ស្គាល់ ​App Storeទេ?

App Store គឺ​ជា​កន្លែង​ចែក​ចាយ​កម្មវិធី​ឌីជីថល​សម្រាប់ iOS ដែល ​ត្រូវ​បាន​បង្កើត​ឡើង និង​ចាត់ចែង​ដោយ​ក្រុមហ៊ុន Apple Inc។ សេវាកម្ម​របស់​វា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ស្វែងរក និង​ទាញ​យក​កម្មវិធី​ពី iTunes Store ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ iOS SDK ឬ Mac SDK និង​ចេញ​ផ្សាយ​តាម​រយៈ​ក្រុមហ៊ុន Apple Inc។ អាស្រ័យ​តាម​កម្មវិធី ពេល​ខ្លះ​អាច​ទាញ​យក​ដោយ​សេរី និង​ពេល​ខ្លះ ត្រូវ​ចំណាយ​លុយ​ដើម្បី​ទាញ​យក។ កម្មវិធី​របស់​វា​អាច​ទាញ​យក​ដោយ​ផ្ទាល់​ទៅ កាន់​ Device ណាមួយ ឬ​អាច​ទាញ​យក​តាម​កុំព្យូទ័រ ឬ Mac តាម​រយៈ​ iTunes។

ចំណូល ៣០% បាន​ពី​កម្មវិធី​នេះ​នឹង​ត្រូវ​បាន​ទៅ​ក្រុមហ៊ុន Apple និង ៧០% បាន​ទៅ​ដល់​អ្នក​សរសេរ​កម្មវិធី។ App Store ត្រូវ បាន ​បង្កើត​ឡើង​នៅ​ថ្ងៃ​ទី ១០ ខែ​កក្កដា ឆ្នាំ ២០០៨ តាម​រយៈ​ការ Update នៅ​លើ iTunes។ នៅ​ថ្ងៃ​ទី ១១ ខែ​កក្កដា ទូរស័ព្ទ iPhone 3G ត្រូវ​បាន​សម្ពោធ​ និង​មាន​​មក​ជាមួយ​នូវ​​ iOS 2.0.1 និង​មាន App Store ផង​ដែរ។ Firmware iOS 2.0.1 ថ្មី​សម្រាប់​ iPhone, iPod Touch ត្រូវ​បាន​ធ្វើ​ឲ្យ​មាន​សមត្ថភាព​អាច​បើក iTunes បាន។ នា​ពេល​បច្ចុប្បន្ន​នេះ កម្មវិធី​នៅ​លើ App Store អាច​ប្រើ​បាន​សម្រាប់ iOS device ដូចជា iPhone, iPad, និង iPod Touch ជា​ដើម។

File:Apple Store.jpg

គិត​ត្រឹម​ថ្ងៃ​ទី ៦ ខែ​ឧសភា ឆ្នាំ ២០១១ មាន​កម្មវិធី​យ៉ាង​តិច ៤២៥.០០០ ត្រូវ​បាន​អ្នក​សរសេរ​កម្មវិធី​ផ្សេង​ៗ​យក​មក​ដាក់​នៅ​លើ App Store។ ត្រឹម​ថ្ងៃ​ទី ១៨ ខែ​មករា ឆ្នាំ ២០១១ App Store មាន​អ្នក​ទាញ​យក​កម្មវិធី​ជាង ៩,៩ លាន​ដង៕

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Definition, IOS. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s