វីធីសាស្រ្តធ្វើ​ឱ្យ Windows 7 32-bit អាច​ប្រើ​ប្រាស់ RAM បានធំជាង 4 GB

Windows 7 32-bit ជា​ទូទៅ​គឺអាច​ដំឡើង RAM ធំ​បំផុត​បានតែ 4 GB ហើយ​ទំហំ RAM ដែល​អាច​ប្រើ​បានគឺ useable 3.00 GB ។

មានអ្នក ​ប្រើ​ប្រាស់​ជា​ច្រើន​បានផ្លាស់ប្ដូរ Operating System ពី Windows 32-bit ទៅ Windows 64-bit វិញ ដើម្បី​អាច​ប្រើ​ប្រាស់ RAM គ្រប់ 4GB ឬ ធំជាង តែ​ដំណោះ​ស្រាយបែបនេះអាចជួបនឹងបញ្ហា​ជាមួយនឹង ការ​ប្រើ​ប្រាស់​កម្មវិធី​មួយចំនួន​ដោយសារ​តែ កម្មវិធី​ទាំងនោះ​មិនអាច​ប្រើ​ប្រាស់​ជាមួយ Windows 7 64-bit បានឡើយ ។

​លោកអ្នក​អាច​ប្រើ​ប្រាស់​កម្មវិធី 4GB-7600.RTM.x86.04.08.2009win7 សម្រាប់​ជំនួយ​ក្នុង​ការធ្វើ​ឱ្យ Windows 7 32-bit អាច​ប្រើ​ប្រាស់ RAM បានពេញ 4 GB ឬ ធំជាងដូច​ខាងក្រោម​៖

​បញ្ជាក់​ៈ កម្មវិធី​ 4GB-7600.RTM.x86.04.08.2009win7 មិនមែន ​ប្រើ​សម្រាប់​ធ្វើ​ឱ្យ​ទំហំ RAM ធំជាងមុននោះទេ គឺវា​ប្រើ ដើម្បី​ធ្វើ​ឱ្យ Windows 7 32-bit អាច​ប្រើ​ប្រាស់ RAM គ្រប់ចំនួន 4GB, 6GB, 8GB ឬ ច្រើន​ជាងនេះ​ក្នុង​ករណី​ដែល​កុំព្យូទ័រ​របស់​លោកអ្នក​បាន install RAM ទំហំ 4GB ឬ ធំជាងនេះ ។

 ដំបូងសូម​ស្វែងរក​កម្មវិធី​ដែល​មាន​ឈ្មោះ 4GB-7600.RTM.x86.04.08.2009win7 នៅ​ក្នុង CD របស់ទស្សនាវដ្ដី ANT លេខ ២៩ ហើយ Right-click នៅលើ file នោះរួចយក open

 បន្ទាប់មកចុច​នៅលើ ប៊ូតុងដូចរូប​ខាងក្រោម ដើម្បី​ដំណើរ install កម្មវិធី​នេះចូលទៅ​ក្នុង​កុំព្យូទ័រ​

 នៅពេល​ដំណើរ install ចប់សូមចុច OK

 នៅពេល​ដែល​ផ្ទាំង​ខ្មៅនៃ Remove Watermark x86 លេចចេញមក​លោកអ្នក​គ្រាន់តែ​ចុច Y

 បន្ទាប់មកចុច [Enter] key នៅពេល​នោះ​កុំព្យូទ័រ​លោកអ្នក​នឹង Restart ដោយខ្លួនឯង

​នៅពេល​ដែល​កុំព្យូទ័រ​លោកអ្នក​បាន start មកវិញនោះវានឹង​បង្ហាញ​នូវ​ផ្ទាំង​ Windows Boot Manager សូម​ជ្រើសរើស​យក Microsoft Windows [Version 6.1.7600] >128 GB Memory

 ពេល​ដែល​ចូលដល់ Windows វិញ ដើម្បី​កុំ​ឱ្យ​ផ្ទាំង​នៃ Windows Boot Manager លេចចេញមកទៀតសូមចុច Windows Key + [R] key រួចសរសេរ msconfig នៅ​ក្នុង Run ដើម្បី​បើក​ផ្ទាំង System Configuration
 នៅ​ក្នុង​ផ្ទាំង System Configuration សូមចូលទៅកាន់ Boot Tab ហើយជ្រើសយក Windows 7 (C:\Windows) បន្ទាប់មកចុច​នៅលើ​ប៊ូតុង Delete ។ នៅពេល​ដែល​បើក​កុំព្យូទ័រ​វានឹងឈប់​បង្ហាញ​ផ្ទាំង Windows Boot Manager ហើយវានឹងចាប់យក Microsoft Windows [Version 6.1.7600] >128 GB Memory
 សូមចុចលើ Start ប៊ូតុងរួច Right-click លើ Computer ហើយជ្រើសយក Properties
 នៅពេល​ផ្ទាំង Properties លេចចេញមកសូមមើលនៅត្រង់ RAM

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s