របៀប​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ ​Mac ​នៅ​លើ​កុំព្យូទ័រ​ PC

Leopard គឺ​ជា​ស៊េរី​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​របស់​ Mac OS X ​ហើយ​ក៏​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​នៃ​កុំព្យូទ័រ​ទាំង​អស់​របស់​ Apple ​និង ​ជា​ប្រព័ន្ធ​ប្រតិបត្តិការ​ Server ​សម្រាប់​ Macintosh ​ផង​ដែរ ។​ មាន​មនុស្ស​ជា​ច្រើន​ ចង់​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ដ៏​ល្អ​មួយ​នេះ​នៅ​លើ​ម៉ាស៊ីន​ កុំព្យូទ័រ​របស់​គេ​ ប៉ុន្តែ​ Apple​ មិន​បាន​រៀបចំ​សម្រាប់​កុំព្យូទ័រ​ PC​ នៅ​ឡើយ​ ហេតុ​នេះ​​យើង​ត្រូវ​ធ្វើ​ការ​កែ​ច្នៃ​ខ្លះ​ដើម្បី​ដំឡើង​ Leopard ​នៅ​លើ​កុំព្យូទ័រ​ PC​ បាន​ ។​ ដូច្នេះ​អ្នក​អាច​ចាប់​ផ្ដើម​អនុវត្តតាម​ការ​ណែ​នាំ​ដូច​ខាង​ក្រោម​ សម្រាប់​ការ​ដំឡើង​​ដែល​មាន​សុវត្ថិភាព​ ហើយ​បន្ទាប់​មក​លោកអ្នក​នឹង​ទទួល​បាន​ Mac​ OS X ​អាច​ដំណើរការ​នៅ​លើ​ម៉ាស៊ីន​ PC ដូច​ដែរ​អ្នក​បាន​ប្រើ​វា​នៅ​លើ​ Mac ​ផងដែរ​ ។


តម្រូវ​ការ​​ ៖
-កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​ Intel​ Core 2Duo, Core i3, Core i5, Core i7។
-កុំព្យូទ័រ​ដែល​មាន​ RAM​ ទំហំ​ 2GB​ ឡើង​ទៅ​
-តម្រូវការ​ទំហំ​ថាស​រឹង​តិច​បំផុត​ចំនួន​ 8GB
ត្រូវ​មាន​Mac OS X​ Snow Leopard​ DVD​ និង​Blank CD ​មួយ​ដើម្បី​ចំលង​កម្មវិធី​ iBoot ​( មាន​នៅ​ក្នុង​ស៊ីឌី​កម្មវិធី​ )
ចំណាំ ៖
-ពេល​ដំឡើង​ Mac Snow Leopard ​ត្រូវ​ធ្វើ​ការ​ Back up ជាមុន​សិន​ដោយ​ចំលង​ឯកសារ​សំខាន់​ពី​ Hard Disk ​ទុកដើម្បី​ជៀសវាង​ពី​ការ​បាត់​បង់​
-ដើម្បី​សុវត្ថិភាព​ល្អ​បំផុត​ អ្នក​អាច​ប្រើ​ថាសរឹង​ដោយ​ឡែក​សំរាប់​ការ​ដំឡើង​ប្រព័ន្ធ​ប្រតិបត្តិការ​ Mac ​នេះ
-Hardware ​មួយ​ចំនួន​របស់​ PC ​ដូចជា​ VGA,​ Wireless,​ Sound​ និង​មិន​ដំណើរ​ការ​ឡើយ​នៅ​ពេល​ដំឡើង​ Mac snow Leopard ដោយ​សារ​ OS នេះ​ពុំ​ទាន់​មាន​ Drivers​ ត្រូវ​នឹង​ Hardware ​របស់​កុំព្យូទ័រ​ធម្មតា​ឡើយ
-រាល់​ពេល​ Boot ​អ្នក​ត្រូវ​ការ​ឌិស កម្មវិធី​ iBoot ​ជា​ជំនួយ​ដើម្បី​បើក​ Mac Snow​ Leopard ​
ការ​កំណត់​ Bios
ការ​កំណត់​ Bios ​សំរាប់​កុំព្យូទ័រ​នីមួយៗ ​មាន​លក្ខណ​ផ្សេងៗ​គ្នា​ទៅតាម​ប្រភេទ​នីមួយៗ​ និង​ម៉ូដែល​របស់​កុំព្យូទ័រ​។ ​ ជា​ដំបូង​មុន​ពេល​ ដំឡើង​ Mac ​លោកអ្នក​ត្រូវ​តែ​កំណត់​ Bios របស់​អ្នក​ទៅ​ជា ​ACHI mode ​ហើយ​កំណត់​​ Boot ​ចេញ​ពី​ DVD-ROM មុន​គេ​ ។
-កំណត់​ Bios អោយ​ Boot ចេញ​ពី​ CD/DVD-ROM មុន​គេ

