កាលពីការផ្សាយលើកមុន Sabay បានលើកយកពីការកំណត់ក៏ដូចជាអ្វីដែលគួរធ្វើបន្ទាប់ពីដំឡើង Microsoft Word 2007 រួច ប៉ុន្តែនៅពេលនេះ Sabay នឹងលើកយកវិធីបិទបើក Word ដោយសុវត្ថិភាព ព្រមទាំងវិធីធ្វើឲ្យកម្មវិធី Word 2003 បើកឯកសារ Word 2007 បាន។ ចង់ដឹងទេ?
១.ការបើកឯកសារ Word
នេះអាចជាចំណុចដែលអ្នកប្រើប្រាស់គ្រប់គ្នាសុទ្ធតែដឹង ប៉ុន្តែអ្វីដែលពិសេសនៅក្នុងជម្រើសបើករបស់វាគឺ ការជួសជុលឯកសារដែលខូច។ ពេលទាញយកឯកសារពីអ៊ីនធឺណិត វាអាចខូចដោយចៃដន្យ ដូច្នេះអ្នកអាចចុចលើព្រួញតូចក្បែរពាក្យ Open ដូចមាននៅក្នុងរូប រួចជ្រើសយក Open and repair។
២.ការរក្សាទុកឯកសារឯកសារជាមួយ
ដើម្បីរក្សាទុកឯកសារនៅក្នុងកម្មវិធី Microsoft Word 2007 ឲ្យ Word 2003 បើកចេញ អ្នកត្រូវចុចលើគ្រាប់មូល រួចយក Save As រួចជ្រើសយកជម្រើសដូចក្នុងរូប។
៣.ការកំណត់សុវត្ថិភាពឲ្យឯកសារ
ដើម្បីកំណត់សុវត្ថិភាពកុំឲ្យអ្នកដទៃអាចបើក ឬកែឯកសាររបស់អ្នកបាន សូមចុចលើ Review បន្ទាប់មក Protecting Documents => ជ្រើសយក Restrict Formating and Editing =>គូសគ្រីសលើប្រអប់ទាំងពីរ និងចុចលើ Yes, Start Enforcing Protection ហើយបំពេញពាក្យសម្ងាត់ក្នុងចន្លោះទាំងពីរឲ្យដូចគ្នា រួចចុចលើ OK។
៤.ធ្វើម៉េចឲ្យ Word 2003 បើកឯកសារ Word 2007 បាន?
បើប្រិយមិត្តមិនចង់ Save As នៅក្នុង Word 2007 ប្រិយមិត្តអាចទាញកម្មវិធីពីក្នុងគេហទំព័ររបស់ Microsoft រួចដំឡើងវាជាការស្រេច។