អ្វីទៅជា 4G?

ពីមួយថ្ងៃទៅមួយថ្ងៃបច្ចេកវិទ្យាចេះតែរីកចំរើន ទៅមុខឥតឈប់ឈរដែលតំរូវឲ្យយើង ទាំងអស់គ្នាព្យាយាមស្រាវជ្រាវតាមរយៈ Internet  ទូរទស្សន៍ ឬក៏ ទស្សនាវដី្តផ្សេងៗជាដើម ។ ឥឡូវនេះទស្សនាវដី្ត-អាន សូមលើកយកនូវលក្ខណៈ និងចំនេះដឹងមួយចំនួន ដែលទាក់ទងទៅនឹង 4G ។

តើអ្វីទៅជា 4G ?

ជាទូទៅ 4G (4 Generation) គឺសំដៅទៅលើជំនាន់ទីបួននៃ cellular Wireless Standard គឺមិនមែនសំដៅទៅលើការដឹកជញ្ចូនទិន្នន័យបាន 4Gbit/s នោះទេ ។កន្លងមកលោកអ្នកធ្លាប់តែបាន​ជួបប្រទះរួចមកហើយនូវ 3G (3 Generation) និង 2G (2 Generation) ក៏ប៉ុន្តែបន្ទាប់ពី 3G អាចដំនើរការបានជោគជ័យ នៅលើទីផ្សាមក តម្រូវការរបស់អ្នកប្រើប្រាស់ គឺចង់បានល្បឿនរហួតដល់ទៅ 100Mbit/s សម្រាប់អ្នកដែលប្រើប្រាស់នៅលើរថយន្ត និង រថភ្លើង ហើយនិង 1Gbit/s សម្រាប់អ្នកថ្មើរជើង ឬក៏អ្នកនៅនឹងមួយកនែ្លង ដូចនេះហើយទើបមាននូវពាក្យថា 4G នេះ ។ ប្រព័ន្ធរបស់ជំនាន់ទី4 ត្រូវបានគេរំពឹងទុកថានឹងអាចផ្តល់ភាពទូលំទូលាយ និង មានសុវត្ថិភាពទៅគ្រប់ mobile broadband ដែលប្រើ IP ដូចជា smartphone, Laptop wireless modems ជាដើម។4Gនឹងផ្តល់ឲ្យអ្នកប្រើប្រាស់នូវភាពងាយស្រូលបំផុតនូវក្នុងការដំនើរការណ៍ដូចជា៖

  • Ultra-broadband Internet
  • IP telephony
  • Gaming services
  • Brocast TV signal មានចំងាយឆ្ងាយ
  • ការមើល video លើ online
  • Video Conference

គុណសម្បត្តិរបស់ 4G

  • អ្វីដែលអ្នកប្រើប្រាស់ទទឹងរង់ចាំនោះគឺ 4G អាចប្រើប្រាស់ Internet បាន ទោះបីជាអ្នកកំពុងធ្វើដំនើរក៏ដោយ។ លោកអ្នកអាចប្រើប្រាស់ Internet បានដូចលោកអ្នកប្រើប្រាស់ទូរស័ព្ទដៃអញ្ចឹងដែរ ។
  • 4G  wireless network គឺមានល្បឿនលឿនបំផុត។លោកអ្នកមិនចាំបាច់រង់ចាំ page loading នោះទេ, ការ download និង ការ stream video online បានយ៉ាងរហ័សនៅពេលលោកអ្នកកំពុងធ្វើដំនើរ។

ប្រៀបធៀប 3G និង 4G

3G vs 4G

  • បច្ចេកវិទ្យា 3G គឺតំរូវការទាបបំផុតសំរាប់ដឹកជញ្ចូនទិន្ន័យ 2 x 5 MHz ។ ចំនែកឯ 4G វិញគឺជាបច្ចកវិទ្យាដែលអាចដំនើរការណ៍បានទាបបំផុតគឺត្រឹមតែ 2 x 1,25 MHz ប៉ុណ្ណោះសំរាប់ដឹកជញ្ចូនទិន្ន័យ។
  • 3G សំរាប់mobile technology ស្ថិតនៅក្រោមបច្ចេកវិទ្យារបស់ Wimax ល្បឿនដែលត្រូវបានរំពឹងទុកនោះគឺ 30Mbps ប៉ុន្តែសំរាប់ 4G វិញគឺបានរហូតដល់ទៅបីដងលឿនជាងហើយអាចដំនើរការណ៍បានជាមួយ ទូរស័ព្ទ និង Network ចាស់ដដែល។
Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Definition. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s