Tip Windows 7 ក្នុង​ការ​ប្រើ​ប្រាស់ Remote

អ្វីទៅជាការ Remote?ការ Remote គឺជាការបញ្ជារវាង​កុំព្យូទ័រ​និង​កុំព្យូទ័រ​ពីរ​ដែល​មានទំនាក់ទំនងគ្នានៅ​ ក្នុង Local តាមរយៈ Network ។

នៅ​ក្នុង Windows 7 ពេល​ដែល Set Up Windows ហើយគឺវាមិន​អនុញ្ញាត​ឱ្យ​គេអាច Remote បានទេលុះត្រាតែមានការ Configure ជាមុនសិន ។ ចំណែក​ឯការ Configure នោះយើងអាច​អនុញ្ញាត​ឱ្យ​ទៅតាម​ឈ្មោះ​ម៉ាស៊ីន និង​រយៈពេល​ដែល​គេ Remote ផងដែរ ។ ចំណាំ ៖ ចំពោះការ Remote ខាងលើនេះគឺ​មិនអាច Remote ជា​លក្ខណៈ Client ទៅ Server បានទេ វាអាចត្រឹមតែនៅ​ក្នុង Local តែប៉ុណ្ណោះ ប្រសិនបើ​អ្នកចង់ Remote Client Server ឬ​ក៏​ទៅទីឆ្ងាយអ្នកត្រូវតែ ប្រើ​កម្មវិធី​បន្ថែម​ដូចជា​ៈ TeamViewer, VNC Server ឬ ដំឡើង VPN ជាដើម ។

​កំណត់​ការ​អនុញ្ញាត​ក្នុង​ការ Remote

របៀបធ្វើ ៖ Right Click លើ Computer យក Properties

បន្ទាប់មក Click នៅលើ​ពាក្យ Remote Setting វានឹងបើក​ផ្ទាំង​ Dialog មួយទៀត

ចូល Tab Remote នៅ​ក្នុង​នោះវាមាន ៣​ជម្រើស​៖

  •  Don’ t allow connections to this computer មានន័យថាយើងបិទមិន​ឱ្យ​មានការ Remote ពី កុំព្យូទ័រ​ផ្សេងទៀត ។
  • Allow connections from computers running any version of Remote Desktop (less secure) មានន័យថាអ្នក​កំពុង​តែ​អនុញ្ញាត​ឱ្យ​កុំព្យូទ័រ​មួយណា​ក៏​បានអាច Remote កុំព្យូទ័រ​អ្នកបាន​ឱ្យ​តែមានការ​ភ្ជាប់ connection រវាង​កុំព្យូទ័រ​ទាំងនេះតែវាមិនសូវមាន​សុវត្ថិភាព​ទេ ។
  •  Allow connections only from computers running Remote Desktop with network Level Authentication (More Secure) ចំណែក​ឯ​ចំណុច​នេះវិញមានន័យថាវា​ក៏​ឱ្យ​គេ Remote បានដែរតែលុះត្រាតែ​កម្មវិធី​ដែល​គេ​ប្រើ​នោះមាន Version ដូចគ្នា និង Windows Version ដូចគ្នា ឬ​ខ្ពស់​ជាង ទើបអាច remote បាន ។

១. នៅត្រង់​ចំណុច Advanced យើង​ក៏​អាច​កំណត់​រយៈពេល ដើម្បី​ឱ្យ​កុំព្យូទ័រ​ផ្សេង​ធ្វើការ Remote ដែរ ។

ចំពោះការ​កំណត់​នោះអាចជា នាទី ម៉ោង ថ្ងៃ​

ជាពិសេសគឺអាច​កំណត់​ទៅលើ Version របស់ Machine ដោយ​គ្រាន់តែ Tick ត្រង់​ចំណុច​ដូច​ខាងក្រោម ។

២. ចំណែក​ឯ button select user វិញមានន័យថាយើងអាច Add ឱ្យ User ផ្សេងទៀត​ឱ្យ​គេអាច​ធ្វើការ Remote បាន ។

យើងអាចចុច Button Add ដើម្បី​បន្ថែម​ឈ្មោះ User នៅពេល​ដែល​យើង Log In ចូល ។

របៀប Remote

ដើម្បី Remote បានដំបូងយើងត្រូវដឹងពី​ឈ្មោះ​ម៉ាស៊ីន ឬ IP របស់ម៉ាស៊ីន​ដែល​យើងចង់ Remote បន្ទាប់មក Username និង Password ណាមួយ​ដែល​យើងចង់ Remote ។

ចូល Start ចូល All Programs ជ្រើសយក Accessories យក Remote Desktop Connection វានឹងបើក​ផ្ទាំង​នេះ ។

នៅត្រង់កន្លែងនេះយើងអាច log តាម User ណាមួយ​ដែល​យើងចង់​ប្រើ ហើយវាមាន​លក្ខណៈ​ដូចយើង Log ចូល Windows ដែរ ។

​ខាងក្រោម​នេះជារូបភាព​ដែល​យើងបាន remote ហើយ

About khmerlaor

Loveខែ្មរល្អ
This entry was posted in Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s