បញ្ហាសុខភាពសម្រាប់អ្នកប្រើកុំព្យូទ័ររយៈពេលយូរ

សម្រាប់អ្នកដែលចុច កុំព្យូទ័រក្នុងរយៈពេលយូរដូចជា អ្នកបង្កើតកម្មវិធី អ្នករចនា (Designer) អ្នកលេង Game អ្នកវាយ​អត្ថបទ ឬឯកសារផ្សេងៗដោយប្រើ កុំព្យូទ័រជារៀង​រាល់​ថ្ងៃ តែងតែមានបញ្ហាមិនស្រួល ឬឈឺ ដៃ (ជាពិសេសកដៃ) ឬភ្នែក ។

ដើម្បីកាត់បន្ថយ បញ្ហាគ្រោះថ្នាក់បណ្តាលមកពីការប្រើកុំព្យូទ័រមិនត្រឹមត្រូវ លោក​អ្នកគ្រាន់តែធ្វើតាមវិធីខាងក្រោមនេះ ។

១. ការប្រើ Mouse

សម្រាប់អ្នករចនា អ្នកចូលចិត្តលេង Game រយៈពេលយូរ អ្នកប្រើ internet ក្នុងរយៈពេលយូរ តែងតែប្រើ mouse ក្នុងរយៈពេលយូរ ។

ប្រសិនបើលោកអ្នក ​កាន់ mouse មិនបានត្រឹមត្រូវនោះទេ អាចបណ្តាល​ឲ្យ​លោកអ្នកមានការឈឺ ឬចុកកដៃ សូមមើលរូបខាងក្រោមសម្រាប់ការប្រើប្រាស់ mouse ដែលត្រឹម​ត្រូវ និងមិនត្រឹមត្រូវ ។

តើលោកអ្នកអ្នកប្រើ mouse ត្រឹមត្រូវដែរឬទេ?

ប្រសិនបើលោកអ្នកប្រើមិនត្រឹមត្រូវនោះទេ ហើយលោកអ្នកប្រើយូរខែនោះ​លោកអ្នកប្រាកដជាឈឺកដៃ​ជាមិនខាន​ឡើយ ។

ក. ប្រអប់ដៃ និងកំភួនដៃដាក់ឲ្យស្មើគ្នា ហាមកាច់កដៃ

(សូមមើលរូបខាងលើ) ដើម្បីកុំឲ្យកដៃរបស់លោកអ្នកកាច់ឡើងលើ ឬចុះ​ក្រោម លោកអ្នកត្រូវរកទីតាំងដាក់ mouse របស់លោកអ្នកឲ្យបានត្រឹមត្រូវ ហើយ​កំពស់នៃការអង្គុយលើកៅអីត្រូវតែសមនឹង mouse គឺមិនត្រូវខ្ពស់ពេក ឬទាបពេក ដើម្បីជៀសវាងកដៃកាច់ឡើងលើ ឬចុះក្រោម ។

បន្ទាប់ពីរៀបចំទីតាំង mouse និងកៅអីអង្គុយរួចហើយសាកដាក់ដៃ របស់លោក​អ្នកលើ mouse ហើយពិនិត្យ​មើល​តើមានកាច់ដែរឬទេ ប្រសិនបើ​មិនកាច់ទេគឺត្រឹមត្រូវ ។

ខ. កដៃដាក់ឲ្យត្រង់ ហាមបត់ទៅឆ្វេងឬទៅស្តាំក្នុងរយៈពេលយូរ

(សូមមើលរូបខាងលើ) នៅពេលប្រើ mouse លោកអ្នកត្រូវទំលាប់ដាក់ដៃឲ្យ​ត្រង់ ជៀសវាងបត់ក៏ដៃ ទៅឆ្វេង ឬទៅស្តាំក្នុងរយៈពេលយូរ ដែលបណ្តាល​ធ្វើ​ឲ្យ​ឆ្អឹង​មិនត្រង់កន្លាក់ ។ ដូច្នេះសូមទំលាប់ដាក់ក៏ដៃឲ្យត្រង់​នៅពេល​​ប្រើ mouse ។

២. ការប្រើ Keyboard

សម្រាប់អ្នកបង្កើតកម្មវិធី Programmer អ្នកវាយអត្ថបទ ឬឯកសារ ដែល​តែងតែប្រើ keyboard ក្នុងរយៈពេល​យូរ ។

ប្រសិនបើលោកអ្នក​កាន់ keyboard មិនបានត្រឹមត្រូវនោះទេ អាចបណ្តាល​ឲ្យ​លោកអ្នកមានការឈឺ ឬ ចុក​កដៃ ដូចនឹងការប្រើ mouse ខុសដូច្នេះដែរ ។

