លក្ខណ​៦​យ៉ាង​ជួយ​អ្នក​ប្រើ​អ៊ីនធឺណិត​ប្រ​កប​ដោយ​សុវត្ថិភាព

នៅ​ខាង​ក្រោម​នេះ​យើង​ខ្ញុំ​លើក​យក​ពី​លក្ខណ​ពិសេសៗ​ចំនួន​៦​ពី​ការ​ ប្រើប្រាស់ ​Web ​Browser ​ដើម្បី​ផ្ដល់​សុវត្ថិភាព​ក្នុង​ការ​ប្រើ​ប្រាស់​អ៊ីនធឺណិត។​យើង​ដឹង​ហើយ​ថា ​បច្ចុប្បន្ន​នេះ​មាន​ក្រុម​ជា​ច្រើន​បាន​បង្កើត​ Web ​Browser​ ដាក់​ឱ្យ​ប្រើ​ប្រាស់​ដោយ​ឥត​គិតថ្លៃ​ហើយ​កម្មវិធី​នីមួយ​យើង​សុទ្ធតែ​អាច​ យក​ទៅ​ប្រើ​បាន​ដូច​គ្នា​ប៉ុន្តែ​ខ្លះ​វា​មាន​លក្ខណ​ពិសេសៗ​ផ្សេងៗ​ពី​គ្នា។ ​តើ​យើង​គួរតែ​ជ្រើសរើស​មួយ​ណា​ដែល​ល្អ​ហើយ​ត្រូវ​ប្រើ​យ៉ាង​ដូចម្ដេច​ទើប​ ត្រូវ​តាម​គោល​បំណង​របស់​យើង?​ការ​ជ្រើសរើស​កម្មវិធី​ណាមួយ​មក​ប្រើ​គឺ​វា​ អាស្រ័យ​លើ​តម្រូវ​ការ​របស់​អ្នក​ប៉ុន្តែ​អ្វី​ដែល​សំខាន់​សម្រាប់​គឺ​ចំណេះ ​ដឹង​នៃ​ការ​ប្រើ​ប្រាស់​ប្រកប​តាម​ការ​ចង់​បាន​របស់​អ្នក​និង​មិន​បង្ក​ បញ្ហា​ដល់​អ្នក​និង​ការងារ​ផង​ដែរ។​ជា​បន្ត​យើង​ខ្ញុំ​លើក​យក​លក្ខណ​សំខាន់​ នៃ​កម្មវិធី ​Firefox ​ដែល​អ្នក​ប្រើ​ទាំង​ឡាយ​គូរ​យល់ដឹង​និង​ទាញ​យក​អត្ថប្រយោជន៍​ដល់​អ្នក​ប្រើ ​ទៅ​លើ​តួនាទី​នីមួយៗ​មាន​ភ្ជាប់​មក​ជាមួយ​និង​តួនាទី​បម្រុង​សម្រាប់​ដាក់​ បញ្ចូល​បន្ថែម។

