តើគួរ​ប្រើ WordPress ឬ Joomla ឬ​ក៏ Drupal ក្នុង​ការ​បង្កើត PHP Webpages ?

នៅពេល​ដែល​យើងនិយាយពីការ​បង្កើត​គេហទំព័រដោយ​ប្រើ PHP script តាមរយៈ CMS (Content Management System) គេនឹងនឹកដល់ WordPress, Joomla ព្រមទាំង Drupal ដែល CMS ទាំងបី​ប្រភេទ​នេះគឺមានប្រជាប្រិយ​ជាងគេ ។

ការ​សម្រេច ​ចិត្តដ៏ត្រឹមត្រូវ​ក្នុង​ការរើសយក CMS ណាមួយ វានឹងនាំ​ឲ្យ​លោកអ្នក​មានភាពឆាប់​រហ័ស​ចំណេញ​ពេលវេលា និងទទួលបាន​លទ្ធផល​ដ៏ត្រឹមត្រូវមួយ​ទៅតាម​ប្រភេទ​នៃ Websites ដែល​លោកអ្នក​ត្រូវ​បង្កើត ។

ដើម្បី​ជា​តម្រុយ​ដល់​លោកអ្នក​ក្នុង​ការ​សម្រេច​ថាតើ CMS ណាមួយគឺ WordPress ឬ Joomla ឬ​ក៏ Drupal ដែល​លោកអ្នក​ត្រូវ​ប្រើ ទស្សនាវដ្តីអាន“ANT” សូមលើកយក​ចំណុច​ពិសេសរបស់ CMS ទាំង៣នេះមក​បង្ហាញ ប៉ុន្តែ​ទាំងនេះវាមិនមែនឆ្លុះបញ្ចាំងពីគំនិតអត្តនោម័តិរបស់យើងខ្ញុំឡើយ ។

WordPress

គឺជា CMS មួយ​ដែល​ត្រូវបាន​ប្រើ​យ៉ាង​ល្អ​បំផុត​សម្រាប់​ការ​បង្កើត Blog ដែល​មកដល់​បច្ចុប្បន្ន​នេះមានប្រមាណជា ២០២លានគេហទំព័រ​ត្រូវបាន​បង្កើត​ឡើង​តាមរយៈ WordPress ។

WordPress បាន​ផ្តល់​នូវ Webwidget ដែល​អាច​រៀបចំ​ឡើងដោយពុំចាំបាច់​ប្រើ​ប្រាស់ HTML, មាន Search engine, ងាយស្រួល​ក្នុង​ការ​បង្កើត categories និង article ដែល​បម្រើ​ដល់​ការងារ​សកម្ម​សម្រាប់ blog ជាពិសេសវាអាច​ឲ្យ​យើង​កំណត់​នូវ​ជម្រើស​ទៅកាន់ blogs និង profiles ព្រមទាំង comments ទៅកាន់អ្នកផ្សេងទៀតបានដោយងាយ ។

​ដោយសារ WordPress ត្រូវបាន​រៀបចំ​ឡើង​សម្រាប់​ការ​បង្កើត blog ដូច្នេះហើយវាមិនមានភាពសាំញាំ​ក្នុង​ការ​ប្រើ​ប្រាស់​នោះឡើយ​ព្រោះ​តម្រូវ​ ទៅតាម​អ្នក​ប្រើ​ប្រាស់​បែបសាមញ្ញ ។ WordPress មិន​ត្រូវបាន​ចាត់ទុកជា​ប្រភេទ CMS ដែល​ប្រើ​ក្នុង​មុខងារ​សម្រាប់​អ្នក​បង្កើត​គេហទំព័របែបទូរទៅនោះទេ ។

​លក្ខណៈ​ពិសេស

– អត្ថបទ​ដែល​យើងឃើញ​ក្នុង Editor ពេល post គឺដូចនឹងអ្វី​ដែល​វា​បង្ហាញ​នៅ front-end

