បិទ Website មួយចំនួន ដែល​លោកអ្នក​មិនចង់​ឱ្យ​កូនក្មួយបើក ដោយមិនចាំបាច់​ប្រើ​កម្មវិធី​ជំនួយ

នៅ​ក្នុង​យុគសម័យនៃបចេ្ចកវិទ្យានេះ ប្រព័ន្ធ Internet ត្រូវបាន​គេចាត់ទុកជាភ្នាក់ងារចែកចាយ ព័ត៌មាន​ដ៏​រហ័ស និង ជាឃ្លាំងផ្ទុក​នូវ​ឯកសារដ៏ធំទូលំទូលាយ​បំផុត​មួយ​ក្នុង​ពិភពលោក ។

ទន្ទឹមនឹងការផ្ទុក​នូវ​ចំណេះដឹង ក៏​មានផ្ទុក​នូវ​គុណវិបត្តិផងដែរ ដូចជា​ការចែកចាយ​នូវ សកម្មភាពអាសអាភាស និងសកម្មភាពមិនល្អមួយចំនួន ។

​ សម្រាប់​កូនៗ​លោកអ្នក​ដែល​ចេះ​ប្រើ​នូវ​ប្រព័ន្ធ Internet លោកអ្នក​គួរគប្បីមាន​នូវ​វីធីសាស្រ្ត​ក្នុង​ការ​ការពារ​ពួកគេពី website អាក្រក់ទាំងឡាយ ដែល​ក្មេងៗ​មិនគួរបើក ។ ក្នុង​ទំព័រនេះយើងសូមចែក​រំលែក​នូវ​វីធីសាស្រ្តនៅ​ក្នុង​ការបិទ website មួយចំនូន​ដែល Windows របស់​លោកអ្នក​ផ្តល់​ឱ្យ ដោយមិនចាំបាច់​ប្រើ​ប្រាស់​នូវ​កម្មវីធីជំនូយដូច​ខាងក្រោម​៖

ជំហានទី១៖ ​លោកអ្នក​ត្រូវចូលទៅ​ក្នុង Drive C (Drive ដែល​មាន Windows) : => Windows => System32 => Driver => etc

ឬ​ម្យ៉ាង​ទៀត​លោកអ្នក​អាចចុច key Windows + R

បញ្ចូល​នូវ “c:\WINDOWS\system32\drivers\etc”

ជំហានទី២៖ នៅ​ក្នុង folder “etc” លោកអ្នក​នឹងឃើញ​នូវ file ជា​ច្រើន ប៉ុន្តែ file ដែល​លោកអ្នក​ត្រូវ​ជ្រើសរើស​នោះគឺមាន​ឈ្មោះ​ថា “host” ។ លោកអ្នក​ត្រូវ right click លើ file “host” បន្ទាប់មក​ជ្រើសរើស​យក​នូវ​ពាក្យថា “Open” និងបើកជាមួយ​កម្មវិធី NOTEPAD រួចចុច “ok” ។

ជំហានទី៣៖ នៅ​ក្នុង file “host” លោកអ្នក​នឹងឃើញដូច​ខាងក្រោម​

ជំហានទី៤៖ នៅ​ក្នុង file ដែល​បាន​បង្ហាញ​ខាងលើនេះ គឺជាកន្លែង​ដែល​អនុញ្ញាត​ឱ្យ​លោកអ្នក​បញ្ចូល​នូវ website ដែល​លោកអ្នក​ចង់បិទ ។ នៅពេល​ដែល​លោកអ្នក​ចង់បិទ​នូវ Website ណាមួយ​លោកអ្នក​ត្រូវ 127.0.0.1 URL របស់ website (មិនចាំបាច់ដាក់​នូវ www ពីមុខនោះទេ) ។

ជំហានទី៥៖ ប្រសិនបើ​លោកអ្នក​ចងបិទ​នូវ website ដទៃ​ផ្សេងទៀត​លោកអ្នក​អាចបញ្ចូល​នូវ website ផ្សេងទៀតដូចរូបខាងលើ និង​ប្រសិនបើ​ចងដោះវិញ​លោកអ្នក​អាចលុប​នូវ URL ដែល​លោកអ្នក​បានបញ្ចូលទាំងចេញជាការស្រេច ៕

​ចំណាំ​៖ លោកអ្នក​គម្បី​បង្កើត User ធម្មតា​សម្រាប់​កូន​លោកអ្នក​កុំ​អនុញ្ញាត​ឱ្យ​គាត់​ប្រើ​នូវ​សិទ្ធិ​ជា Administrator ព្រោះ Administrator អាចកែ​នូវ​អ្វី​ដែល​អ្នកបានបិទ ។

Advertisements

About khmerlaor

Loveខែ្មរល្អ
This entry was posted in IT Professionals, Network. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s