-កែរ​ SATA ​Control Mode​ ទៅ ជា​ ACHI

ដំឡើង​ Mac Snow Leopard
1.ជាដំបូង​លោក​អ្នក​ត្រូវ​ Burn ​កម្មវិធី​ iBoot(ដែល​មាន​នៅ​ក្នុង​ស៊ីឌី​កម្មវិធី CM)។​ សម្រាប់​ Window 7​លោក​អ្នក​អាច​ប្រើ​កម្មវិធី​ Burn ​ដែល​មាន​ស្រាប់​របស់​ Window 7 ​ដោយ​ចុច​ Mouse ស្ដាំលើ​ឯកសារ​ iBoot.iso ​ហើយ​ជ្រើសរើស​ពាក្យ​ Burn Disk Image ។ ​

នៅ​ពេល​ផ្ទាំង​កម្មវិធី​លេច​ឡើង​លោក​អ្នក​គ្រាន់​តែ​ចុច​ជ្រើសរើស​ CD/DVD Drive ​របស់​អ្នក​រួចចុច​ប៊ូតុង​ Burn ។
2.បន្ទាប់​ពី​ Burn កម្មវិធី​ iBoot ​រួច​ដាក់​ឌីស​ទៅ​ក្នុង​ CD/DVD Drive ដដែល​ហើយ​ Restart ​ម៉ាស៊ីន​របស់​អ្នក​បន្ទាប់​ពី​ផ្ទាំង​កម្មវិធី​ iBoot ​នឹង​លេចឡើង​ដូចរូប។

3.ដក​ឌិស​ iBoot ​ចេញ​រួច​បញ្ចូល​ឌិស​ Mac Snow Leopard ​ចូល​រួច​ចុច​ប៊ូតុង​ F5។

4.នៅ​ពេល​ដែល​ Snow Leopard DVD​ លេចឡើង​ចុច​ប៊ូតុង​ Enter ​ដើម្បី​ដំឡើង​ហើយ​ត្រង់​នេះ​ប្រសិន​បើ​វា​មិន​ដំណើរ​ការ​នោះ​ទេ​អ្នក​អាច​ ព្យាយាម​ចុច​ Arow ​key​ ចុះ​ក្រោម​ដើម្បី​ជ្រើសរើស​ Boot ​ផ្សេង​ៗ ​ទៀត​ ។
5.ចុច​ជ្រើសរើស​ភាសា​មួយ​បន្ទាប់​មក​ចុច​លើ​ លើ​ប៊ូតុង​រូប​សញ្ញា​ព្រួញ

6.មុន​ដំឡើង​ Snow Leopard ​លោកអ្នក​ត្រូវ​ចែក​ partition ​ជា​មុន​សិន​ដោយ​ចុច​លើ​ Utility ​រួច​ជ្រើស​រើស​ Disk Utility

