ស្វែងយល់ពីខ្លះៗពី Firewall

សម្រាប់លោកអ្នកដែលមានចំនេះដឹងខាងបណ្តាញ និង ម៉ាស៊ីនមេ (Network and System Administrator) និង ប្រិយមិត្តអ្នកអានដែលជានិស្សិត កំពុងតែសិក្សាជំនាញនេះប្រាកដជាមានចម្ងល់ខ្លះៗ ទាក់ទងទៅនឹងពាក្យ

  • តើអ្វីទៅជា Firewall Server?
  • តើយើងគូរមានអ្វីខ្លះមុនពេលដំឡើង Firewall Server?

ក្នុងអត្ថបទនេះ យើងខ្ញុំសូមលើកយកនូវចំនុចសំខាន់ៗមួយចំនួន ដែលទាក់ទង់ទៅនឹងសំណួរខាងលើ ដើម្បីឲ្យលោកអ្នកមាននូវចំនេះដឹងទាក់ទងទៅនឹង Firewall មុនពេលជ្រើសរើសយក Firewall ណាមួយមកសិក្សាឲ្យបានក្បោះក្បាយ ។

Firewall Server គឺជាផ្នែកមួយនៃកុំព្យូទ័រ (OS, Application, Hardware) ដែលត្រូវបានបង្កើតឡើង ដើម្បីបិទនូវ Unauthorized Access ឬអនុញ្ញាតិនូវការទំនាក់ទំនងដែល Authorized ។ វាអាចជាឧបករណ៍ (Hardware) ឬក៏កម្មវិធី (Software) ឬ អាចរួមបញ្ចូលរួមទាំងឧបករណ៍ និង កម្មវិធី (Hardware និង Software) ដែលត្រូវបាន Configure ដើម្បីអនុញ្ញាតិ (permit) ឬ មិនអនុញ្ញាតិ  (Deny) នៃដំណើរការបញ្ចូនទិន្នន័យក្នុងប្រព័ន្ធ Network ដោយអាស្រ័យទៅលើលក្ខខណ្ឌ (Rule) ដែលបានកំណត់ ។

មុនពេលលោកអ្នកជ្រើសរើសយក Software ឬ Hardware firewall មួយណាមកប្រើលោកអ្នកគួរគិតអំពីទំហំ Network របស់លោកអ្នក គុណសម្បត្តិ និង គុណវិប្បតិ្តរបស់ software ឲ្យបានត្រឹមត្រូវជាមុនសិន ក៏ប៉ុន្តែទោះបីជាលោកអ្នកជ្រើសរើសយក firewall ជាលក្ខណ: hardware ឬ software ក៏ដោយលោកអ្នកក៏ត្រូវមាន structure ដូចខាងក្រោម៖

  • Internet ៖ ទាក់ទងទៅនឹង WAN ឬ External ដែលមិនមែនជា Private Network  របស់យើង
  • Firewall ៖ អាចជា Server ដែលដំឡើងនូវ Application , OS ឬក៏ជា Hardware firewall
  • LAN៖ សំដៅទៅលើ private network របស់យើង

ចំណាំ៖ Firewall ខាងលើនេះគឺមិនមែនសំដៅលើ Firewall ដែល build in មកពី Windows នោះទេ!!!!!

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s