ប្រសិនបើលោកអ្នកប្រើមិនត្រឹមត្រូវនោះទេ ហើយលោកអ្នកប្រើយូរខែនោះ​លោកអ្នកប្រាកដជាឈឺកដៃ ដូចនឹងការប្រើ mouse ខុសជាមិនខានឡើយ ។

ក. ប្រអប់ដៃ និងកំភួនដៃដាក់ឲ្យស្មើគ្នា ហាមកាច់កដៃ

នៅពេលលោកអ្នកចុច keyboard លោកអ្នកត្រូវ​ជៀស​វាងកុំកាច់ក៏ដៃរបស់លោកអ្នក ត្រូវដាក់ប្រអប់ដៃ និងកំភួនដៃរបស់​លោកអ្នកឲ្យស្មើគ្នា ហាមកាច់កដៃខ្លាំងពេកនៅពេលចុច keyboard ដែល​បណ្តាលឲ្យឈឺក៏ដៃ ឬលើកកំភួនដៃខ្ពស់ពេក ដែលបណ្តាលឲ្យចុកកំភួនដៃ ។

ដើម្បីជៀងវាងបញ្ហានេះ លោកអ្នកត្រូវដាក់ keyboard ឲ្យឆ្ងាយពីខ្លួនសមល្មម​ពឹងផ្អែកលើដៃរបស់អ្នកវែង ឬខ្លី ដើម្បីកុំឲ្យកាច់ក៏ដៃ ហើយកំពស់នៃការដាក់ keyboard ក៏ត្រូវនៅកម្រិតសមល្មមផងដែរ ។ ហើយពេលចុច​កុំលើកកំភួនដៃខ្ពស់ពេក ។

ខ. កដៃទាំងពីរដាក់ឲ្យត្រង់ ហាមបត់ចេញ ឬចូលខ្លាំងពេក

លោកអ្នកគួរដាក់ដៃទាំងពីរឲ្យត្រង់នៅពេលចុច keyboard មិនគួរបត់ក៏ដៃចេញក្រៅ ឬចូលក្នុងខ្លាំងពេលទេ ដែលបណ្តាលឲ្យ​ឈឺ​ក៏ដៃ ។ ដូច្នេះសូមទំលាប់ដាក់ក៏ដៃឲ្យត្រង់នៅពេល​ចុច keyboard ។

៣. ការពារបញ្ហាឈឺភ្នែក

ដើម្បីកុំឲ្យពន្លឺរបស់អេក្រង់ (monitor) ប៉ះពាល់ដល់ភ្នែករបស់លោកអ្នក ដែល​ធ្វើឲ្យឆាប់ស្រវាំង និង ខ្សោយភ្នែក​នោះ លោកអ្នកគួរអង្គុយឆ្ងាយពីអេក្រង់ប្រវែងពី ៤៥ ទៅ ៧០ សង់ទីម៉ែត្រ (៥០ សង់ទីម៉ែត្រ = កន្លះមែត្រ ) ហើយ​កំពស់​ភ្នែក​របស់លោកអ្នកត្រូវស្មើកំពស់ខាងលើនៃអេក្រង់ ។

ប្រសិនបើលោកអ្នកអង្គុយជិតអេក្រង់ពេក ពន្លឺរបស់អេក្រង់នឹងធ្វើឲ្យប៉ះពាល់​ដល់ភ្នែករបស់លោកអ្នក តែប្រសិនបើលោកអ្នកអង្គុយឆ្ងាយពេក ភ្នែករបស់​លោកអ្នកនឹងខំប្រឹងដើម្បីមើលអក្សរ ដែលនឹងធ្វើឲ្យ​ភ្នែករបស់លោកអ្នក​ឆាប់​ខ្សោយ ។

ដូច្នេះការរៀបចំកៅអីអង្គុយ និងតុដាក់កុំព្យូទ័រឲ្យបានត្រឹមត្រូវ នឹងជួយ​កាត់​បន្ថយ​យ៉ាងខ្លាំងទៅលើបញ្ហា ដែលកើតមានលើកដៃ និងភ្នែករបស់លោកអ្នក​​ដែលបណ្តាលមកពីការប្រើកុំព្យូទ័រ ។ ហើយវាមិនពិបាក​នោះ​​ទេ​​ប្រសិនបើ​លោក​អ្នកបង្កើតទំលាប់ឲ្យបានត្រឹមត្រូវ​នោះ ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in Definition. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s