១ បំបាត់​ភស្តុតាង​ក្រោយ​ពី​អ្នក​បាន​ប្រើ​អ៊ីនធឺណិត
ជា​ធម្មតា​នៅ​ពេល​អ្នក​ប្រើ​អ៊ីនធឺណិត​អ្នក​ពិត​ជា​បាន​បើក​មើល​គេហ​ទំព័រ​ វ៉ិបសាយ​ផ្សេងៗ​ដោយ​វាយ​បញ្ចូល​អាសយដ្ឋាន​វ៉ិបសាយ​ទាំង​អស់​នៅ​ចូល​ក្នុង ​Navigation ​Toolbar​ ឬ​អ្នក​បាន​វាយ​ពាក្យ​សម្រាប់​ស្វែង​រក​ផ្សេង​នៅ​ក្នុង​ប្រអប់​ស្វែង​រក​( Search​ box )។​ប្រសិនបើ​អ្នក​មិន​ដឹង​ពី​វិធី​បាត់​ស្លាក​ស្នាម​ឬ​បំបាត់​នូវ​អ្វី​ដែល​ អ្នក​បាន​វាយ​បញ្ចូល​ទេ​នោះ​អ្នក​ផ្សេងៗ​ដែល​គេ​មក​ប្រើ​ក្រោយ​អ្នក​ពួក​គេ​ ពិតជា​ដឹង​ថា​អ្នក​បាន​វាយ​ពាក្យ​ស្វែង​រក​អ្វី​ហើយ​បាន​ធ្វើអ្វី​ខ្លះ​នៅ​ ក្នុង​កុំព្យូទ័រ​អ្នក​បាន​ប្រើ​នៅ​ក្នុង​ប្រអប់​ស្វែងរក​ឬ​នៅ​ក្នុង​ Navigation​ Toolbar។​ Web ​Browser ​វា​និង​ចងចាំ​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​បាន​វាយ​បញ្ចូល​និង​បាន​បើក​វា​ មើល។


-នៅ​លើ​ម៉ឺនុយ​ខាង​លើ​ចុច​លើ ​Tools > ​Options ​អ្នក​ទទួល​បាន​ផ្ទាំង​កិច្ចការ។

-ចុច​លើ​ថេប​ Privacy នៅ​ត្រង់ History Firefox will:ជ្រើសរើស​យក ​ Never ​remember ​history ។​
-នៅ​ត្រង់ ​You may​ also ​want to ​ចុច​លើ​ clear​ all​ current​ history ​ដើម្បី​សម្អាត​ឬ​លុប​អ្វី​ដែល​អ្នក​បាន​បើក​មើល​នៅ​ក្នុង​ Browser ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​បន្ទាប់​មក ​OK។​ម្យ៉ាង​ទៀត​អ្នក​អាច​ចុច​លើ ​Tools > ​Clear ​Recent ​History… ។

-Time range to​ clear ​ជ្រើស​រើស​យក​ Everything ​បន្ទាប់​មក​ជ្រើសរើស​យក​ការ​កំណត់​សម្អាត​ដោយ​ប្រើ​ check box។​
-ចុច​លើ Clear Now ដើម្បី​សម្អាត​។
២ គ្រប់គ្រង​លើ Add-on
Add-on គឺជា​តួនាទី​បំពេញ​បន្ថែម​ទៅ​លើ​តួនាទី​មាន​ស្រាប់​នៅ​ក្នុង​កម្មវិធី​ហើយ​ វា​ក៏​អាច​បង្ក​ឱ្យ​មាន​បញ្ហា​ដល់​អ្នក​ប្រើ​ផង​ដែរ​ប្រសិនបើ​អ្នក​ប្រើ​មិន ​បាន​ដឹង​ពី​តួនាទី​នីមួយៗ​របស់​ពួក​វា​ឱ្យ​បាន​ច្បាស់។​បញ្ហា​មាន​ដូចជា​ ធ្វើ​ឱ្យ​អ៊ីនធឺណិត​មាន​ process​ speed ​យឺត​ខុស​ពី​ធម្មតា​ ធ្វើ​គាំង​កុំព្យូទ័រ​ពេល​បើក​កម្មវិធី ​Browser ​នេះ​ឡើង ​ស៊ី Speed ​អ៊ីនធឺណិត ​ធ្វើ​ឱ្យ ​Trojan ​ឬ Maleware ​ឆ្លង​ចូល​កុំព្យូទ័រ​តាម​រយ ​pop up ​និង​ធ្វើ​ឱ្យ​កុំព្យូទ័រ​មិន​អាច​ប្រើ​អ៊ីនធឺណិត​បាន​ទៀត​ផង។​ផ្ទុយ​ទៅ​វិញ ​ប្រសិន​បើ​អ្នក​យល់​ច្បាស់​ពី​តួនាទី​របស់​ពួក​វា​នោះ​អ្នក​អាច​កំណត់​ប្រើ ​បាន​យ៉ាង​រីករាយ​ដោយ​ពុំ​មាន​បញ្ហា​អ្វី​ឡើយ។


