​បង្កើន​ល្បឿន​កុំព្យូទ័រ​របស់អ្នក​នៅ​ក្នុង Windows 7

នៅ​ក្នុង Windows 7 លោកអ្នក​អាច​បង្កើន​ល្បឿន​កុំព្យូទ័រ​របស់​លោកអ្នក​បាន ដោយ​គ្រាន់តែ​ចូលទៅកែ ទៅតាម​ចំនួន CPU ដែល​អ្នកមាន​ទំហំ Ram និង time out ។

របៀបធ្វើ ៖

ចូល Start ចុច Run វាយពាក្យ msconfig នោះវានិងចេញ​ផ្ទាំង​ដូច​ខាងក្រោម ៖

ចុច Boot Tab ហើយនៅ ត្រង់ time out កំណត់​ឱ្យ​វាមាន​ទំហំ​តូច​ដែល​គិតជា Second និង tick យក no GUI boot ដើម្បី​បិទ​ផ្ទាំង​ដែល​ជា Default នៅពេល​ដែល Windows របស់ Start មក ។ បន្ទាប់មកអ្នកអាចចុចលើ button Advanced option ដើម្បី​កំណត់ ចំនួន CPU និង Ram ។

នៅត្រង់កន្លែង Number of Processors អ្នកអាច​កំណត់​ចំនួន ដែល​អ្នក​ឱ្យ​កុំព្យូទ័រ របស់អ្នក​ធ្វើការ boot និងកំនត់​ទំហំ​ធំ​បំផុត​នៃ Memory ទៅតាម​ទំហំ Ram ដែល​អ្នកមាន ។

ផ្លាស់ប្តូរ Power Button

នៅត្រង់​ចំណុច​នេះ យើងអាចប្តូរ Default ពី Shut Down ទៅជា Restart វិញ ឬ ទៅ Option ណាមួយ​ដែល​អ្នកគិតថាអ្នក​ប្រើ​វាញឹកញាប់ ។

របៀបធ្វើ ៖ ចុច mouse ស្ដាំលើ Task bar យក Properties ចុចយក Tab Start Menu នៅត្រង់កន្លែង Power button action អ្នកអាចប្តូរវាទៅមួយណា​ក៏​បាន តាមអ្វី​ដែល​អ្នកចង់​ឱ្យ​វាចេញមុនគេ ។

ពង្រីក​ផ្ទាំង Start up Menu និង jump list

ជា ​ទូទៅ​នៅពេល​ដែល​អ្នកចុច button start អ្នកអាច ឃើញតែ​កម្មវិធី​ដែល​មាន​នៅលើ ផ្ទាំង Start up menu នោះតែ ១០ ប៉ុណ្ណោះ ទោះបីអ្នកមាន​កម្មវិធី​ច្រើន​ក៏​ដោយ ។ ដូចនេះ

បើអ្នកមាន​កម្មវិធី​ច្រើន​ហើយចង់​ឱ្យ​វាឃើញបាន​ច្រើន​ដែរនោះ អ្នកត្រូវ តែប្តូរចំនួន​ដែល​អ្នកចង់​ឱ្យ​វាចេញមក ។ ដោយធ្វើដូច ខាងក្រោម ៖

Right Click នៅលើ task bar យក Properties បន្ទាប់មកយក Start Menu ចុច នៅលើ​ពាក្យ Customize នៅត្រង់​ចំណុច Number of recent programs to display គឺមាន numeric up down អ្នកអាច​កំណត់​វា​ឱ្យ​ធំតាមអ្វី​ដែល​អ្នក ចង់បាននោះ Program នឹង Display បានកាន់តែ​ច្រើន ។ រីឯ ចំណុច Number of recent items to display in Jump list គឺជា ចំនួន​នៅពេល​ដែល​យើង Right Click នៅលើ​កម្មវិធី​ណាមួយ នៅលើ task bar ។ វានិងចេញ​ទៅតាម​ចំនួន​ដែល យើងបាន កំណត់ ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Tips & Tricks. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s