តើមានសញ្ញាណាមួយ​បង្ហាញ​ថា Hard Disk មាន Sectors ខូច?

​នៅពេល​ដែល​មានអារម្មណ៍ថា hard disk លោកអ្នក​ចាប់ផ្តើម​ដំណើរ​ការយឺត​ខុសពី​ប្រក្រតី ឬ​ក៏​ឧស្សាហ៍បានឃើញ​ព័ត៌មាន​ដែល​បាន​បញ្ជាក់​ថា file មិនអាច read ឬ write ។

នេះគឺជាសញ្ញា ​បង្ហាញ​ថា hard disk របស់​លោកអ្នក​កំពុង​ទទួលរងការខូច sectors មួយចំនួន ដូច្នេះ​លោកអ្នក​គួរតែប្រញាប់សង្គ្រោះ​ទិន្នន័យ​ទៅកាន់ hard disk ថ្មីមួយផ្សេងទៀត និង​ធ្វើការ​ជួសជុល hard disk នោះជាបន្ទាន់ ។

ក្រៅពី ​បង្ហាញ​សញ្ញាដូចខាងលើយើងអាចដឹងពីបញ្ហា bad sectors តាមរយៈ​ការធ្វើតេស្តដូច​ខាងក្រោម​ជាមួយនឹង tools ដែល​មានស្រាប់របស់ Microsoft Windows ៖

របៀប​ក្នុង​ការត្រួត​ពិនិត្យ Hard Disk

១. ចុច Start menu របស់ Windows បន្ទាប់មកយក Computer រួច​ជ្រើសរើស hard disk ដែល​លោកអ្នក​ចង់ត្រួត​ពិនិត្យ bad sector សូមមើលរូប B03 និង B04 បន្ទាប់ពីបានឃើញ​ផ្ទាំង​ដូចរូប B04 សូម​ជ្រើសរើស​យក Properties

២. ចុចលើ Properties បន្ទាប់មកចុចលើប៊ូតុង Check Now  ដូចរូប B05 ក្រោយពីនេះ​លោកអ្នក​នឹងបានឃើញដូចរូប B06 ដកធីកពី Automatically fix file system errors រួចចុច Start button

៣. ជាចុង​បញ្ចប់​លោកអ្នក​នឹងបាន​ផ្ទាំង​ដូចរូប​ខាងក្រោម ដែល​បង្ហាញ​ពី​ព័ត៌មាន​នៃ hard disk ដែល​អ្នកបាន​ធ្វើការ​ត្រួត​ពិនិត្យ​

​ តាមរយៈ​ព័ត៌មាន​ខាងលើ​លោកអ្នក​នឹងបានដឹងថា harddisk នោះមាន badsector ឬ​ក៏​អត់ហើយបើសិនជាបានដឹងថា វាមាន bad sectors លោកអ្នក​ត្រូវតែជួសជុលវា និង​ធ្វើការ​សង្គ្រោះ​ទិន្នន័យ​ទៅកាន់ hard disk ថ្មីជាបន្ទាន់ ។

ប៉ុន្តែ ​ទោះបីជា hard disk របស់​លោកអ្នក​ត្រូវបាន​ជួសជុលពីបញ្ហាខូច sectors នេះហើយ​ក៏​ដោយ លោកអ្នក​ក៏​មិនត្រូវ​ផ្តល់​នូវ​ទំនុកចិត្តខ្លាំងក្លាទៀតនោះដែរ ក្នុង​ការផ្ទុក​ទិន្នន័យ​សំខាន់​ៗ​ជាមួយនឹង hard disk មួយនោះ ពី​ព្រោះ​តម្លៃ​នៃ​ទិន្នន័យ​របស់​លោកអ្នក​វាថ្លៃជាង​តម្លៃ​នៃការទិញ hard disk ថ្មីទៅទៀត ។

​បន្ថែម​៖ កម្មវិធី Windows Surface Scanner អាចត្រួត​ពិនិត្យ bad sectors របស់ hard disk នោះបានល្អ និង ច្បាស់ជាងការធ្វើតាមវិធីខាងលើ ។ ក្នុង​រូប​ខាងក្រោម គឺជា​ផ្ទាំង​បង្ហាញ​ពី bad sectors របស់ hard disk ដូចគ្នាខាងលើហើយអ្វី​ដែល​យើងបានឃើញពីភាពខុសគ្នា គឺថាវិធីខាងលើពុំបាន​បង្ហាញ​ពីកំហូចរបស់ hard disk លំអិតនោះឡើយ ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s