ស្វែងយល់ខ្លះៗពី iOS

iOS (ត្រូវបានគេស្គាល់ថាជា iPhone OS នៅខែមិថុនា ២០១០) គឺជាប្រព័ន្ធសម្រាប់ទូរស័ព្ទដៃ tablet និង ឧបករណ៍​អេឡិចត្រូនិចរបស់  Apple តែប៉ុណ្ណោះ។

ជាដំបូងវា បង្កើតឡើងសម្រាប់ iPhone ហើយ​វា​បាន​ពង្រីក​ខ្លួន ឱ្យអាច ដំណើរការជាមួយឧបករណ៍ផ្សេងៗ​ដូចជា ៖ iPod touch, iPad និង Apple TV ។

ចំពោះ iSO នេះវាក៏មានលក្ខណៈ ពិសេសជាច្រើន ដូចជា Multimedia, E_Reader, Resolution អាច Support រហូតដល់ 640×960 pixels ហើយចំពោះ iPhone 4, Multi-Touch, Multi-Tasking, អាចដំណើរការជាមួយ Multi Keyboard Language មានជំនាញយ៉ាងពិសេសជាមួយហេ្គម និង មាន Sensor សម្រាប់ Rotate Screen ព្រមទាំងមាន Sensor ចំពោះ Touch Screen នៅពេល ដែលយើង Touch ឱ្យវាមាន​លក្ខណៈ​រស់រវើក ។

ជំនាន់របស់ iOS

  • 1.0    ២៩ មិថុនា ២០០៧ (សម្រាប់ iPhone)
  • 1.1    ១៤ កញ្ញា ២០០៧ (សម្រាប់ iPhone និង iPod Touch)
  • 2.0    ១១ កក្កដា ២០០៨ (សម្រាប់ iPhone និង iPod Touch)
  • 2.1    ១២ កញ្ញា ២០០៨ (សម្រាប់ iPhone, iPod Touch ជំនាន់ទី ២)
  • 2.2    ២១ វិច្ឆិកា ២០០៨
  • 3.0    ១៧ មិថុនា ២០០៩ (សម្រាប់ iPhone និង iPod Touch)
  • 3.1    ៩ កញ្ញា ២០០៩ (សម្រាប់ iPhone និង iPod Touch)
  • 3.2    ៣ មេសា ២០១០ (សម្រាប់ iPad)
  • 4.0    ២១ មិថុនា ២០១០ (សម្រាប់ iPhone និង iPod touch ជំនាន់ទី ២ ឬ ខ្ពស់ជាងនេះ)
  • 4.1    ៨ កញ្ញា ២០១០ (សម្រាប់ iPhone និង iPod touch ជំនាន់ទី ២ ឬ ខ្ពស់ជាងនេះ)
  • 4.2    ២២ វិច្ឆិកា ២០១០ (សម្រាប់ iPhone 3G ឡើង), iPod Touch ជំនាន់ទី ២ឡើងនិង iPad)
  • 4.3    នៅជំនាន់សាកល្បងនៅឡើង (សម្រាប់ iPhone 3GS ឡើង, iPod touch ជំនាន់ទី ៣ឡើង និង iPad)

លក្ខណៈពិសេសរបស់ iOS

Facetime មានន័យថាយើងប្រើវីដេអូ conference បានជាមួយនឹងកាម៉េរ៉ាដែលមានភ្ជាប់ជាមួយឧបករណ៍ ។

Retina Display គឺជាបច្ចេកវិទ្យាមួយដែលអាចឱ្យយើង​ពង្រីកត្រង់ទីតាំងណាមួយ នៅពេលដែលយើងមើលមិនច្បាស់ ដូចជា ពង្រីកអក្សរនៅលើ Web ។

Multi Tasking អាចឱ្យយើងប្រើកម្មវិធីច្រើនក្នុងពេលតែមួយ​​ដូចជា មើលឯកសារ ហើយអាចស្តាប់ចំរៀងបាន ឬ ក៏ធ្វើអ្វីផ្សេងទៀត​បាន​ ។

Record ជា HD Video ចំពោះកាម៉េរារបស់វាអាចចាប់យក​រូបភាពបានច្បាស់ ។

GPS សម្រាប់ស្វែងរកទីតាំង ណាមួយតាមរយៈទូរស័ព្ទដៃរបស់អ្នក ។

Browser វាប្រើប្រាស់ Safari ជា Web Browser ដើម្បីឱ្យយើង​អាច Check មើល Web Site បាននៅលើទូរស័ព្ទដៃ

iBook អាចថាជាទូរដាក់សៀវភៅមួយដែលអាចឱ្យយើងមើល​ឯកសារប្រភេទ PDF បាន

Game Center អាចប្រើសម្រាប់លេងជាមួយ Game ជាច្រើន

Keyword ចំពោះ iSO ក៏បាន Design Keyboard យ៉ាងស្រស់ស្អាត ហើយនៅពេលដែលចុចវាក៏រីកធំ​បញ្ជាក់ថាយើងបានចុចអក្សរណាមួយ ។

ក្រៅពីនេះវាក៏មានលក្ខណៈពិសេសជាច្រើនទៀតដូចជា Voice Control, Air Print, Air Play ។ល។

About khmerlaor

Loveខែ្មរល្អ
This entry was posted in សទ្ទានុក្រម. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s