– អាចប្តូរ Background និង Header របស់ website បាន​យ៉ាង​ងាយស្រួល​ដោយខ្លួនឯង

– អាច​គ្រប់គ្រង Menu បាន​យ៉ាង​ងាយស្រួល​បំផុត​ដោយការអូសដាក់

– Custom Post Type អាច​ឱ្យ developer បង្កើត​ប្រភេទ Post ថ្មី (ដូចនឹង module ក្នុង CMS ផ្សេងទៀត)

ឧទាហរណ៍យើង​បង្កើត Post Type ថ្មីមួយ​ឈ្មោះ Quote

ដើម្បី​បង្កើត Post Type ថ្មីនេះ developer ត្រូវការសរសេរកូដដូច​ខាងក្រោម​

– ងាយស្រួល​ធ្វើការ Update នៅពេល​ដែល​កម្មវិធី​មានការឡើង Version ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់ ។

– អាច​បន្ថែម Theme ផ្សេងៗ​ទៅ​ឱ្យ WordPress ។

​ជំនាន់​ចុងក្រោយ​របស់ WordPress គឺ ៣.១ ។

អ្នកខ្លះ​ប្រើ​

http://www.webdesignbooth.com/  http://www.smashingapps.com/

មាននាទី​សម្រាប់​ផ្តល់ Resource តាមរយៈ Online ទៅ​ឱ្យ Designer និង Programmer


Joomla

​ ត្រូវបាន​គេដឹងថាជា CMS ដែល​ប្រើ​សម្រាប់​បង្កើត​គេហទំព័រទូរទៅ ដែល​មាន​លក្ខណៈ​ពិសេសជាមូលដ្ឋានរបស់វា​ដូចជា​ការបើក page បាន​យ៉ាង​ឆាប់​រហ័ស (caching) ងាយស្រួល​ក្នុង​បង្កើត​នូវ contents ព័ត៌មាន​អាច​បង្ហាញ​ព្រឹត្តិការណ៍​សំខាន់​ៗ​ទៅកាន់ user នៅលើ website មា​នូវ component សម្រាប់​បង្កើត polls pages សម្រាប់​ទទួលបាន​នូវ​ព័ត៌មាន​ពី users ក៏​ដូចជា​មតិផ្សេងៗ ។

ជាមួយគេហទំព័រ ​ដែល​បង្កើត​តាមរយៈ Joomla គេអាច​បង្កើត​នូវ​ផ្នែក​ស្វែងរក​ព័ត៌មាន​ដូចជា ផ្នែក​ណាមួយនៃ គេហទំព័រ ស្វែងរក​ទៅតាម​ប្រភេទ​អត្ថបទ និងអាច​ភ្ជាប់​ទៅកាន់ page ដែល​បានរកឃើញ ស្វែងរក​ឈ្មោះ ឬ​ព័ត៌មាន​ដែល​មាននៅ​ក្នុង contact list ដែល​នេះជា​ផ្នែក​ដ៏​សំខាន់​ក្នុង​មុខងារ eBusiness ។

Joomla អាច​ប្រើ​ប្រាស់​ជាមួយនឹង​ភាសាបានជា​ច្រើន ហើយវា​ក៏​តម្រូវ​សម្រាប់​អ្នក developer ក្នុង​ការ​បង្កើត​គេហទំព័រធំៗ ។

