គន្លឹះ១០​យ៉ាង​នៅពេល Windows 7 ដើរយឺត

ជាង ៩០% នៃ Windows 7 រងការប៉ះពាល់ដល់​ដំណើរ​ការ​ដោយសារ​តែ registry ដែល​ខូចហើយតែមិនទាន់បានលុបទាំងស្រុងហើយ registry ដែល​ខូចៗ​ទាំងនេះកើតឡើង ដោយសារ​ការ​ដំឡើង និងលុប​កម្មវិធី​ផ្សេងៗ ឬ​ការកែ​នូវ​សមសភាពរបស់ System មួយចំនួន ។
នៅ​ក្នុង​ទស្សនាវដ្តីអាន ”ANT” បាន បន្ថែម​ទៀត​សម្រាប់​ជាគន្លឹះ​ក្នុង​ការដោះស្រាយ​នៅពេល Windows 7 លោកអ្នក​ជួបបញ្ហាយឺត៖

​ចំណុច​ទី១៖ សម្អាត​នូវ Registry កុំព្យូទ័រ​របស់អ្នក​

​ នៅពេល​លោកអ្នក​ប្រើ​នូវ​កុំព្យូទ័រ លោកអ្នក​យូរទៅៗ​លោកអ្នក​ប្រាកដជាមានបញ្ហា ហើយបញ្ហាទាំងនេះជាធម្មតាកើតឡើង​ដោយសារ Registry មានការពូនផ្តុំ​នូវ​តម្លៃ file ដែល​ឥតប្រយោជន៍ នៅពេល​លោកអ្នក​ដំឡើង​កម្មវិធី និងលុប​កម្មវិធី​ជាដើម ។ ដូចនេះ ដើម្បី​ដោះស្រាយបញ្ហានេះយើងសូមណែនាំ​នូវ​កម្មមួយ​ឈ្មោះ​ថា RegistryBooster (មាន​តួនាទី​សម្អាត Registry ឥតប្រយោជន៍​កម្មវិធី​នេះមាន​ក្នុង CD លេខ២៦) ។

​ចំណុច​ទី២៖   ដើម្បី​បង្កើន​ល្បឿន កុំព្យូទ័រ​លោកអ្នក​នោះគឺការ Defragment

នៅ ​ក្នុង​ការ Defragment គឺវាជួយ​រៀបចំ​ទិន្នន័យ​នៅលើ ថាសរឹង​កុំព្យូទ័រ​របស់អ្នក​ឲ្យ​ធ្វើ​ឲ្យ​វាមាន​ដំណើរ​ការបាន​លឿន និង មានប្រ​សិទ្ធិ​៍ភាពជាងមុន ។ លោកអ្នក​អាច​ធ្វើការ Defragment តាមរយៈ Windows ដែល​មានស្រាប់ដោយបើក​នូវ Properties របស់ Drive ណាមួយសូមចុច Tool   ហើយចុចយក Defragment Now   បន្ទាប់មក ចុច  Ok button ។

​ចំណុច​ទី៣៖ បិទ​នូវ Aero Theme នៅលើ Windows 7

Aero Theme វាមាន​តួនាទី​ជាអ្នក​កំណត់​នូវ​ពណ៌របស់ windows 7 ឲ្យ​អ្នក​ប្រើ​ប្រាស់ មើលទៅមានភាព​ប្រសើរ​ជាមុន តែទោះបីជា​យ៉ាង​ណា​ក៏​ដោយ វាជា​ផ្នែក​មួយ​ដែល​ធ្វើ​ឲ្យ​កុំព្យូទ័រ​លោកអ្នក​យឺតផងដែរ ពី​ព្រោះ​វា​ទាញយក​នូវ Graphic និង CPU របស់​កុំព្យូទ័រ ។ ដើម្បី​ដំណើរ​ការវាបាន​លោកអ្នក​ត្រូវចុច Mouse ស្ដាំនៅ Desktop  ចុច យក Personalize បន្ទាប់មក  ចុចលើ Windows Color Tab  រួច ដោះ Check នៅ Enable Transparency ហើយ ចុច Apply ដូចរូប​ខាងក្រោម​៖

​ចំណុច​ទី៤៖ Free Space

​ប្រសិនបើ​កុំព្យូទ័រ​លោកអ្នក​មាន​ទំហំ​ថាសរឹងតូចពេក
​ ក៏​បណ្តាល​ឲ្យ​កុំព្យូទ័រ​លោកអ្នក​យឺងផងដែរ ។ ដើម្បី​បង្កើន​ទំហំ​ថាសរឹង​លោកអ្នក​អាចលុប file បណ្តោះអាសន្នរបស់ Internet និង file ដែល​មិន​សំខាន់​ផ្សេងៗ ឬ​ក៏​ប្រើ​នូវ Disk Cleanup Tool ជាដើម ។

​ចំណុច​ទី៥៖ បិទ Windows Indexing Service

Indexing Service គឺជា​សេវាកម្ម​ដែល​តែងតែ​ដំណើរ​ការ Background កុំព្យូទ័រ​របស់អ្នក ហើយធ្វើ​ឲ្យ​ថាសរឹង​កុំព្យូទ័រ​របស់អ្នក និង CPU មាន​ដំណើរ​ការយឺតទៅ ។ Indexing Services មាន​តួនាទី​បង្កើត​នូវ Index របស់ Content និង Properties ដើម្បី​បង្កើន​ល្បឿន​ក្នុង​ការ​ស្វែងរក file នៅ​ក្នុង Local និង Network Drive ។ ដើម្បី​អនុវត្តន៍សូម​លោកអ្នក​អាចចូលទៅ​ក្នុង My computer រូច

