តើ​Word processor​ជា​អ្វី?

Word processor គឺ​ជា​កម្មវិធី​កុំព្យូទ័រ​ដែល​ត្រូវ​ បាន​ប្រើប្រាស់​សម្រាប់​សរសេរ កែ​តម្រូវ​ទម្រង់​រូបរាង និង​អាច​បោះពុម្ព​ចេញ​ទៀត​ផង។ និយាយ​រួម​​វា​គឺ​ជា​កម្មវិធី​សម្រាប់​បង្កើត​ឯកសារ​ដែល​អាច​បោះពុម្ព​ចេញ​ បាន។

Word processor នេះ​ផង​ដែរ​ក៏​អាច​ប្រើ​ដើម្បី​សំដៅ​ទៅ​លើ​ម៉ាស៊ីន​ប្រើ​ក្នុង​ការិយាល័យ​ មួយ​ប្រភេទ​ ដែល​ពេញ​និយម​ប្រើប្រាស់​ក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៧០ និង ១៩៨០ ដោយ​វា​ជា​ការ​រួម​បញ្ចូល​គ្នា​ក្ដារ​ចុច និង​មុខងារ​បោះពុម្ព​ចេញ។ រី​ឯ​មុខងារ​ពិសេស​ៗ​របស់​វា​អាស្រ័យ​​ទៅ​លើ​ក្រុមហ៊ុន​ផលិត​ និង​ជំនាន់​របស់​វា។ ជាក់​ស្តែង​ដូចជា​សមត្ថភាព​ក្នុង​ការ​រក្សា​ឯកសារ​ទុក​ក្នុង​អង្គ​ចងចាំ ឬ​ Diskettes។

 

LyX

 

KWord

Open Office.org Writer

Microsoft Word 2007

 

Word processor របស់ Toshiba ដែល ត្រូវ បាន ប្រើប្រាស់ ដំបូង បំផុត

ក្រោយ​មក​ដើម្បី​ឲ្យ​មាន​ការ​ងាយ​ស្រួល​ គេ​បាន​បង្កើត​កម្មវិធី​ត្រួត​ពិនិត្យ​លើ​ការ​ប្រកប​ពាក្យ​ពេចន៍​នៅ​ពេល​វាយ ​អក្សរ​ចូល។ រី​ឯ​មុខ​ងារ​របស់​វា​ក៏​ត្រូវ​បាន​ប្រែ​ប្រួល​ដែរ ព្រោះ​កាល​ពី​មុន​ Word processor អាច​សរសេរ​បាន​ហើយ អាច​បោះពុម្ព​បាន​ទៀត ប៉ុន្តែ​បច្ចុប្បន្ន​ភាគ​ច្រើន​​មុខងារ​ទាំង​ពីរ​នេះ​ត្រូវ​បាន​ផ្តាច់​ចេញ​ ពី​គ្នា ដោយ​មាន​កម្មវិធី Word processor សម្រាប់​បង្កើត​ឯកសារ និង​មាន​ Printer សម្រាប់​បោះពុម្ព​ឯកសារ៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s