វិធីសាស្ត្រ ក្នុង​ការ Backup នៅ​ក្នុង Windows 7

ចំណុច​ពិសេសរបស់ Windows7​ក្នុង​ពេលនេះនឹងលើកយកពីការ Backup នៅ​ក្នុង Windows តាម​កម្មវិធី​ដែល​មានស្រាប់នៅ​ក្នុង Windows ផ្ទាល់​តែម្តង ។ លោកអ្នក​តែងតែមានបញ្ហា​ជាមួយនឹង Windows មានការ error ឬ​ក៏​មាន​មេរោគ​ចូលធ្វើ​ឱ្យ​លោកអ្នក​ពិបាក​ក្នុង​ការ setup កម្មវិធី​ជា​ច្រើន​ឡើងវិញពេលខ្លះ​កម្មវិធី​នោះមាន License ដូចនេះអ្នកត្រូវបាត់ License នោះ​ទៀតផង ។

ចំពោះ​ទំហំ​ដែល​វាបាន backup នោះវាត្រូវ​ស្មើនឹង​ទំហំ Drive ដែល​យើងចង់ Backup នោះ​ដោយសារ​វាត្រូវរក្សាទុក​នូវ​ព័ត៌មាន​ទាំងអស់​ដោយមិនមានការ Encrypt ឬ ក៏ Zip នោះទេចំពោះ​កម្មវិធី​មួយចំនួន​ដែល​យើង​ប្រើ​សម្រាប់​ជំនួយដល់ការ Backup នោះវាអាចនិងខូច File របស់យើង​ដោយសារ​វាត្រូវ Encrypt ពេលខ្លះវានៅសល់តែ១ភាគ៤នៃ​ទំហំ​ទាំងអស់​ចំពោះការ backup តាមរយៈ​អ្វី​ដែល​វាមានស្រាប់នៅ​ក្នុង Windows7នេះវិញវាហាក់​ដូចជា​គ្រាន់តែ​ធ្វើការ​ខ្ចប់រាល់ឯកសារ​ទាំងអស់​ជា File មួយ​ដែល​មិនបើកបានដោយ​កម្មវិធី​ណាមួយ តែវាអាចពន្លាវិញ​នៅពេល​ដែល​យើង restoreWindows ដូចនេះវាមិនមានការខូចខាត​នៅពេល​ដែល Backup ហើយ ខ្លាច Virus ស៊ីនោះទេ ។ ឥឡូវនេះ​លោកអ្នក​អស់បញ្ហាទៀតហើយដោយ​លោកអ្នក​គ្រាន់តែ​ធ្វើការ BackupWindows នេះទុកជាការស្រេចចំពោះវិធី backup មានដូច​ខាងក្រោម ៖

របៀប BackUp

ចូល Start ចុចលើ Maintenance រូចចុចយក backup and restore បន្ទាប់មកវានិងចេញ Dialog ដូច​ខាងក្រោម ៖

បន្ទាប់មកអ្នកអាចចុច ​នៅលើ Create a system image ដើម្បី​កំណត់​ទីតាំង​ដែល​អ្នកចង់ backup ៖ ដាក់លើ hard disk ដ​ដែល ឬ ដាក់​ក្នុង DVD-Rom ឬ ដាក់​នៅលើ Network ណាមួយ ទៅតាម​ជម្រើស​របស់អ្នក ។

ឬ លោកអ្នក​ក៏​អាចចុច​នៅលើ Set up backup ក៏​បានវានឹងមាន​ផ្ទាំង​មួយទៀតចេញមក ។

អ្នកអាច​ជ្រើសរើស​យក File ដែល​អ្នកបាន backup នោះទុកនៅ​ក្នុង Drive ណា​ក៏​បាន    បន្ទាប់មកចុច Next Button ។

នៅត្រង់ ​ចំណុច​នេះអ្នកអាច​ជ្រើសរើស Option ណាមួយ​ក៏​បាន៖ បើអ្នកយក Option (LetWindowsChoose) មានន័យថា អ្នកនិងធ្វើ BackupFileLibrary,Document នៅលើ Desktop និង Folder ដែល​ជា Default របស់ Windows របស់អ្នក​ទាំងអស់ បន្ទាប់មកចុច Next ដើម្បី​បន្តបើសិនអ្នកចង់ SetSchedule ដើម្បី backup នោះអ្នកអាចចុច​នៅលើ ChangeSchedule

យើងអាច​កំណត់​ការ Backup នោះជាប្រចាំបាន​ទៅតាម​អាទិត្យ នៅ​ថ្ងៃ​ណាមួយ និង ម៉ោង​ដែល​ត្រូវ backup ។

បើអ្នកអាច Option (LetmeChoose) មានន័យថាអ្នកនឹង​ជ្រើសរើស​យកតែ File ណា ឬ Drive ណាមួយ​ដែល​អ្នកចង់​ធ្វើការ Backup

រូបខាងលើ ​បង្ហាញ​ពី Option ដែល​យើងត្រូវ​កំណត់​ដូចជា backupdatafornewlycreatedusers,ឯកសារនៅ​ក្នុង Library របស់ User Admin ឬ ក៏ Drive ណាផ្សេងទៀត ។

បន្ទាប់ពីអ្នកបាន​ជ្រើសរើស Option ណាមួយ​ក្នុង​ចំណោម Option ទាំងពីរនេះវានិង​ដំណើរ​ការដូច​ខាងក្រោម ៖

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s