របៀប​តាម​ដាន​មើល​ users ​ណា​ខ្លះ​បាន​ចូល​ប្រើ​កុំ​ព្យូ​ទ័រ​ Win7

ការ​ធ្វើ​របៀប​នេះ​វា​មាន​សា​រៈ​សំ​ខាន់​ណាស់​សម្រាប់​អ្នក​ប្រើ​កុំ​ ព្យូទ័រ​ក៏​ដូច​អ្នក​បាន​ចែក​រំ​លែក​ឯកសារ​ដាក់​ឱ្យ ​users​ ផ្សេង​ៗ​ប្រើ​នៅ​លើ​ម៉ាស៊ីន​របស់​ខ្លួន​។​ខណៈ​ដែល ​កុំ​ព្យូ​ទ័រ​មួយ​ត្រូវ​បាន​ដាក់​ឱ្យ​ user ​ជា​ច្រើន​ access ​ចូល​មក​ បើ​ផ្សេង​ៗ​គ្នា​អ្នក​អាច ​ប្រើ​ម​ធ្យោ​បាយ​នេះ​បាន​ក្នុង​ការ​កំណត់​ថា ​user​ ឬ​អ្នក​ប្រើ​ណា​មួយ​បាន​ចូល​មក​ប្រើ ​លើ​កុំ​ព្យូទ័រ​របស់​អ្នក​ហើយ​នៅ​រយៈ​ពេល​ណា​មាន​ចំនួន​ប៉ុន្មាន​ដង​?​នៅ​ ក្នុង​បទ​បង្ហាញ ​នេះ​អ្នក​និង​មើល​ឃើញ ​users ​ចូល​ប្រើ​លើ​កុំ​ព្យូ​ទ័រ​បាន​ដំឡើង​ប្រើ ​Windows​7​។​ជា​កិច្ច​ចាប់​ផ្ដើម​សូម​មើល​បទ​បង្ហាញ​ដូច​ខាង​ក្រោម​៖
១​-​បើក ​Task​ Scheduler ​ក្នុង​ Windows​7​ដោយ​ចុច​លើ ​Start ​Menu ​> ​All ​Programs ​នៅ​ខាង​ក្រោម​ Accessories ​ចុច​លើ​ System ​Tools​។

២​-​ផ្ទាំង​សារ​នៃ​​ Task​ Scheduler ​​​លោត​ឡើង​សូម​ចុច​លើ​ Create Task ​វា​និង​ភ្ជាប់​ទៅ​បើក ​Task ​window​ថ្មី​។

៣​.​វាយ​បញ្ចូល​ឈ្មោះ​ Task​ឱ្យ​ដូច ​Up​ Time​ និង​កន្លែង ​check ​ក្នុង​ check ​box ​labeled ​<​ Run ​with ​the ​highest​ ​Privileges< ​។​ហើយ​ក៏​ជ្រើស​រើស​ចេញ​ពី​ drop ​down ​list ​ផង​ដែរ​នៃ ​Configure​ From ​និង​ជ្រើស​រើស​យក​ ‘​ Microsoft​ ​windows7​, ​Windows ​Server ​2008 R2 ‘​។

៤-​នៅ​ក្នុង ​Trigers ​tab ​ចុច​លើ ​New ​ប៊ូតុង​។

៥-នៅ​ក្នុង​ New ​Trigger ​Window ​បន្ទាប់​មក​ជ្រើស​រើស​យក​ On​ a ​Scheduler ​ពី ​Drop ​down ​list​ និង​ជ្រើស​យក​ Daily​ radio​ ប៊ូ​តុង​បន្ទាប់ ​មក​ទៀត​ជ្រើស​រើស​យក​ task ​to ​Recur ​Every ​1 ​days​។​ព្រម​ទាំង​ដាក់ check​ box ​នៅ​ក្នុង​ Advanced​ Settings ​ណា​មួយ​ដែល​បាន​បញ្ជាក់​ថា​ Repeat​ Task ​Every​ ដោយ​កំណត់​យក​​ 5​ Minutes ​ឬ​ 1 ​Hour ​ពី​ Drop ​down ​list​។

-​កំណត់​ដូច​រូប​ខាង​លើ​រួច​ចុច​ OK​។​
៦-​បន្ទាប់​មក​ទៀត​ដើម្បី​ផ្ដល់​ភាព​ជាក់​លាក់​នូវ​ស​កម្ម​ភាព​ណា​ដែល​អ្នក​ ចង់​ចាប់​ផ្ដើម​នៅ​ពេល​ណា​មួយ​នូវ​ Task​ មាន ​triggered​។​​ចូល​ទៅ​ Actions​ tab ​ចុច​លើ​ប៊ូ​តុង​ New​។

៧-​វាយ​បញ្ចូល​ cmd ​ចូល​ក្នុង​ Program/Script​ box ​បន្ទាប់​មក​ដោយ​អនុវត្ត​តាម​ Arguments​ ចូល​ក្នុង ​Argument​ box​​។​
​/c echo %username%,%time%,%date% >> ​UpTime.csv
​​ហើយ​នៅ​ក្នុង​ Start ​box ​វាយ​បញ្ចូល​៖​ c:\windows\ ។​
​-ចុច​លើ​ OK ​ដើម្បី​យល់​ព្រម​។

៨-នៅ​ពេល​អ្នក​បាន​កំណត់​តាម​ការ​ណែ​នាំ​ខាង​លើ​រួច​មក​បាន​រួច​រាល់​ហើយ​អ្នក​គិត​ថា​វា​ដំណើរ​ការ​សូម​ចូល​ទៅ​ចំ​ណុច​មួយ​ទៀត​។
​ ​៩​-​ដើម្បី​មើល​ថា​មាន​ users ​ណា​ខ្លះ​​បាន​​ Login ​ចូល​កុំ​ព្យូ​ទ័រ​អ្នក​ដែល​អ្នក​បាន​កំណត់​រួច​សូម​ចូល​ទៅ ​Run​ command ​ពី​ Start ​menu ​ដោយ​ អនុលោម​តាម​ឃ្លា​ខាង​ក្រោម​៖​
notepad ​c:\windows\Uptime.csv​

-​ចុច​ Enter​ key ​អ្នក​និង​ឃើញ​អ្នក​ចូល​ប្រើ​កុំ​ព្យូទ័រ​របស់​ដូច​ខាង​ក្រោម​។

សំគាល់
*​អ្នក​អាច​អនុវត្ត​បែប​នេះ​បាន​នៅ​ក្នុង​ Windows ​Server ​2008 ​បាន​ផង​ដែរ​។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s