ឧបករណ៍សំខាន់ៗក្នុងប្រព័ន្ធ Network

ឧបករណ៍សំរាប់ប្រើក្នុងការភ្ជាប់ និងដំឡើងប្រព័ន្ធ Network មានច្រើនប្រភេទ ហើយធ្វើការផ្សេងៗគ្នាទៅតាមតំរូវការរបស់ប្រព័ន្ធ Network របស់លោកអ្នក ។ Connectivity ដែលគេនិយមប្រើច្រើនក្នុងប្រព័ន្ធ Network ពេលបច្ចុប្បននេះមានដូចជា Modem, Hub, Switch និង Router ។

Modem

Modem ជាប្រភេទ Connectivity មួយប្រភេទដែលមានតួនាទីក្នុងការបកប្រែពី digital signal ទៅជា analog signal និងពី analog signal មកជា digital signal វិញ ។ ដំនើរការទាំងនេះត្រូវបានប្រើក្នុងគោលបំនងដើម្បីអាចធ្វើការបញ្ចូនទិន្នន័យ នៅលើប្រព័ន្ឋ Network បាន ។

ជាទូទៅគេប្រើ Modem ក្នុងប្រព័ន្ធ Network សំរាប់ភ្ជាប់តាមរយៈ Dial-up និងការភ្ជាប់ Internet តាមរយៈ DLS ។

Modem ជាច្រើនត្រូវបានប្រើក្នុងការតភ្ជាប់ internet ជារៀងរាល់ថ្ងៃ ជាពិសេសគឺ cable modem និង ADSL modem ។

Optical modem គឺជា modem ដែលមានល្បឿនក្នុងការបញ្ចូនទិន្នន័យយ៉ាងលឿនរហូតដល់ billion (109) bit ក្នុងមួយវិនាទី ។

ចំនាំ៖ ១ kilobit per second (kbit/s or kb/s or kbps) ស្មើនឹង ១០០០ bits មិនមែន ១០២៤ bits នោះទេ (៨ bits ស្មើនឹង ១ byte) ។

Hub

Hub ជាឧបករណ៍មួយដែលដើតួរជា Station សំរាប់ធ្វើការបែងចែកនូវ Connection ទៅអោយ Computer ផ្សេងៗ ដើម្បីបង្កើតបានជាប្រព័ន្ធ Network ។ ការងារបស់ Hub គឺនៅពេលមានទិន្ន័យឆ្លងកាត់ Hub បានធ្វើការ Broadcast ទៅកាន់គ្រប់គ្រប់ Connection  ទាំងអស់ដែលធ្វើភ្ជាប់ជាមួយ Hub ។ Hub ចែកជា ៣ ប្រភេទគឺ Passive Hub, Active Hub  និង Intelligent Hub  ។

Passive Hub

ជា Hub មួយប្រភេទនៅពេលមានទិន្ន័យឆ្លងកាត់មិនធ្វើការ តំលើងនូវ Signal ទេហើយធ្វើការ Broadcast ទៅគ្រប់ Connection តែម្តង ។

Active Hub

ជា Hub មួយប្រភេទដែលធ្វើការខុសពី Passive Hub ដោយនៅពេលមាន Signal ឆ្លងកាត់ Active Hub ធ្វើការតំលើងនូវ Signal រួចទើបធ្វើការ Broadcast ទៅកាន់គ្រប់ Connection ។ គុណសម្បត្តិរបស់ Active Hub គឺជួយកាត់បន្ថយនូវ error បញ្ចូន data និងធ្វើអោយចំងាយនៃការបញ្ចូន data បានចំងាយឆ្ងាយ ។

Intelligent Hub

គឺជា Active Hub ដែលបន្ថែមនូវ feature ថ្មីៗដែលជួយគ្រប់គ្រងនូវប្រព័ន្ធ network និងធ្វើអោយ performance network មានភាពប្រសើរឡើង ។ Feature ថ្មីរបស់ Intelligent Hub មានពីគឺ: Hub Management និង Switching Hub ។

Hub Management

គឺជា Hub ដែលអាចបញ្ចូន Packet ទៅកាន់ central network console ដោយប្រើ network management protocol ។ Hub ប្រភេទនេះអាចបញ្ឈប់នូវ connection ដែលធ្វើអោយ network error ។

Switching Hub

ជាបច្ចេកវិទ្យាចុងក្រោយរបស់ Hub ដែលមានល្បឿនលឿនក្នុងការបញ្ចូន data ព្រោះ Switching Hub ធ្វើការ route signal ទៅកាន់ Destination Computer ដោយមិនធ្វើការ broadcast ទៅគ្រប់ port ដូច Passive និង Active Hub ទេ ។

Switch

Switch ជាឧបករណ៍មួយដែលដើរតួរជា station សំរាប់ភ្ចាប់ connection network ដូចជា Hub ដែលប៉ុន្តែ Switch មិនធ្វើការដូចជា Hub ទេ ។ Switch ធ្វើការបញ្ចូន Data មានល្បឿនលឿនជាង Hub ដោយមិនធ្វើការ Broadcast ទៅកាន់គ្រប់ port ដូច Hub ទេគឺ Switch បានធ្វើការបញ្ចូន Data ទាំងនោះទៅកាន់  Destination Computer ដោយផ្ទាល់តែម្តង ។

លក្ខណៈពិសេសទូទៅដែល Switch ធ្វើការគ្រប់គ្រង

Switch ជាឧបករណ៍មួយដែលដើរតួរជា station សំរាប់ភ្ចាប់ connection

  • បិទ ឬបើក Ports តាមការកំនត់
  • ល្បឿន Link និងការកំនត់ duplex
  • ធ្វើការកំនត់ការងារសំរាប់ Port អោយធ្វើការដោយស្វ័យប្រវត្តិនៅពេលណាមួយ
  • MAC filter និងលក្ខណៈពិសេសសំរាប់ការពារ MAC flooding
  • ការប្រើ Spanning Tree Protocol
  • SNMP ធ្វើការត្រួតពិនិត្យទៅលើឧបករណ៍ និងការ link
  • Port mirroring (ត្រូវបានស្គាល់ថា port monitoring, spanning port, SPAN port, roving analysis port or link mode port)
  • Link aggregation (ត្រូវបានស្គាល់ថា bonding, trunking or teaming)
  • VLAN settings
  • 802.1X network access control

Router

Router ជាឧបករណ៍ connectivity មួយប្រភេទដែលមានតួនាទីច្រើន និងសំខាន់ក្នុងប្រព័ន្ធ Network ។ Router អាចយកមកធ្វើជា Gateway សំរាប់ធ្វើអោយប្រព័ន្ធ Network ផ្សេងគ្នាអាចដំនើរការជាមួយគ្នាបាន ។ Router ក៏ជាឧបករណ៍មួយដែលអាចធ្វើជា Firewall បានទៀតផងព្រោះនៅក្នុង Router មាន Option សំរាប់កំនត់នូវ port, protocol រឺ domain ដែលអនុញ្ញាតិ រឺមិនអនុញ្ញាតិអោយឆ្លងកាត់ Router ។ ជាងនេះទៅទៀត Router ជាឧបករណ៍មួយដែលមានសមត្ថភាពខ្ពស់ក្នុងការ route data ទៅកាន់ Destination ព្រោះនៅក្នុង Router មាន routing table សំរាប់កត់ចំនាំនូវ Network address របស់កុំព្យូទ័រផ្សេងៗនៅក្នុងប្រព័ន្ធ network ដើម្បីធ្វើអោយមានល្បឿនលឿន នៅពេល route data ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in IT Professionals, Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s