Word processor គឺជាកម្មវិធីកុំព្យូទ័រដែលត្រូវ បានប្រើប្រាស់សម្រាប់សរសេរ កែតម្រូវទម្រង់រូបរាង និងអាចបោះពុម្ពចេញទៀតផង។ និយាយរួមវាគឺជាកម្មវិធីសម្រាប់បង្កើតឯកសារដែលអាចបោះពុម្ពចេញ បាន។
Word processor នេះផងដែរក៏អាចប្រើដើម្បីសំដៅទៅលើម៉ាស៊ីនប្រើក្នុងការិយាល័យ មួយប្រភេទ ដែលពេញនិយមប្រើប្រាស់ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០ និង ១៩៨០ ដោយវាជាការរួមបញ្ចូលគ្នាក្ដារចុច និងមុខងារបោះពុម្ពចេញ។ រីឯមុខងារពិសេសៗរបស់វាអាស្រ័យទៅលើក្រុមហ៊ុនផលិត និងជំនាន់របស់វា។ ជាក់ស្តែងដូចជាសមត្ថភាពក្នុងការរក្សាឯកសារទុកក្នុងអង្គចងចាំ ឬ Diskettes។

LyX




ក្រោយមកដើម្បីឲ្យមានការងាយស្រួល គេបានបង្កើតកម្មវិធីត្រួតពិនិត្យលើការប្រកបពាក្យពេចន៍នៅពេលវាយ អក្សរចូល។ រីឯមុខងាររបស់វាក៏ត្រូវបានប្រែប្រួលដែរ ព្រោះកាលពីមុន Word processor អាចសរសេរបានហើយ អាចបោះពុម្ពបានទៀត ប៉ុន្តែបច្ចុប្បន្នភាគច្រើនមុខងារទាំងពីរនេះត្រូវបានផ្តាច់ចេញ ពីគ្នា ដោយមានកម្មវិធី Word processor សម្រាប់បង្កើតឯកសារ និងមាន Printer សម្រាប់បោះពុម្ពឯកសារ៕