7.ជ្រើស​រើស​យក​ Hard Disk Drive ​របស់​អ្នក​រូច​ចុច​លើ​ Partition ​រួច​ចុច​ជ្រើសរើស​ 1 partitions ​( នៅ​ក្នុង​ Volume ​Scheme) ​ហើយ​ដាក់​ឈ្មោះ​ទៅ​ឱ្យ​ Drive​ របស់​អ្នក​ ( ឧទាហរណ៍ ​snow​ leopard) ​បន្ទាប់​មក​ ចុច​ជ្រើសរើស​ Format ​របស់​វា​ជា​ Mac OS​ Extended​ (journaled)

8.បន្ទាប់​មក​ ចុច​លើ​ប៊ូតុង​ Option ហើយ​ជ្រើសរើស​យក​ GUID Partition​ Table​ រួច​ចុច​ប៊ូតុង​ ok

9.បន្ទាប់​មក​ចុច​ប៊ូតុង​ ​Apply រូច​ចុច​ប៊ូតុង​ Partition នៅ​ពេល​មាន​ផ្ទាំង​មួយ​លេច​ឡើង
10.បិទ​កម្មវិធី​ Disk utility រួច​ចុច​ប៊ូតុង​ Continue ​រួច​ចុច​ Agree ​បន្ទាប់មក​ជ្រើសរើស​ Drive (snow​ leopard )ដែល​អ្នក​បាន​ដាក់​ឈ្មោះ ហើយ​ចុច​ប៊ូតុង​ Install ​ ដើម្បី​ដំឡើង​ ។
11.នៅ​ពេល​ការ​ដំឡើង​ដំណើរ​ការ​ចប់ ​ចុច​ប៊ូតុង​ Restart ​ហើយ​យក​ឌិស​ Mac Snow Leopard ចេញ​ និង​ដាក់​ឌីស​iBoot ​ចូល​វិញ។ ​នៅ​ពេល​ដែល​ iBoot ​ដំណើរ​ការ​លោក​អ្នក​នឹង​បាន​ឃើញ​ផ្ទាំងដូច​ខាង​ក្រោម៖​

ចុច ​ជ្រើស​រើស​ Snow Leopard ដើម្បី​ Boot ប្រព័ន្ធ​ប្រតិបត្តិការ​ Mac ​ដែល​បាន​ដំឡើង។​
ចំណាំ៖ ​ប្រសិន​បើ​អ្នក​មិន ​អាច​ Boot ​ប្រើ​ Mac ​ដែល​បាន​ដំឡើង​ទេ​អ្នក​អាច​ព្យាយាម​សាក​ល្បង​ប្រើ​ប្រាស់​ជាមួយ​ការ​ Boot ​ជា​ Verbose ​mode និង​ Boot Ignore catch ​។​នៅ​ក្នុង​កម្មវិធី​ iBoot ​លោក​អ្នក​ត្រូវ​ប្រើ​ Arrow Key ​ខាងស្ដាំ​ដើម្បី​ជ្រើសរើស​លើ​ Snow Leopard ​ដែល​អ្នក​បាន​ដំឡើង​ហើយ​ចុច​ Arrow Key ​មកក្រោម​ ហើយ​បន្ទាប់​មក​ Option ​ជា​ច្រើន​ទៀត​នឹង​លេច​ឡើង​ ដូច​រូប៖

ប្រើ​ Arrow Key ​ចុច​ចុះ​ក្រោម​ ទៅ​លើ​ Boot Verbose ​រួចចុច​ប៊ូតុង​ Enter ​បន្ទាប់​សាកល្បង​ចុច​លើ​ Boot Ignore Caches បន្ថែម​ទៀត។

សម្រាប់​ដំណោះ​ស្រាយ​ សូម​ទាក់​ទង​ 023 630 4559

About khmerlaor

Loveខែ្មរល្អ
This entry was posted in គន្លឹះខ្លីៗ. Bookmark the permalink.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s