សញ្ញាណ​សំខាន់​ៗ​បញ្ជាក់ថា​កុំព្យូទ័រ​លោកអ្នក​អាចនឹងគាំង

តើ​លោកអ្នក​ដឹងថា​កុំព្យូទ័រ​របស់​លោកអ្នក​អាចនឹងគាំងឈប់​ដំណើរ​ការ​ ក្នុង​ពេលឆាប់ៗ​នេះដែរ ឬ​ទេ? ខាងក្រោម​នេះជាសញ្ញាណមួយចំនួន​ដែល​ប្រាប់ថា​កុំព្យូទ័រ​របស់​លោកអ្នក​ នឹងឧស្សាហ៍គាំង​ក្នុង​ពេលឆាប់ៗ​ខាងមុខនេះ

១. ចេញ​ផ្ទាំង Error

អ្នកទទួលបាន ​នូវ error message ជា​ច្រើន​នៅពេល​ដែល​កំពុងតែធ្វើកិច្ចការជាធម្មតា​នៅលើ​កុំព្យូទ័រ​ដូចសព្វដង ។ រាល់ message error ទាំងនេះគឺបានបញ្ជាក់​នូវ​ព័ត៌មាន​មួយចំនួនអំពី file កំពុងតែចាប់ផ្ដើមខូច (corrupt) ឬ មិនអាច​ដំណើរ​ការបាន (inaccessible) នៅពេល​លោកអ្នក​ព្យាយាមបើក file ទាំងនោះ​ដោយមានការព្រមានពី file ទាំងនោះ​ថា​មិនអាច save បាន ព្រមទាំងបានប្រាប់​ឱ្យ​ដឹងថា​កម្មវិធី​ដែល​បានបើកនោះ គឺបានឈប់រ៉ាប់រងកិច្ចការរបស់វាហើយ ។

២. មាន Pop-up Windows ប្លែក

Pop-up windows ជា​ច្រើន​លេចឡើង​ខុសពី​ធម្មតា ស្របពេល​ដែល​លោកអ្នក​មិនបានធ្វើអ្វីទាំងអស់​នៅលើ website ។ បញ្ហានេះគឺបណ្ដាលមកពី virus បន្លំជា pop-up ជាក់ស្ដែង ដើម្បី​បោកបញ្ឆោត​ឱ្យ​អ្នក​ប្រើ​ប្រាស់ download spyware ដើម្បី​ជារបាំងការខ្លួនវាពី antivirus ។ នៅពេល​នោះវាប្រមូលរាល់​ព័ត៌មាន​សំខាន់​របស់អ្នក​ប្រើ​ប្រាស់​តាមរយៈ​ការ​ បង្ហាញ​ខ្លួនវាជា webpage ត្រឹមត្រូវមួយហើយលួចចូលទៅ​ក្នុង​កុំព្យូទ័រ​បាន ដោយសារ​តែការធ្វេសប្រហែសរបស់ antivirus មិនបាន​ការពារ និងសំអាតបានល្អ ។

៣. កុំព្យូទ័រ​យឺតខ្លាំង​នៅពេល Start Up

​ កុំព្យូទ័រ​របស់​លោកអ្នក​ពេល starts up និង ដំណើរ​ការយឺតខ្លាំង ។ បញ្ហានេះគឺបណ្ដាលមកពី​កម្រិត​នៃប្រតិបត្តិការរបស់​កុំព្យូទ័រ​ធ្លាក់ចុះ ដោយសារ​តែ​កម្មវិធី​ធំៗ​មួយចំនួន​ដែល​ធ្វើ​ឱ្យ​ល្បឿន​នៃ​ដំណើរ​ការបាត់បង់ ហើយមិនត្រឹមតែប៉ុណ្ណោះទេគឺធ្វើ​ឱ្យ​លោកអ្នក​បាត់បង់ពេលវេលា និង ព័ត៌មាន​ផ្ទាល់​ខ្លួនមួយចំនួនដោយមិនបានដឹងមុន ។

៤. Web Browser ត្រូវបាន Hacker លួច​គ្រប់គ្រង​

Web browser (Internet Explorer, Firefox, Chrome, Opera ។ ល ។) ត្រូវបាន hacker លួច​គ្រប់គ្រង​បាន ហើយរាល់ពេល searches គឺវាប្ដូរទិសដៅទៅកាន់ website ខុស ។ ការផ្លាស់ប្ដូរនេះកើតឡើង​ដោយសារ​តែការចុច mouse នៅលើ website គ្មាន​ការប្រុងប្រយ័ត្ន ហើយកត្តាចម្បងនោះគឺបណ្ដាលមកពី virus បានបើកច្រករបស់​កុំព្យូទ័រ​ព្រមទាំង file ដើម្បី​ឱ្យ hacker អាចលួចបាន ។

