​ធ្វើ​ការ​លុប​ចោល​នូវ​Watermark ដ៏​កង្វក់​នេះ​ចេញ​ពី​Windows 7 RC Desktop។​វាក៏​អាច​លុប​ផង​ដែរ​នូវ​Watermark ចេញពី​Windows Vista and Server 2008។​វា​ធ្វើ​ការ​បាន​ទាំង​ជំនាន់​32 និង​64 bit​នៃ​Windows។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s