-អ្នក​និង​បាន​ទទួល​ Page ​សម្រាប់​ជ្រើសរើស​យក​ Add-on ​ចេញ​ពី ​Browser ​នៃ​កម្មវិធី​នោះ។

-នៅ​ក្នុង​ទំព័រ​ខាង​លើ​អ្នក​អាច​បន្ថែម ​add-on ​ដែល​មាន​ស្រាប់។
៣ បញ្ឈប់​ដំណើរការ Add-on
-អ្នក​អាច​បញ្ឈប់​ដំណើរការ​របស់ ​Add-on ​ដែល​អ្នក​គិត​ថា​វា​ធ្វើ​ឱ្យ​មាន​ដំណើរការ​យឺត​នៅ​ពេល​អ្នក​បើក​ប្រើ​ អ៊ីនធឺណិត​ដោយ​ចុច​លើ ​ Extensions ​នៅ​ផ្នែក​ខាង​ឆ្វេង​ដៃ​បន្ទាប់​មក​អ្នក​និង​ឃើញ​ជម្រើស​មាន​ស្រាប់​នៅ​ខាង​ ស្ដាំ​ដៃ​សម្រាប់​អ្នក​កំណត់​យក​មាន ​Options, ​Disable, ​& Remove ​ជា​ដើម។

៤ បញ្ឈប់​សកម្មភាព Plugin
អ្នក​ដឹង​ហើយ​ថា Plugin​ វា​និង​ចាប់​ផ្ដើម​មាន​សកម្មភាព​ភ្លាម​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​ដំណើរការ​ គេហទំព័រ​ណាមួយ​មាន​ដែល​គេ​បាន​បញ្ចូល​សកម្មភាព​ផ្សេង​ឬ​ជា​វីដេអូ​ក្លិប​ជា ​ដើម​ដោយ​ចុច​លើ ​Plugins ​នៅ​ខាង​ឆ្វេង។

-ដើម្បី​បញ្ឈប់​ចុច​លើ ​ Disable ​ នៅ​ខាង​ស្ដាំ​ដៃ។
៥ កត់ត្រា​អាសយដ្ឋាន​វ៉ិបសាយ​សំខាន់ៗ
-Bookmarks​គឺ​យើង​ប្រើ ​Bookmarks ​ដើម្បី​ធ្វើការ​កត់​ត្រា​នូវ​អាសយដ្ឋាន​សំខាន់ៗ​ទុក​សម្រាប់​ទាញ​យក​ទៅ​ប្រើ​ប្រាស់​នៅ​ពេល​ក្រោយ។ -ចុច​លើ ​Bookmarks >​ show All Bookmarks។

-បន្ទាប់​មក​អ្នក​អាច​ជ្រើស​រើស ​address ​ទាំង​ដើម្បី ​Back up​ យក​ទៅ​ប្រើ​នៅ​លើ​កុំព្យូទ័រ​ផ្សេងៗ​បាន។

-អ្នក​អាច ​Export​ ឬ ​Backup​ ទៅ​ជា ​file ​ផ្សេងៗ​បាន។
៦ កំណត់​មក​ភាព​ដើម​វិញ​ក្រោយ​ពី​មាន​បញ្ហា
-ក្នុង​ករណី​ធ្វើ​ការងារ​ផ្សេងៗ​ហើយ​ជួប​បញ្ហា​ដែល​មិន​អាច​ដោះ​ស្រាយ​បាន​អ្នក​អាច​ចុច​លើ ​Tools >​ Options។

-ចុច​លើ Restore to Default ​ដើម្បី​ត្រឡប់​ទៅ​ភាព​ដើម​វិញ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s