បង្កើត​Page​ក្នុង​Google+​យ៉ាង​ម៉េច​ទៅ?

តើ​ប្រិយមិត្ត​ណា​ខ្លះ​ចេះ​បង្កើត​ Page នៅ​ក្នុង Google+? បើ​មិន​ទាន់​បាន​សាកល្បង​ទៅ សូម​ទៅ​មើល​ទី​ជំហាន​ងាយ​ៗ​ឈាន​ដល់​ការ​បង្កើត​ Page នេះ​ជាមួយ Sabay ទាំង​អស់​គ្នា។

ដើម្បី​អាច​បង្កើត​ Page នៅ​ក្នុង Google+ បាន​ អ្នក​ចាំ​បាច់​ត្រូវ​មាន​ន​គណនី​មួយ​នៅ​ក្នុង Google+ សិន ព្រោះ​វា​ក៏​ដូច​នឹង​ Facebook ដែរ ដើម្បី​បង្កើត​ Page អ្នក​ចាំ​បាច់​ត្រូវ​មាន​គណនី​មួយ​សិន ត្រូវ​ទេ?

*ចំពោះ​ការ​បង្កើត​គណនី​ Google+ អ្នក​គ្រាន់​តែ​ចូល​ទៅ​កាន់​គេហទំព័រ Google រួច​ចុច​លើ +You នៅ​ជ្រុង​ខាង​ឆ្វេង​ផ្នែក​ខាង​លើ ឬ​ចូល​ទៅ​ក្នុង​គេហទំព័រ​នេះ plus.google.com

*បន្ទាប់​ពី​បង្កើត​រួចរាល់​ហើយ សូម​ចុច​លើ​ពាក្យ​ Create a Google+ page ដូច​ខាង​ក្រោម

*បន្ទាប់​មក​ជ្រើសរើស​យក​ប្រភេទ Page ដែល​អ្នក​ត្រូវ​ការ​ដូចជា៖
-Local Business or Place: សម្រាប់​ផ្សព្វផ្សាយ​មុខ​ជំនួញ​ក្នុង​ស្រុក ឬ​ទីកន្លែង
-Product or Brand: សម្រាប់​ផ្សព្វផ្សាយ​ពី​ផលិតផល ឬ​ស្លាក​សញ្ញា​ណាមួយ
-Company, Institution or Organization: សម្រាប់​ផ្សព្វផ្សាយ​ពី​ក្រុមហ៊ុន គ្រឹះស្ថាន​សិក្សា ឬ​ស្ថាប័ន​ អង្គការ
-Arts, Entertainment or Sports: សម្រាប់​ផ្សព្វផ្សាយ​ពី​សិល្បៈ កម្សាន្ត ឬ​កីឡា
-Other: សម្រាប់​ការ​ផ្សព្វផ្សាយ​ដែល​ខុស​ពី​ការ​រៀបរាប់​ខាង​លើ។

ដូច្នេះ​ប្រិយមិត្ត​អាច​ជ្រើសរើស​យក​មួយ​ណា​ក៏​បាន ប៉ុន្តែ​ពេល​នេះ​ខ្ញុំ​សូម​ជ្រើស​យក Other។

*បំពេញ​ឈ្មោះ​របស់ Page គេហទំព័រ​បើ​សិន​មាន និង​បន្ទាប់​មក​ជ្រើសរើស​ប្រភេទ​អ្នក​ប្រើប្រាស់​​ដែល​អាច​ជា​អ្នក​គាំទ្រ​ Page របស់​អ្នក។
ចុច​គ្រីស​​នៅ​ក្នុង​ប្រអប់​ខាង​ក្រោម បន្ទាប់​មក​ចុច​លើ Create។

*បន្ទាប់​មក​ទៀត​ជ្រើសរើស​រូបភាព​សម្រាប់​ Page របស់​អ្នក និង​សរសេរ​ព័ត៌មាន​បរិយាយ​ពី Page នោះ​បន្តិច រួច​ចុច​ Continue ។

*ចុង​ក្រោយ​អ្នក​អាច​​ចែក​រំលែក​ជាមួយ​អ្នក​ប្រើប្រាស់​របស់​អ្នក​ផ្សេង​ទៀត រួច​ចុច​ Finish។

*នៅ​ពេល​នេះ​ប្រិយមិត្ត​អាច​ប្រើ Page ដែល​ទើប​តែ​បង្កើត​ថ្មី​នេះ​បាន​ហើយ!
រង់ចាំអីទៀតសាកមើលទៅ បើមិនទាន់បង្កើត​នោះ!

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s