 •  ចុច Mouse ស្ដាំលើ Drive C:
 •  បន្ទាប់ មក ចុច  Properties
 • ដោះ Check នៅលើ “Allow files on this drive to have contents indexed in addition to file properties”

​ចំណុច​ទី៦៖ បិទ Visual Effect នៅ​ក្នុង Windows 7

ជាការពិតណាស់ Visual Effect គឺវា​បង្កើន​ល្បឿន​នៅ​ក្នុង​ការ Boot នូវ Windows កុំព្យូទ័រ​របស់​លោកអ្នក​លើកដំបូង ដូចនេះ​លោកអ្នក​អាចបិទ​នូវ Visual Effect ដែល​មិនចាំបាច់មួយចំនួននៅ​ក្នុង Windows លោកអ្នក​បានអនុវត្តន៍ដូចក្រោម៖

 •   ចុច Mouse ស្ដាំលើ “computer” បន្ទាប់មក​ជ្រើសរើស​យក “Properties
 •   ចុចយក Advanced System Settings
 •   នៅលើ​ផ្ទាំ System properties ជ្រើសរើស​យក “advanced
 •   នៅ​ខាងក្រោម “Performance ចុចយក “setting  ជ្រើសរើស Custom

​ចំណុច​ទី៧៖   បង្កើត Windows 7 ReadyBoost

ReadyBoost គឺជា​លក្ខណៈ​ពិសេសមួយផងដែររបស់ Windows 7 និង Vista  ដែល​អនុញ្ញាត​ឲ្យ​លោកអ្នក​យក​នូវ​ឧបករណ៍ USB flash ធ្វើជា​អ្នក​បង្កើន​នូវ​ល្បឿន​កុំព្យូទ័រ​របស់អ្នក ។ របៀបធ្វើ ReadyBoost http://www.mydigitallife.info/2010/02/07/how-to-enable-and-use-readyboost-in-windows7 and-vista/ ។

​ចំណុច​ទី៨៖ បិទ Start Up នៅពេល​កុំព្យូទ័រ​លោកអ្នក​ចាប់ផ្តើមបើកលើកដំបូងគឺវា Load នូវ​ចំនួន​កម្មវិធី​ជា​ច្រើន​ដោយស្វ័យប្រវត្ត ដែល​កម្មវិធី​ទាំងនេះមាន​កម្មវិធី​ខ្លះ​លោកអ្នក​មិនត្រូវការ​ប្រើ​នោះទេ ដូចនេះ​លោកអ្នក​អាចបិទ​កម្មវិធី​ដែល Startup ដោយស្វ័យប្រវត្ត ឲ្យ​ស្រប​ទៅតាម​តម្រូវ​ការ​របស់អ្នក ។ ដើម្បី​បិទ​នូវ Startup នេះ​លោកអ្នក​អាចធ្វើដូច​ខាងក្រោម​

 •  ចូល Start
 • ចុច  run (Windows+r)
 • វាយពាក្យ  msconfig

​ចំណុច​ទី៩៖ បិទ​នូវ​សេវាកម្ម​មិនចាំបាច់ចោល

ជាធម្មតាកុំព្យទ័រ ​លោកអ្នក មាន​នូវ​កម្មវិធី​ជា​ច្រើន ហើយ​កម្មវិធី​ទាំងនោះ​មាន​សេវាកម្ម​ជា​ច្រើន​ដែល​ដំណើរ​ការនៅ Background របស់វា (Windows) ហើយ​សេវាកម្ម​មួយចំនួន មិនចាំបាច់​សម្រាប់​ការ​ប្រើ​ប្រាស់​នោះទេ ដូចនេះ​លោកអ្នក​អាចធ្វើបិទដោយអនុវត្តន៍ដូច​ខាងក្រោម​៖

 •  ចូល  Start
 •  ចុច ពាក្យ run
 • វាយពាក្យ services.msc

​សម្រាប់​កុំព្យូទ័រ​ដែល​ប្រើ​ប្រាស់​តាមផ្ទះ លោកអ្នក​អាចបិទ​នូវ សេវាកម្ម​មួយចំនួនដូច​ខាងក្រោម​៖

 •   Automatic Updates
 •     Error Reporting Service
 •    Help and Support
 •     Indexing Service
 •     NetMeeting Remote Desktop Sharing
 •     Performance Logs and Alerts
 •     Protected storage
 •     Remote Registry
 •    Routing and Remote Access
 •    Secondary Logon
 •   Task Scheduler

​ចំណុច​ទី១០៖ Upgrade អង្គចងចាំ

​ ក្នុង​ករណី​ដែល​លោកអ្នក​គិតថា កុំព្យូទ័រ​របល់​លោកអ្នក​មិនមានភាព​ប្រសើរ​ឡើង ឬ កុំព្យូទ័រ​លោកអ្នក​មានអង្គចងចាំតូចពេក លោកអ្នក​អាច​ធ្វើការ Upgrade អង្គចងចាំ​កុំព្យូទ័រ​របស់អ្នក​  ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s