​លក្ខណៈ​ពិសេស

– មានការ​គ្រប់គ្រង User និងមានការ​ផ្តល់​សិទ្ធទៅ​ឱ្យ User ទៅតាម​មុខងារបស់គេ ។

– មានភាសា​ច្រើន​ក្នុង​ការ​ជ្រើសរើស ។

– វាអាច​ផ្តល់​ភាព​ងាយស្រួល​ឱ្យ​អ្នកអាចដាក់ Banner ។

– ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ Search ។

– អាចរាប់ចំនួនអ្នក​កំពុង​ប្រើ និង អ្នកបាន​ប្រើ Web Site របស់អ្នក ។

– អាច​ឱ្យ​អ្នក​បង្កើត Menu និង Menu Item តាមអ្វី​ដែល​អ្នកត្រូវការ ។

​ជំនាន់​ចុងក្រោយ​របស់ Joomla គឺ ១.៦.១

អ្នកខ្លះ​ប្រើ​

http://www.linux.com/ http://www.itwire.com/

មាននាទី​សម្រាប់​ផ្តល់​ព័ត៌មាន​ដែល​ទាក់ទងនឹង Linux

​ព័ត៌មាន​និង​ការងារ​ទាក់ទងនឹង  Telecommunication និង IT


Drupal

ជា CMS ដ៏​ប្រសើរ​សម្រាប់​អ្នក developers គ្រប់រូប​ក្នុង​ការ​បង្កើត​គេហទំព័រចាប់ពី​កម្រិត​ទាប​រហូត​ដល់​កម្រិត​ ខ្ពស់ ។ លោកអ្នក​ប្រហែលជាធ្លាប់​ឮ​ពីគេហទំព័រ BBC ដែល​ជាគេហទំព័រដ៏ធំមួយ​ក្នុង​ការផ្សព្វផ្សាយដំណឹង​នៅលើ​ពិភពលោកគេហទំព័រនោះ​ ត្រូវបាន​គ្រប់គ្រង​និង​បង្កើត​ឡើងដោយ Drupal ។

​លក្ខណៈ​ពិសេស

– ចំពោះការ Design Page របស់ Drupal វិញគឺយើងមិនចាំបាច់ដឹង HTML ឬ CSS ក៏​បានដែរ​គ្រាន់តែ​ជ្រើស រើស Style ណាមួយ​ដែល​អ្នកពេញចិត្តវានឹង បង្កើត​ឱ្យ​អ្នក Script ទាំងនោះ​ឱ្យ​អ្នក ។

ចំពោះការ​បង្ហាញ និង ការ Design វិញវាមាន​លក្ខណៈ​ជា jQuery Pop Up សម្រាប់​អ្នក​ធ្វើការ​បង្កើត interface នោះ ។

– នៅ​ក្នុង Drupal នោះវា​ក៏​មាន Module ជា​ច្រើន​សម្រាប់​ឱ្យ​អ្នក​ជ្រើសរើស ព្រមទាំង​ទាក់ទងនឹង E-Commerce

– ចំពោះការ Search របស់ Drupal មាន​លក្ខណៈ​ងាយស្រួល ហើយអាច​បង្ហាញ​ព័ត៌មាន​នោះ​ដែល​ទាក់ទង បាន​ច្រើន ។

– អាច​គ្រប់គ្រង​ការ​ផ្តល់​សិទ្ធទៅ​ឱ្យ User

​ជំនាន់​ចុងក្រោយ​របស់ Drupal គឺ ៧.០ ។


អ្នកខ្លះ​ប្រើ​

http://www.ubuntu.com

​ព័ត៌មាន​ដែល​ទាក់ទងនឹង OS Ubuntu

http://www.london.gov.uk

​ព័ត៌មាន​ដែល​ទាក់ទងនឹង​ទីក្រុង London

ដកស្រង់ចេញពីទស្សនាវដ្ដីអាន -ANT ច្បាប់ទី២៥

http://www.data.gov.uk

​ព័ត៌មាន​ទូទៅ​ទាក់ទងនឹង​អង់គ្លេស

Drupal និង Joomla

Drupal ជា open source ដ៏មានការបត់បែនដ៏​ប្រសើរ​ដែល​គេអាច​បង្កើត categories បានដោយសេរីដោយ​គ្មាន​ដែន​កំណត់​ដូចជា Joomla ឡើយ ។

Drupal អាច​បង្កើត level សម្រាប់ users ដោយមិន​កំណត់​ហើយយើងគេ​ក៏​គិតថាអនាគត Drupal គឺកាន់តែមានការគាំទ្រពី អ្នក developers បន្ថែម​ទៀតជាង Joomla ព្រោះ​ថា Joomla កំពុង​លួចប្រែក្លាយខ្លួនទៅគិតពីប្រាក់​ចំណេញ​ខ្លាំងក្លាជាងមុន​ដោយសារ extension មួយចំនួនរបស់វាធ្វើឡើង​សម្រាប់​លក់ ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Website. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s