ដំឡើង​Word 2007​រួច​​គួរ​ធ្វើ​អ្វី​ខ្លះ?

ប្រិយមិត្ត​ទាំង​អស់​ប្រហែល​ជា​ធ្លាប់​ប្រើប្រាស់​កម្មវិធី Microsoft Word 2007 បាន​គ្រប់​ៗ​គ្នា​ហើយ​មើល​ទៅ។ ប៉ុន្តែ​ពេល​ដំឡើង​​កម្មវិធី​នេះ​ដំបូង​តើ​ប្រិយមិត្ត​ដឹង​ថា​គួរ​ធ្វើ​អ្វី ​ខ្លះ​ទេ ដើម្បី​ជួយ​​ឲ្យ​ការ​ប្រើប្រាស់​ដំណើរការ​ទៅ​បាន​រលូន​ល្អ?

នៅ​ក្នុង​ការ​ផ្សាយ​លើក​នេះ​ Sabay នឹង​លើក​យក​ចំណុច​គន្លឹះ​ខ្លី​ៗ​ដែល​គួរ​ធ្វើ​មុន​ពេល​ឈាន​ដល់​ការ​ ប្រើប្រាស់​លក្ខណៈ​ស៊ី​ជម្រៅ។ ចឹង​សូម​អាន​ទាំង​អស់​គ្នា។

១-ចូល​ទៅ​ក្នុង​ការ​កំណត់​របស់ Microsoft Word 2007 ដោយ​ចុច​លើ​ព្រួញ​តូច​ដូច​មាន​ក្នុង​រូប​ខាង​ក្រោម​នេះ រួច​ជ្រើសរើស More Commands

២-ប្រិយមិត្ត​អាច​ចុច​យក​ម្តងមួយ​ៗ​តាម​ចិត្ត​ចង់ តែ Sabay សូម​លើក​យក​តែ​ចំណុច​សំខាន់​ៗ​ប៉ុណ្ណោះ ដូចជា​ចុច​លើ Advance បន្ទាប់​មក

-ជ្រើសរើសដាក់​គ្រីស​លើ Show  text boundaries ដើម្បី​កំណត់​ព្រំប្រទល់ជុំវិញសន្លឹកការងារ
-ផ្លាស់ប្តូរ​ខ្នាត​ដូចជា សង់ទីម៉ែត្រ អ៊ីញ និង​មីលីម៉ែត្រជាដើម រួច​ចុច​ OK

 

៣-ចុច​លើ Proofing រួច​ជ្រើសរើស AutoCorrect Options ដើម្បី​កំណត់ការ​កែតម្រូវដោយស្វ័យប្រវត្តិ ដូចជា​ការ​កំណត់​អក្សរ​ធំ​នៅ​ដើម​​ល្បះ​ជា​ដើម រួច​ចុច​ OK។

៤-កំណត់​ទីតាំង​ដើម្បី​រក្សាទុក​ឯកសារ។

៥-កំណត់​ Track changes

 

 

បន្ទាប់​ពី​ធ្វើការកំណត់ដូចការ​បង្ហាញ​ខាង ​លើនេះ​រួច សង្ឃឹម​ថា​ប្រិយមិត្ត​នឹង​អាច​​មាន​ភាព​កាន់​តែ​ងាយស្រួល​ជាង​មុន។ សូម​តាម​ដាន​នៅ​វគ្គ​ក្រោយ Sabay នឹង​លើក​យក​ពី​ការ​ប្រើប្រាស់​កម្មវិធី Microsoft Word 2007 ឲ្យ​កាន់​តែ​លម្អិត​ជាង​នេះ៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s