រោគសញ្ញាពេលដែលកុំព្យូទ័រមានមេរោគ និង វិធីក្នុងការកម្ចាត់

ជាធម្មតារបស់មនុស្ស ពេលដែលមានបញ្ហា​សុខ​ភាពតែងតែបង្ហាញ នូវសញ្ញាមកខាងក្រៅ​ដូចជាការឈឺក្បាល វិលមុខ ចុកពោះ​ជា​ដើម ចំណែកឯកុំព្យូទ័រ ក៏មិនខុសពីមនុស្ស​នោះ​​ដែរ ។ ខាងក្រោម​នេះ​គឺជា​ការ​បង្ហាញ​នូវ​របៀប​កត់សំគាល់មួយចំនួន នៅពេល​ដែល​មេរោគ​ឆ្លង​ចូល​ក្នុង​កុំព្យូទ័រ​របស់​លោកអ្នក៖

១. កុំព្យូទ័ររបស់លោកអ្នក មានដំណើរការខុស​ប្លែក​ពីសព្វដង ដូចជា​​មាន​​ដំណើរការនូវ  services ផ្សេងៗទៀតដែលមិនធ្លាប់មានពីមុនមក។

២. កុំព្យូទ័ររបស់លោកអ្នកបង្ហាញនូវ message ឬក៏រូបភាពផេ្សងៗ ដែលអ្នកមិនបានធ្វើវា​ឱ្យកើតឡើង ។

៣. ឮនូវសំឡេងដែលមិនបានធ្វើ និង played ទៅមកៗ ។

៤.  ដំណើរការកម្មវិធីដែលអ្នកមិនប្រើការ និង ប្រើ CPU ច្រើន​ ដែល​នឹង​ធ្វើ​ឲ្យ CPU ឡើងខ្លាំងឆាប់គាំងកុំព្យុទ័រ លោកអ្នកអាចចុច Ctrl+Alt+Delete ដើម្បីមើលដំណើរការរបស់ CPU

៥. លោកអ្នកមិនអាច Access ទៅកាន់ Drive របស់កុំព្យូទ័រអ្នកបាន ។

៦. លោកអ្នកឃើញ menus កុំព្យូទ័ររបស់​អ្នក​ខុសពីធម្មតា ។

៧. Personal firewall (Firewall របស់ windows) ប្រាប់អ្នកថា មានកម្មវិធី​មួយចំនួនត្រូវការភ្ជាប់ទៅកាន់ Internet តាមពិតវាមិនមែន ជាកម្មវិធី​ដែលអ្នកបានដំណើរការនោះទេ ។

៨. មិត្តភ័ក្រ្តរបស់អ្នក ប្រាប់អ្នក​ថា​ពួក​គេបាន​ទទួល E-mail ពីអ្នក​ទាំង​អ្នក​មិនបាន ផ្ញើអី្វ​ទៅ​ពួក​គេសោះ ។

៩. កុំព្យូទ័ររបស់លោកអ្នក ដើរឈប់ៗញឹក​ញាប់ ឬក៏យឺតទៅៗ នៅពេល​ដែល​លោកអ្នក ដំណើរការកម្មវិធីណាមួយ ។

១០. អ្នកទទូលបាននូវ Error message ជាច្រើន​ពី system របស់​កុំព្យូទ័រ​លោកអ្នក ។

១១. OS របស់កុំព្យូទ័រលោកអ្នកនឹងមិនដំណើរ​ការ នូវពេលដែល​លោក​អ្នក​ចុច Button Start ឬ Files និង Folders ត្រូវបានលុបឬ កែនូវទិន្នន័យ ឬក៏ Extension ។

១២. សកម្មភាព Web browser របស់​លោកអ្នក​ខុស​ពី​ធម្មតាដូចជា លោក​អ្នកមិនអាចបិទវា បានជាដើម ។

ចំនុចមួយចំនួនដើម្បីកម្ចាត់មេរោគកុំព្យូទ័រ

ជំហានទី១៖  នៅពេលលោកអ្នកដឹងថាកុំព្យូទ័រ របស់អ្នកមានមេរោគ អ្នក​ត្រូវប្រញាប់ផ្តាច់​កុំព្យូទ័ររបស់អ្នក​ពី​ប្រព័ន្ធ Network និង Internet ដើម្បីកុំឲ្យមេរោគ នៅលើកុំព្យូទ័ររបស់លោកអ្នក​បំបែក​ទៅកាន់​កុំព្យូទ័រ​ផេ្សងៗ​ទៀត ។

ជំហានទី២៖ ប្រសិនបើលោកអ្នកមានកម្ម​វិធី​កម្ចាត់មេរោគ ចូលអ្នក​ដំឡើង​ហើយ scan នូវកុំព្យូទ័ររបស់អ្នក ។ អ្នកប្រាកដថាកម្មវិធីកម្ចាត់​មេរោគ​របស់​អ្នកបាន Updated ទាន់ពេល (កុំ​យក​កុំព្យូទ័រ​របស់​អ្នក​ដែល​មាន​មេរោគទៅ Update លើ Internet) ។

ជំហានទី៣៖ ប្រសិនបើកុំព្យូទ័ររបស់អ្នកមិនអាច Load ដល់ Windows ទេនោះសូម restart កុំព្យូទ័ររបស់អ្នក ហើយចូលក្នុង Safe mode (ចុច F8 ជ្រើសរើសយក Safe mode) បន្ទាប់មក scan ជាមួយ​កម្មវិធី​កម្ចាត់​មេរោគ​​របស់អ្នក ។

ជំហានទី៤៖ ក្នុងករណីដែលកុំព្យូទ័រ​របស់​អ្នក​មិនអាចចូល Safe Mode បាន​លោក​អ្នក​អាច​ប្រើនូវ CD សង្រ្គោះមួយចំនូនដូចជា Hirens’ boot CD ជាដើម ។ បន្ទាប់ពី Boot តាមរយៈ CD សង្រ្គោះដល់ Window ហើយ​លោក​អ្នក​អាចស្វែង រកនូវមេរោគ និង​អាច​លុប​វាបាន (អ្នកអាច copy ទិន្នន័យ​របស់​អ្នក​ចេញ​សិន​ក៏បាន) ។

នៅពេលដែលមេរោគ នៅលើកុំព្យូទ័ររបស់អ្នក ​ត្រូវបាន​លុបនោះ នឹងទទួលរង​នូវការ​រំខាន​ពី message ផ្សេងៗដែល message ទាំងនេះកើតឡើង ពីតម្លៃដែល​មេរោគ​បាន​បង្កើតនៅក្នុង registry

ជំហានទី៥៖ បន្ទាប់ពីប្រើនូវ CD សង្រ្កោះ​រួច​មក​លោកអ្នកគួរតែ scan  កុំព្យូទ័រ​លោក​អ្នក​ជាមួយ នឹងកម្មវិធី​កម្ចាត់​មេរោគ ដែលបាន Update ម្តងទៀត ៕

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s