បាត់ ឬ ខូច Driver តើត្រូវរកពីណា?

នៅ​ក្នុង​ការ​ប្រើ​ប្រាស់​កុំព្យូទ័រ​ជា​រៀងរាល់​ថ្ងៃ លោកអ្នក​គឺពិតជាមិនបានចាប់អារម្មណ៍​ជាមួយនឹង​ការធ្វេសប្រហែស​ដែល​បណ្ដាល​ឱ្យ ​បាត់បង់ Driver នៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក​បន្ទាប់ពី​ធ្វើការ​ដំឡើង Windows សារជាថ្មី ឬ Driver ដែល​លោកអ្នក​បានរក្សាទុក​ត្រូវបាន​ខូច​ដោយករណីណាមួយ ។ ដូចនេះ ដើម្បី​ស្វែងរក driver សម្រាប់​កុំព្យូទ័រ​របស់​លោកអ្នក​បាន សូម​ក្រឡេក​មើល​កម្មវិធី​មួយចំនួន​ដែល​ប្រើ​សម្រាប់​ស្វែងរក driver ដូច​ខាងក្រោម​នេះ៖

Double Driver

Double Driver ជា​កម្មវិធី​មួយ​ដែល​ប្រើ​សម្រាប់ backup និង restore driver នៅ​ក្នុង​កុំព្យូទ័ ហើយវាអាច​ឱ្យ​លោកអ្នក​កំណត់ យកតែ driver ណា​ដែល​មិនមែនជារបស់ Microsoft ដើម្បី​ងាយស្រួល​ក្នុង​ការ Backup ទុក ។ ការ backup អាចរក្សាទុក driver ទាំងនោះ នៅ​ក្នុង folder ជា​លក្ខណៈ file Zip និង ជា file ប្រភេទ self-extract ដែល​ផ្ដល់ភាព​ងាយស្រួល​ក្នុង​ការ Restore មកវិញ ។

វិធី backup driver

• កម្មវិធី​នេះអាច​ប្រើ​ប្រាស់​ដោយមិនចាំបាច់​ធ្វើការ​ដំឡើង​ក្នុង​កុំព្យូទ័រ ​ទេ​លោកអ្នក​គ្រាន់តែ Right-click នៅលើ file ឈ្មោះ dd.exe ហើយយកពាក្យ open

• នៅពេល​ដែល​ផ្ទាំង​កម្មវិធី​លេចចេញមកសូមចុចនៅត្រង់ Backup ដើម្បី​ចូលទៅដល់​ផ្ទាំង backup driver

• នៅ​ក្នុង​ផ្ទាំង backup driver សូមចុចនៅត្រង់ Scan current system ដើម្បី​ដំណើរ​ការឆែកមើល driver នៅ​ក្នុង​កុំព្យូទ័រ​លោកអ្នក​

• បន្ទាប់ពី Scan ចប់ សូមចុចនៅ drop down list នៅត្រង់ Select ហើយជ្រើសយក Non Microsoft (default) ដើម្បី​កំណត់​ឱ្យ​ជ្រើសរើស​តែ driver ដែល​មិនមែនជារបស់ Microsoft រួចចុច button Backup Now ដើម្បី​ដំណើរ​ការ backup driver

• បន្ទាប់មក​ជ្រើសរើស​ជម្រើស​មួយ​ក្នុង​ចំណោម​បីនៃរបៀប​ក្នុង​ការរក្សាទុក driver

 Structured folder (default) : រាល់ driver ដែល​បាន backup វានឹងរក្សាទុកជា​លក្ខណៈ file រាយធម្មតាសិ្ថតនៅ​ក្នុង folder

 Compressed (zipped) folder: វានឹង​បង្កើត​ជា file ប្រភេទ Zip មួយ ដើម្បី​រក្សាទុក driver ទាំងនោះ​

 Single file self extract: វានឹង​បង្កើត​ជា file ប្រភេទ self-extract មួយ ដើម្បី​រក្សាទុក driver ទាំងនោះ​

​បញ្ជាក់​៖ ទីតាំង​ដែល​រក្សាទុក driver backup គឺស្ថិតនៅ​ក្នុង​ទីតាំង C:\Users\SR\Documents\Double Driver Backup\ប៉ុន្ដែ​លោកអ្នក​ក៏​អាចផ្លាស់ប្ដូរទីនេះបានដែរ ដោយ​គ្រាន់តែ​ចុចលើ button បួនជ្រុងមួយនៅត្រង់​ចំណុច Destination រួច​ជ្រើសរើស​ទីតាំង​ដែល​លោកអ្នក​ចង់រក្សាទុក ។

វិធី restore driver

• ដើម្បី Restore driver ដាក់​ក្នុង​កុំព្យូទ័រ​សូមចុច​នៅលើ tap Restore

• បន្ទាប់មកសូមចុច buttonLocate Backup រួច​ជ្រើសរើស​ទីតាំង​ដែល​រក្សាទុក driver ដែល​បាន backup ពីមុននោះ ។ លោកអ្នក​មានបីលក្ខខណ្ឌ​សម្រាប់​ធ្វើការ​ជ្រើសរើស​ដូចជា​៖

1. Default location វានឹងចាប់យកពីទីតាំងរបស់​កម្មវិធី​ដែល​បាន​កំណត់​នៅ​ក្នុង C:\Users\SR\Documents\Double Driver Backup\

2. Compressed (zipped) backup folder លោកអ្នក​ត្រូវចូលទៅកាន់ទីតាំង​ដែល​បាន backup driver ជា​ប្រភេទ file zip

3. Other location គឺទីតាំងនៃ driver ដែល​មាន​លក្ខណៈ file driver ស្ថិតនៅ​ក្នុង Folder ណាមួយ​ដែល​អ្នកបានរក្សាទុក

បន្ទាប់ពី​ជ្រើសរើស​រួចសូមចុច Ok

• សូម​ជ្រើសរើស driver ណា​ដែល​ចង់​ធ្វើការ restore ហើយចុច​នៅលើ button Restore Now ដើម្បី​ដំណើរ​ការ restore driver ចូលទៅ​ក្នុង​កុំព្យូទ័រ​

• សូមចុច Ok នៅពេល​ដែល​មាន ផ្ទាំង​លេចឡើងដូច​ខាងក្រោម​

About khmerlaor

Loveខែ្មរល្អ
This entry was posted in កម្មវិធីកុំព្យូទ័រ, Download. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s