៥. មាន Blue Screen

​ នៅពេល​ដែល​កុំព្យូទ័រ​កំពុងតែ​ប្រើ​ប្រាស់​ហើយរំពេចនោះ​ក៏​បានលេចចេញ​នូវ Blue Screen of Death ជាមួយនឹង error message ពេលខ្លះទៀត​លោកអ្នក​គឺនឹងមិនបានឃើញ blue screen ទេ​ព្រោះ​កុំព្យូទ័រ​ត្រូវបាន​បិទ ។ សញ្ញាណទាំងនេះគឺប្រាប់​ឱ្យ​ដឹងថា​កុំព្យូទ័រ​ស្ថិតនៅ​ក្នុង​ស្ថានភាពមួយ​ដែល ​ត្រូវទាមទារ​ឱ្យ​មានការវិភាគរកមូលហេតុ និង ធ្វើការ​ដោះស្រាយ ។

៦. កុំព្យូទ័រ​បញ្ចេញ​សំឡេង​លឺខ្លាំង

​ លោកអ្នក​បានលឺសូរ​ខុសពី​ធម្មតាចេញពីខាង​ក្នុង​កុំព្យូទ័រ ពិសេស​ដូចជា​សំឡេង លឺសូរកិកៗ​ខ្លាំងៗ លឺសូរងូងៗ លឺសូរ​ដូចជា​កិនអ្វីមួយ ឬ​ក៏​លឺសូរង៉ូងៗ (loud clicking, buzzing, grinding, or whirring) ។ សំឡេង​ទាំងនេះគឺបញ្ជាក់​ឱ្យ​ឃើញថា កុំព្យូទ័រ​ស្ថិត​ក្នុង​ដំណាក់​កាលមួយជិតខូច ហើយ​ទិន្នន័យ​មួយចំនួនធំនៅ​ក្នុង​កុំព្យូទ័រ កំពុងតែ​ត្រូវបាន​បំផ្លាញចេញពី Hard disk ដែល​មិនអាច​នឹងស្រោចស្រង់មកវិញបាន ។

៧. មានបញ្ហាលើការ​បង្ហាញ​រូបភាពលើ​អេក្រង់​

ការ ​បង្ហាញ​រូបភាព​នៅលើ​កុំព្យូទ័រ​មាន​លក្ខណៈ ភ្លឹបភ្លេតៗ ស្រអាប់ មានពណ៌​ខុសពី​ធម្មតា មិនអាច refresh បានបន្ទាប់ពីបិទ​កម្មវិធី ឬ​នៅមានពណ៌ខ្មៅនៅសល់បន្ទាប់ពីបើក​កុំព្យូទ័រ ។ បញ្ហានេះកើតឡើងគឺពិតធ្វើ​ឱ្យ​អ្នក​ប្រើ​ប្រាស់ laptop និង notebook  មានការធុញទ្រាន់​ដោយសារ​តែពួកគេ​មិនអាច​ប្រើ​ប្រាស់ monitor ផ្សេងទៀតបាន ។

៨. Hard disk អស់ Space

Primary hard drive របស់​លោកអ្នក​អស់កន្លែង​ដែល​ទំនេរ​សម្រាប់​ផ្ទុក​ទិន្នន័យ ។ លោកអ្នក​អាចទទូលបានការព្រមាន ដែល​បញ្ជាក់ថា drive “C” របស់​លោកអ្នក​ស្ទើរតែ​គ្មាន​កន្លែងទំនេរ​ដែល​នៅសល់នោះទេ (​ចំណុច​នេះគឺ​អាស្រ័យ​ទៅលើ Operating System) ។ ពេល​ដែល​វាកើតឡើងបែបនេះ កុំព្យូទ័រ​នឹងអាចឈប់​ដំណើរ​ការ ក៏​ព្រោះ​តែវានឹងទាមទារ​ឱ្យ​មាន​ទំហំ នៃកន្លែងទំនេរពិតប្រាកដគ្រប់គ្រាន់មួយ ដែល​អាចបំពេញ​នូវ​ដំណើរ​ការ​ការងារ​ផ្សេងៗ​បាន ។

៩. កុំព្យូទ័រ​លោកអ្នក​នៅតែរក្សាស្ថានភាព reboot ដោយខ្លួនវា

​ នៅពេល​ដំបូង​កុំព្យូទ័រ​បាន reboot ដោយមិនបានដឹងជាមុន ធ្វើ​ឱ្យ​បាត់បង់​ទិន្នន័យ​ដែល​មិនបាន save ។ បន្ទាប់មកនៅតែបន្ដ reboot កុំព្យូទ័រ​លោកអ្នក​មិន​ឱ្យ​ធ្វើអ្វីបាន ហើយឆាប់ៗ​នោះ កុំព្យូទ័រ​អ្នកនឹងឈប់​ដំណើរ​ការអ្វីទាំងអស់ ។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s