ហេតុអ្វីបានជាប្រើប្រព័ន្ធសុវត្ថិភាព Firewall?


-Remote login: នៅពេលដែលនរណាម្នាក់អាចភ្ជាប់ ទៅកាន់កុំព្យូទ័ររបស់អ្នក ហើយនិងគ្រប់គ្រងវានូវទំរង់មួយចំនួន។ នេះអាចរៀបចំមកពី ការដែលអាចមើលឃើញឬដំណើរការនូវទិន្នន័យរបស់អ្នក និងដំណើរកាកម្មវិធីនៅកុំព្យូទ័ររបស់អ្នក។
-Application backdoors: នៅពេលដែលនរណាម្នាក់អាចភ្ជាប់ទៅកាន់កុំព្យូទ័ររបស់អ្នក ហើយនិងគ្រប់គ្រងវានូវទំរង់មួយចំនួន។ ការរៀបចំនេះគឺអាច មើលឃើញឬ ដំណើរកាទិន្នន័យរបស់អ្នក ដោយរៀបចំកម្មវិធីមួយចំនួននៅក្នុងកុំព្យូទ័ររបស់អ្នក។
-SMTP Session Hijacking: គឺជាទ្រឹស្ដីនៃការបញ្ជូន E-mail សាមញ្ញតាមរយៈ Internet។ ដោយដំណើរការកើនឡើងទៅកាន់ List Of E-mail Addresses។ មនុស្សម្នាក់អាចផ្ញើរ E-mail ទៅកាន់មនុស្សរាប់ពាន់នាក់ដោយមិនចាំបាច់ចំណាយលុយកាក់ឡើយ។ នេះគឺពិតជាទង្វើ ដែលធ្វើដោយផ្ទាល់ E-mail ឆ្លងកាត់ SMTP Server ដោយគ្មានការសង្ស័យចំពោះអ្នកទទួលឡើយ។
-Operating System Bug: វាដូចនិង Application ដទៃទៀតដែរ ប្រព័ន្ធ Operating Systems មួយចំនួនក៏មាន Backdoors ផងដែរ។ មួយចំនួនទៀតបាន បញ្ជូនទិន្នន័យផ្លូវឆ្ងាយ ជាមួយនិងសុវត្ថិភាពគ្រប់គ្រាន់ ដែលមិនចេះគ្រប់គ្រាន់ឬ ក៏មិនឱ្យមានការរំខានពីពួក Hacker ដែលមានបទពិសោធន៍ក្នុងការ ទាញយកផលប្រយោជន៍នោះឡើយ។
-Denial Of Service: អ្នកមុខជាបានឮនូវឃ្លានេះហើយ ដែលបានប្រើ នៅក្នុងសេចក្ដីរាយការណ៍ព័ត៌មាន នូវការវាយលុកចូលនៅលើ Web Site ទាំងនោះ។ ប្រភេទនៃការលុកលុយចូលនេះ គឺពិបាកដើម្បីឆ្លើយតបវិញណាស់។ អ្វីដែលកើតឡើងនោះគឺថាពួក Hacker ផ្ញើរសំណើរទៅកាន់ Server ដើម្បីភ្ជាប់ទៅ កាន់ពួកវាវិញ ហើយនៅពេលដែល Server ឆ្លើយតបជាមួយការទទួលស្គាល់ហើយ ព្យាយាមបង្កើននូវសុវត្ថិភាពបន្ថែមទៀត។ វាមិនអាច ធ្វើការស្វែងរក System តាមសំណើរឃើញឡើយ។
-E-mail Bombs: ធម្មតាគឺជាមនុស្ស ជាអ្នកបង្កើតវាឡើង។ អ្នកខ្លះផ្ញើមកឱ្យអ្នកនូវ E-mail ដដែលៗរាប់រយរាប់ពាន់ដងរហូត ដល់ប្រព័ន្ធ E-mail របស់អ្នកមិនអាចទទួលយកនូវសារ ជាច្រើនសន្ធឹកសន្ធាប់នោះបានទេ។
