របៀប​បញ្ឈប់​ដំណើរការ​មុខងារ Windows Defender

តើ​អ្វី​ជា Windows Defender? ចម្លើយ​គឺ​វា​ជា​កម្មវិធី​សំខាន់​មួយ​ដែល​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​ ការពារ​ការ​ជ្រែតជ្រែក​ពី​សំណាក់​កម្មវិធី​រំខាន​មួយ​ចំនួន​ដូចជា Spyware ជាដើម ។ វា​គឺ​ជា​កម្មវិធី​ដែល​មាន​ភ្ជាប់​មក​ស្រាប់​ជាមួយ​ប្រព័ន្ធ​ប្រតិបត្តិការ​ របស់​ក្រុមហ៊ុន Microsoft នៅពេល​ដែល​លោកអ្នក​បាន​ដំឡើង​រួចរាល់​ហើយ ។

ស្របពេល​ជាមួយ​គ្នា​នេះ កម្មវិធី Windows Defender ក៏​មាន​គុណ​វិបត្តិ​ខ្លះ​ផងដែរ​ពីព្រោះ​តួនាទីរបស់​វា​តែង​មាន​មុខងារ​ ប្រឆាំង​នឹង​មុខងារ​កម្មវិធី​ដទៃ​ទៀត​ដែល​ដំឡើង​នៅក្នុង​កុំព្យូទ័រ ។ ដូច្នេះ ប្រសិន​ជា​លោកអ្នក​មិន​ចង់​ឱ្យ​មាន​ការ​ប្រឆាំង​គ្នា​បែប​នោះ សូម​លោកអ្នក​សាកល្បង​បិទ​មុខងារ​របស់ Windows Defender តាម​វិធី​ដូចខាងក្រោម ។

១. សូម​ចុច​ប៊ូតុង Start រួច​វាយ​ពាក្យ gpedit.msc និង​បន្ទាប់​មក​ចុច​ក្ដារ Enter ដើម្បី​ចូល​ទៅក្នុង​ផ្ទាំង Local Group Policy Editor ។

២. នៅក្នុង​ផ្ទាំង​ដែល​លេច​មក សូម​ចូល​ទៅ​កាន់​ទីតាំង Computer Configuration >​​ Administrative Templates > Windows Components > Windows Defender ។ (សូម​មើល​រូប​ខាងក្រោម)

៣. សូម​ស្វែង​រកឃ្លា Turn off Windows Defender ដែល​នៅ​ខាងស្ដាំ​ដៃ រួច​ចុច​ពីរ​ដង​ទៅលើ​វា ។

៤. សូម​​កែ​ការ​កំណត់​ទៅ​ជា Enable ហើយ​​ចុច​ប៊ូតុង OK ដើម្បី​បញ្ចប់ ៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s