រក្សា​ទុក​ឯកសារ​Word​ដោយ​សុវត្ថិភាព!

កាល​ពី​ការ​ផ្សាយ​លើក​មុន Sabay បាន​លើក​យក​ពី​ការ​កំណត់​ក៏​ដូច​ជា​អ្វី​ដែល​គួរ​ធ្វើ​បន្ទាប់​ពី​ដំឡើង​ Microsoft Word 2007 រួច ប៉ុន្តែ​នៅ​ពេល​នេះ​ Sabay នឹង​លើក​យក​វិធី​បិទ​បើក​ Word ដោយ​សុវត្ថិភាព ព្រម​ទាំង​វិធី​ធ្វើ​ឲ្យ​​កម្មវិធី Word 2003 ​បើក​ឯកសារ​ Word 2007 បាន។ ចង់​ដឹង​ទេ?

១.ការ​បើក​ឯកសារ​ Word
នេះ​អាច​ជា​ចំណុច​ដែល​អ្នក​ប្រើប្រាស់​គ្រប់​គ្នា​សុទ្ធ​តែ​ដឹង ប៉ុន្តែ​អ្វី​ដែល​ពិសេស​នៅ​ក្នុង​ជម្រើស​បើក​របស់​វា​គឺ ការ​ជួសជុល​ឯកសារ​ដែល​ខូច។ ពេល​ទាញ​យក​ឯកសារ​ពី​អ៊ីនធឺណិត​ វា​អាច​ខូច​ដោយ​ចៃដន្យ ដូច្នេះ​អ្នក​អាច​ចុច​លើ​ព្រួញ​តូច​ក្បែរ​ពាក្យ Open ដូច​មាន​នៅ​ក្នុង​រូប​ រួច​ជ្រើស​យក Open and repair។

២.ការ​រក្សា​ទុក​ឯកសារ​​ឯកសារ​ជាមួយ
ដើម្បី​រក្សា​ទុក​ឯកសារ​នៅ​ក្នុង​កម្មវិធី Microsoft Word 2007 ឲ្យ​ Word 2003 បើក​ចេញ​ អ្នក​ត្រូវ​ចុច​លើ​គ្រាប់​មូល​ រួច​យក​ Save As រួច​ជ្រើស​យក​ជម្រើស​ដូច​ក្នុង​រូប។

៣.ការ​កំណត់​សុវត្ថិភាព​ឲ្យ​ឯកសារ
ដើម្បី​កំណត់​សុវត្ថិភាព​កុំ​ឲ្យ​អ្នក​ដទៃ​អាច​បើក ឬ​កែ​ឯកសារ​របស់​អ្នក​បាន​ សូម​ចុច​លើ​ Review បន្ទាប់​មក​ Protecting Documents => ជ្រើសយក Restrict Formating and Editing =>គូស​គ្រីស​លើ​ប្រអប់​ទាំង​ពីរ និង​ចុច​លើ Yes, Start Enforcing Protection ហើយ​បំពេញ​ពាក្យ​សម្ងាត់​ក្នុង​ចន្លោះ​ទាំង​ពីរ​ឲ្យ​ដូចគ្នា​ រួច​ចុច​លើ OK។

៤.ធ្វើ​ម៉េច​​ឲ្យ Word 2003 បើក​ឯកសារ​ Word 2007 បាន?
បើ​ប្រិយមិត្ត​មិន​ចង់​ Save As នៅ​ក្នុង​ Word 2007 ប្រិយមិត្ត​អាច​ទាញ​កម្មវិធី​ពី​ក្នុង​គេហទំព័រ​របស់ Microsoft រួច​ដំឡើង​វា​ជា​ការ​ស្រេច។

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s