-Viruses: វាពិតប្រាកដណាស់មានអ្នកជាច្រើន ដែលដឹងអំពីបង្ហា Viruses ចូលលុកលុយក្នុងម៉ាស៊ីនកុំព្យូទ័ររបស់អ្នក។ Virus គឺជាកម្ម វិធីតូចមួយដែល អាចចំលងចូលទៅក្នុងម៉ាស៊ីនកុំព្យូទ័រដទៃដោយខ្លួនវាបាន។ វាអាចរាលដាលយ៉ាងលឿនពី ប្រព័ន្ធកុំព្យូទ័រមួយទៅកាន់ប្រព័ន្ធ កុំព្យូទ័រផ្សេងៗទៀត។ Virus រៀបចំនូវសារដែលមើលទៅ គ្មានបង្កបញ្ហាអ្វីទាំងអស់ ហើយបន្ទាប់មកក៏ចូលទៅលុបទិន្នន័យ ទាំងអស់របស់អ្នក។ -Spam: ជាប្រភេទដែលមិនមានបញ្ហាប៉ុន្មានទេ ប៉ុន្ដែវាតែងតែរំខានជាញឹកញាប់។ Spam ក៏អាចបណ្ដាល ឱ្យមានគ្រោះថ្នាក់ផងដែរ។ ជាញឹកញាប់វាភ្ជាប់ទៅ កាន់ Web Site ផងដែរ។ ប្រុងប្រយ័ត្នចំពោះការ Click នៅលើ ទិន្នន័យដោយមិនបានគិត វានឹងរត់ចូលទៅក្នុងប្រព័ន្ធ កុំព្យូទ័ររបស់អ្នកព្រោះតែអ្នក មានការច្រឡំចុចវា។
-Redirect Bombs: Hackers: អាចប្រើ ICMP ដើម្បីផ្លាស់ប្ដូរផ្លូវបញ្ជូន ព័ត៌មានដោយការផ្ញើទៅកាន់ Router ផ្សេងៗ។ នេះគឺជាវិធីមួយ ក្នុងចំណោមវិធីជា ច្រើនដែលជាសេវាកម្មបដិសេធ ចំពោះវាយលុកចូលពពួក Hacker ទាំងនោះ។
-Source Routing: នៅក្នុងករណីជាច្រើន ផ្លូវដែលបញ្ជូនកញ្ចប់ ទិន្នន័យជាច្រើនតាមរយៈ Internet ឬតាមរយៈ Network ផ្សេងទៀត គឺត្រូវ បានកំនត់ដោយ Router តាមផ្លូវដ៏វែងឆ្ងាយ។ ប៉ុន្ដែទិន្នន័យដែលបានផ្ដល់ឱ្យជាកញ្ចប់ទ់ៅឱ្យ Router ចំៗ ដែលកញ្ចប់ទិន្នន័យនោះនឹង បញ្ជូនទៅកាន់កន្លែងផ្សេងៗទៀត។ ជួនកាល Hackers ក៏ចាប់យកនូវសារប្រយោជន៍ហើយ បង្ហាញនូវព័ត៌មានថាទិន្នន័យ ទាំងអស់នោះគឺពិតជា ត្រឹមត្រូវនៅក្នុងប្រព័ន្ធ Network នេះ។ ចំពោះសេចក្ដីដែលបានរៀបរាប់ ខាងលើទាំងអស់នេះ គឺវាពិបាកខ្លាំងណាស់ តែបើធ្វើវាមិនបានទេ ចូរប្រើ Firewall វិញ។ ពេលដែល Firewallមួយចំនួន បានផ្ដល់ឱ្យនូវការការពារពី Virus វាគឺមានសារប្រយោជន៍ចំពោះការដំឡើងកម្មវិធី Anti-Virus Software នៅលើកុំព្យូទ័រនីមួយៗនោះ។ ទោះបីជាយ៉ាងណាក៏ដោយវានៅតែមានការរំខាន ហើយ Spam មួយចំនួន នឹងធ្វើដំណើរឆ្លងកាត់នូវ Firewall របស់អ្នករហូតដល់អ្នកព្រមទទួលយក Mail នោះ។ កំរិតនៃសុវត្ថិភាពដែលអ្នកបានបង្កើតឡើង នឹងធ្វើការកំនត់នូវប្រភេទនៃការគំរាម ជាច្រើនដែលអាចបញ្ឈប់ដោយ Firewall របស់អ្នក។ ហើយកំរិត នៃសុវត្ថិភាពដែលខ្ពស់បំផុត នឹង ធ្វើការរាំងខ្ទប់ចំពោះអ្វីមួយ ចំនួនដែលបង្កឱ្យមានបញ្ហា។ ជាក់ស្ដែងវាជាការបរាជ័យមួយក្នុង បំណងឱ្យមានការភ្ជាប់ទៅ កាន់ Internet ហើយវាជាច្បាប់ធម្មតាមួយដែលធ្វើកា ររារាំងរាល់អ្វីគ្រប់យ៉ាង បន្ទាប់មកជ្រើសរើសប្រភេទ អ្វីមួយដែលអ្នកចង់ឱ្យវាដំណើរការ ។ អ្នកអាចកំនត់ការបញ្ជូនទិន្នន័យ ដោយឱ្យឆ្លងកាត់តាម Firewall ដើម្បីឱ្យមានប្រភេទនៃពណ៌មាន នីមួយៗដូចជា E-mail ជាដើម។

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s