ដោះស្រាយបញ្ហា NTLDR is missing ដោយសារ Windows boot ពី Non-bootable Source

កំហុសទាំងនេះកើតឡើងពេលដែលកុំព្យូទ័រកំពុងតែព្យាយាម boot ពី floppy disk ឬ CD-ROM ដែលមិន boot ។ ដើម្បីដោះស្រាយបញ្ហានេះ សូមធ្វើតាមវិធីខាងក្រោម

ដំបូងត្រូវបញ្ជាក់ថាគ្មាន diskette ក្នុងកុំព្យូទ័រ លើកលែង​តែ​អ្នកចង់ boot ពី diskette នោះ ។

ប្រសិនបើអ្នកចង់ boot ពី floppy disk ហើយទទួល​បាន error message ខាងលើនេះ មានន័យថា diskette របស់អ្នក​មិន​មាន file ដែលសំខាន់ៗទាំងអស់ ឬ file ណាមួយខូច ។

ប្រសិនបើអ្នកដំឡើង Windows XP ឬ Windows 2000 ហើយ​ឃើញ error message នេះ មានន័យថាការកំណត់ BIOS ក្នុងកុំព្យូទ័រ​កំណត់មិនត្រឹមត្រូវ ។

ឧទាហរណ៍៖ ប្រសិនបើអ្នកកំពុងដំឡើង Windows ពី CD-ROM អ្នកត្រូវច្បាស់ថា CD-ROM គឺជា boot device ដែលនៅលើគេ មិន​មែន hard disk drive នោះទេ ។

បន្ទាប់មកពេលដែលកុំព្យូទ័រកំពុង boot អ្នកនឹងឃើញពាក្យដូចខាង​ក្រោម

នៅពេលដែលលោកអ្នកឃើញ message នេះ អ្នកត្រូវចុច key ណាមួយភ្លាម (ឧទាហរណ៍ ចុច Enter) ​បើអ្នកមិនចុចបន្ទាប់​ពី​ message នេះបង្ហាញប្រហែល ៤ ទៅ ៥ វិនាទី នោះវានឹងព្យាយាម boot ពី hard drive ហើយអាចបង្ហាញ NTLDR error ដដែលប្រសិន​បើ Windows របស់អ្នកខូច ឬអត់មាន ។

ចំណាំ៖ ប្រសិនបើ BIOS របស់អ្នកកំណត់ត្រឹមត្រូវ ហើយលោកអ្នកនូវតែ​ទទួល message ខាងលើ សូមមើល jumper ដែលកំណត់លើ CD-ROM និង Hard drive ដែលមានក្នុងកុំព្យូទ័រឱ្យបានត្រឹមត្រូវ ។

បន្ថែម៖ បញ្ហានេះអាចបណ្តាមកពី កុំព្យូទ័ររបស់អ្នកមានភ្ជាប់​ card reader ហើយក្នុង card reader នោះមាន memory stick ក្នុង​នោះ ដូច្នេះពេលដែលកុំព្យូទ័រកំពុង boot វាអាចព្យាយាម boot ពី card reader នោះ ។ ដូច្នេះសូមដក card reader ចេញពីកុំព្យូទ័រ ឬ ដក memory stick ពី card reader ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s